ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ បើក​យុទ្ធនាការ​បា.ញ់ថ្នាំ​សម្លា.ប់​មូស​ខ្លា ទប់ស្កាត់​ជំងឺ​គ្រុន​ឈី​ក

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​ក្រសួងសុខាភិបាល បាន​ប្រកាស​ជា​ផ្លូវការ នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ឈី​ក​គង់​ហ្គ​ន់​យ៉ា (Chikunngunya) ដែល​ហៅ​កាត់​ថា ឈី​ក (CHIK) នៅ​ភូមិ​ចំនួន​៦…

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​ក្រសួងសុខាភិបាល បាន​ប្រកាស​ជា​ផ្លូវការ នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ឈី​ក​គង់​ហ្គ​ន់​យ៉ា (Chikunngunya) ដែល​ហៅ​កាត់​ថា ឈី​ក (CHIK) នៅ​ភូមិ​ចំនួន​៦ នៃ​សង្កាត់​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​នោះ លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ដាក់​ចេញ​ផែនការ ការ​ចុះ​អប់រំ​ផ្សព្វផ្សាយ និង​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា ដាក់​ថ្នាំ​(​អា​បែ​ត​) នៅ​ភូមិ​គោលដៅ​ទូ​ទាំង​០៩​ស្រុក​-​ក្រុង ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៤ នេះ​តទៅ ។

នៅ​ក្រុង​ប៉ោយ​ប៉ែ​ត គេ​ឃើញ មន្ត្រី​សុខាភិបាល​ខេត្តបន្ទាយមានជ័យ ចុះ​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា ដើម្បី​ទប់ស្កាត់​ជម្ងឺ​គ្រុន​ឈី​ក​(Chikungunya) និង​ជម្ងឺគ្រុនឈាម ដែល​ភ្នាក់ងារ​ចម្លង ដោយ​មូស​ខ្លា និង​ក្រុមការងារ​បន្ត​យុទ្ធនាការ ចុះ​អប់រំ​ផ្សព្វផ្សាយ និង​ដាក់​ថ្នាំ​(​អា​បែ​ត​)​ ផង​ដែរ ។

លោក​អភិបាល អ៊ុំ រាត្រី ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ទូ​ទាំង​ខេត្តបន្ទាយមានជ័យ សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ផ្ទុះ​ឡើង​វិញ នូវ​ជំងឺ​គ្រុន​ឈី​ក​នេះ ដោយ​ត្រូវ​ចូលរួម​សហការ​អនុវត្ត​នូវ​វិធានការ បំបាត់​ជម្រក​មូស​ខ្លា សម្អាត​អនាម័យ​បរិស្ថាន​តាម​ផ្ទះសម្បែង គេង​ក្នុង​មុង និង​បើ​មាន​បញ្ហា​សុខភាព ត្រូវ​ប្រញាប់​ទៅ​ទទួលយក​សេវា​ពិនិត្យ និង​ព្យាបាល​នៅ​មណ្ឌល​សុខភាព មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ