ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ធ្វើ​ដូច​ម្តេច​ប្រសិនបើ​អ្នក​កំពុង​តែ​ឆ្លងកាត់​ពេល​លំបាក​ព្រោះតែ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

ប្រសិនបើ​អ្នកមាន​អារម្មណ៍​ស្ត្រេ​ស​ព្រោះតែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ នោះ អ្នក​ត្រូវ​ចាំ​ថា​អ្នក​មិនមែន​កំពុង​តែ​ឆ្លងកាត់​វា​តែ​ម្នាក់ឯង​ទេ ។ មនុស្ស​ជា​ច្រើន​កំពុង​តែ​ព្រួយបារម្ភ​ពី​ស្ថាន​ការ​បច្ចុប្បន្ន និង​នៅ​ថ្ងៃ​អនាគត​របស់​ពួក​គេ ។ ជាមួយ​គ្នា​នេះ​ដែរ មនុស្ស​ជុំវិញ​ពិភពលោក​កំពុង​តែ​ឆ្លងកាត់​ពេល​ដ៏​លំបាក​ទាំង​ផ្នែក​រាង​កាយ…

ប្រសិនបើ​អ្នកមាន​អារម្មណ៍​ស្ត្រេ​ស​ព្រោះតែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ នោះ អ្នក​ត្រូវ​ចាំ​ថា​អ្នក​មិនមែន​កំពុង​តែ​ឆ្លងកាត់​វា​តែ​ម្នាក់ឯង​ទេ ។ មនុស្ស​ជា​ច្រើន​កំពុង​តែ​ព្រួយបារម្ភ​ពី​ស្ថាន​ការ​បច្ចុប្បន្ន និង​នៅ​ថ្ងៃ​អនាគត​របស់​ពួក​គេ ។ ជាមួយ​គ្នា​នេះ​ដែរ មនុស្ស​ជុំវិញ​ពិភពលោក​កំពុង​តែ​ឆ្លងកាត់​ពេល​ដ៏​លំបាក​ទាំង​ផ្នែក​រាង​កាយ និង​ផ្នែក​សតិអារម្មណ៍ ខណៈ​ដែល​ព្យាយាម​បន្ត​បំពេញ​កិច្ចការ​ដែល​ជា​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន ។ ប្រសិនបើ​អ្នក​កំពុង​តែ​ទទួល​រង​ការ​ប៉ះពាល់​ផ្នែក​សតិអារម្មណ៍​ក្នុង​កំឡុង​ពេល​នេះ អ្នក​គួរតែ​ឆ្លើយ​តប​ដូច​ខាងក្រោម ៖

១. យល់​បន្ថែម​ពី​ការ​ឆ្លើយ​តប​របស់​អ្នក
ការ​ព្យាយាម​ប្រាប់​ខ្លួនឯង​ថា អ្នក​ដទៃ​មិន​ខ្វល់ខ្វាយ​ពី​ជំងឺ​នេះ​ទាំងស្រុង គឺ​មិន​ឆ្លុះ​បញ្ចាំង​នូវ​តថភាព​ជាក់ស្តែង​ទេ ។ មនុស្ស​ម្នាក់​ៗ​មានការ​ឆ្លើយ​តប​ខុស​ៗ​គ្នា​ទៅ​នឹង​ស្ថាន​ការ​ដែល​មិន​ប្រាកដប្រជា​នេះ ដូច​ជា​មនុស្ស​មួយ​ចំនួន​ចាប់ផ្តើម​គម្រោង​ការងារ​ថ្មី​ៗ ខណៈ​ដែល​មនុស្ស​មួយ​ចំនួន​ទៀត​ត្រូវការ​ពេល​សម្រាក​ពី​ការងារ​ច្រើន​វិញ ។
មិន​ថា​អ្នក​កំពុង​តែ​ឆ្លងកាត់​អារម្មណ៍​អ្វី​ទេ អ្នក​ត្រូវ​តែ​យល់​ដឹង​ថា​វា​មិនមែន​ជា​កំហុស​របស់​អ្នក​ឡើយ ហើយ​អ្នក​ដទៃ​ក៏​កំពុង​តែ​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន​ដូច​អ្នក​ដែរ ។

២. គិត​ពី​តម្រូវការ​របស់​អ្នក
បន្ទាប់​ពី​ដឹង​ពី​ស្ថាន​ការ​ដែល​អ្នក​កំពុង​តែ​ឆ្លងកាត់​ហើយ អ្នក​ត្រូវ​ដឹង​ពី​អ្វី​ដែល​អ្នក​ត្រូវការ​ដើម្បី​ជួយ​ដល់​អ្នក​បាន ។ តើ​អ្នកមាន​អារម្មណ៍ល្អ​នៅ​ពេល​ដែល​ធ្វើ​ការងារ​ថ្មី​ៗ ឬ​ការងារ​ពិបាក​ៗ​ទេ? តើ​មានការ​ងារ​អ្វី​ដែល​កំពុង​តែ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​អ្នក​ដូច​ជា​បង្កើន​ស្ត្រេ​ស​ទេ? សំណួរ​ទាំងនេះ​នឹង​ជួយ​ឲ្យ​អ្នកដឹង​ពី​អ្វី​ដែល​អ្នក​ត្រូវធ្វើ​ដើម្បី​ខ្លួនឯង ។ឧទាហរណ៍​ដូច​ជា​កំណើន​នៃ​អារម្មណ៍​ស្ត្រេ​ស​បន្ទាប់​ពី​ទទួល​បានការ​ងារ​ថ្មី​ៗ​មាន​ន័យ​ថា អ្នក​គួរតែ​កាត់​បន្ថយ​ការងារ និង​សម្រាក​មួយ​រយៈពេល​ជា​មុន​សិន ។

៣. រក​មនុស្ស​និយាយ​ជាមួយ
ប្រសិនបើ​ស្ថាប័ន​ការងារ​របស់​អ្នកមាន​អ្នកជំនាញ​ផ្នែក​សតិអារម្មណ៍​នោះ អ្នក​គួរតែ​ទៅ​រក​ពួក​គេ​ដើម្បី​និយាយ​ពី​ស្ថាន​ការ ឬ​ទុក្ខ​លំបាក​ដែល​អ្នក​កំពុង​ឆ្លងកាត់ ។ ជាក់ស្តែង​ក្នុង​ប្រទេស​កម្ពុជា​នេះ​មិន​មាន​ស្ថាប័ន​ច្រើន​ដែល​ផ្តល់​ជម្រើស​នេះ​ឡើយ ដោយហេតុ​ដូចនេះ​អ្នក​អា​ចរក​មនុស្ស​ដែល​អ្នក​ជឿ​ទុកចិត្ត​បាន​មិន​ថា​ជា​ប្រធាន​ក្រុម​របស់​អ្នក មិត្ត​រួមការ​ងារ ឬ​មិត្ត​ក្រៅ​ការងារ​ឡើយ ។

អ្នក​ត្រូវ​ចង​ចាំ​ថា​សុខភាព​ផ្លូវចិត្ត​របស់​អ្នក​ក៏​មាន​សារៈសំខាន់​ស្មើនឹង​សុខភាព​ផ្លូវ​កាយ​របស់​អ្នក​ដែរ ។ ដូច្នេះ​អ្នក​គួរតែ​ទុក​ពេល​ដើម្បី​គិត​ពី​តម្រូវការ​របស់​អ្នក​ឲ្យ​បាន​ច្បាស់លាស់​និង​ទាក់ទង​ទៅ​មនុស្ស​ដែល​អាច​ជួយ​អ្នក​បាន ។ អ្នក​អាច​នឹង​ចូលរួម​ជួយ​ដល់​ស្ថាប័ន​ការងារ​របស់​អ្នក​កាន់តែ​ច្រើន​លើស​ដើម​ទៀត​ផង​ប្រសិនបើ​អ្នក​មើលថែ​ខ្លួនឯង​ជា​មុន​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ