ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគ្រិន​វ័យក្មេង​ប្រាប់​ពី​គន្លឹះ​នៃ​ការ​ចំណាយ​ដែល​មិន​ធ្វើ​ឲ្យ​អ្នក​ជាប់បំណុល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពេល​បច្ចុប្បន្ន​យើង​សង្កេត​ឃើញ​ថា មាន​យុវវ័យ​ក៏​ដូច​ជា អ្នក​រកស៊ី និង​អ្នក​បើក​អាជីវកម្ម​មួយ​ចំនួន​បាន​ប្រើ​វិធីសាស្ត្រ​នានា​ក្នុង​ការ​បង្ហាញ​នូវ​ភាព​ហ៊ឺហារ និង​ឡូយឆាយ​របស់​ខ្លួន​ឱ្យ​អ្នក​ដទៃ​បានឃើញ ដើម្បី​បង្ហាញ​ថា ពួក​គាត់​ជោគជ័យ សល់​ទ្រព្យ​ពេញ​ៗ​ដៃ…

រាជធានី​ភ្នំពេញ ៖ ពេល​បច្ចុប្បន្ន​យើង​សង្កេត​ឃើញ​ថា មាន​យុវវ័យ​ក៏​ដូច​ជា អ្នក​រកស៊ី និង​អ្នក​បើក​អាជីវកម្ម​មួយ​ចំនួន​បាន​ប្រើ​វិធីសាស្ត្រ​នានា​ក្នុង​ការ​បង្ហាញ​នូវ​ភាព​ហ៊ឺហារ និង​ឡូយឆាយ​របស់​ខ្លួន​ឱ្យ​អ្នក​ដទៃ​បានឃើញ ដើម្បី​បង្ហាញ​ថា ពួក​គាត់​ជោគជ័យ សល់​ទ្រព្យ​ពេញ​ៗ​ដៃ ។ ប៉ុន្តែ​ភាព​ឡូយឆាយ​ខ្លះ​ក៏​មិន​ប្រាកដ​ថា មិន​មាន​បំណុល​ដែរ ព្រោះ​អ្នកខ្លះ​សុខចិត្ត​ខ្ចី​លុយ​គេ ដើម្បី​ទិញ​របស់​ថ្លៃ​ៗ យក​មក​បង្ហាញ​ឱ្យ​អ្នក​ដទៃ ។

លោកស្រី ប៊ី ឧដ្ឋានវតី ដែល​ជា​សហគ្រិន​វ័យក្មេង​មួយ​រូប​នៅ​កម្ពុជា​បាន​ណែនាំ​ថា «​ប្រសិនបើ​យើង​ជា​អ្នក​ប្រកប​អាជីវកម្ម មាន​របរ​រកស៊ី មិន​គួរ​គិត​ទៅ​លើ​សំភារៈ​និយម​ច្រើន​ពេក​ទេ ។ អ្នកខ្លះ​គាត់​ព្យាយាម​ចំណាយ​ថវិកា​សម្រាប់​ទិញ​ទូរស័ព្ទ និង​ទិញ​ឡាន​ថ្លៃ​ៗ ដើម្បី​តែ​ចង់​បង្ហាញ​អ្នក​ដទៃ​ថា ពួក​គាត់​ជា​បុគ្គល​ជោគជ័យ ប៉ុន្តែ​មិនមែន​បែប​នោះ​ទេ វា​ជា​បំណុល​ទៅ​វិញ បំណុល​ដែល​មិន​បាន​ទទួលផល​ចំណេញ​មក​វិញ​។ វា​ជា​បំណុល​ដែល​នាំ​ឲ្យ​លង់ខ្លួន​ហើយ លុយ​ទាំងនោះ​មិន​បាន​ផ្តល់​ជា​ផ្លែផ្កា​មក​អោយ​យើង​វិញ​ទេ ទាំង​ដែល​អ្នកខ្លះ​មិន​ទាន់​នឹង​មាន​អ្វី​នៅឡើយ​ដែរ​»​។

ជានា​យក​គ្រប់គ្រង នៃ​ក្រុមហ៊ុន អ៊ែ​រ តេ អ៊ែ​រ ទួ​ស៌ ខូ​អិ​ល​ធី​ឌី (RTR Tours Co., Ltd) និង​ជា​ស្ថាបនិក ក្រុមហ៊ុន​អ៊ី​ន​ធរ​ស៊ី​ម​ខូ​អិ​ល​ធី​ឌី (Interexim Co., Ltd) ផង​ដែរ​នោះ លោកស្រី ឧដ្ឋានវតី បាន​ប្រាប់​គន្លឹះ​ខ្លះ​ៗ ចំពោះ​អ្នករក​ទើប​ចាប់ផ្តើម​អាជីវកម្ម​ថ្មី បើ​ទោះជា​អា​ជី​កម្ម​នោះ​តូច​ក្តី ធំ​ក្តី តែ​លោកស្រី ណែរ​នាំ​ឱ្យ​គិតដល់​ផ្នែក​ហិរញ្ញវត្ថុ​ជា​អាទិភាព​។

តាម​ការ​យល់​ឃើញ​របស់​លោកស្រី បាន​និយាយ​ថា នៅ​ពេល​អាជីវកម្ម​ក្មេង​ៗ​នៅ​ពេល​គាត់​ទទួល​បាន​កម្រៃ​ជា​កញ្ចប់ ឬ​ជោគជ័យ​ទៅ​លើ​អ្វីមួយ ពួក​គាត់​មិនសូវ​ជា​ចាប់អារម្មណ៍ វិនិយោគ​លើ​អ្វីមួយ​ផ្សេង ឬ​ទៅ​ខាង​អចលនទ្រព្យ​នោះ​ទេ ពួក​គាត់​ខ្លះ គឺ​ខំប្រឹង​ចំណាយ​ច្រើន​ទៅ​លើ​របស់​ទាំង​អស់នោះ​ពេក​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​មិន​គិតដល់​ផ្នែក​ហិរញ្ញវត្ថុ នៅ​ពេល​អាជីវកម្ម​ពួក​គាត់​ជួប​បញ្ហា​អ្វីមួយ ។

លោកស្រី ឧដ្ឋានវតី បាន​បន្ថែម​ថា «​បើ​បំណាច់នឹង​យក​បំណុល​មក​ទិញ​ហើយ គួរតែ​យក​ទៅ​វិនិយោគ​លើ​អ្វីមួយ ដូច​ជា​ទិញ​ផ្ទះ ឬ​ដី ទាំង​អស់នេះ ក៏​ព្រោះថា​វា​អាច​ចំណេញ​វិញ នៅ​ពេល​សម​ស្រប​ណាមួយ​។ ដូចនេះ​នៅ​ពេល​យើង​ចេះ​គ្រប់គ្រង​ការ​ចំណាយ​ហើយ យើង​មិន​ខ្ចះ​ខ្ចាយ​លុក​កាក់​ទៀត​ទេ​»​។ លោកស្រី បាន​លើកទឹកចិត្ត​ចំពោះ​ក្មេង​ៗ ដែល​ពួក​គាត់​មាន​បំណង​ចង់​ចាប់ផ្តើម​អាជីវកម្ម ដោយ​ប្អូនស្រី​ជឿជាក់​ថា មនុស្ស​ខ្លះ​ពូកែ​រក តែ​មិន​ពូកែ​ទុក​ទេ ខ្លះ​ទៀត​ពូកែ​រក ពូកែ​ចាយ ដូចនេះ ក្រុមហ៊ុន​តូច​ក៏​ដោយ ធំ​ក៏​ដោយ គួរតែ​រក​អ្នក​ខាង​ផ្នែក​ហិរញ្ញវត្ថុ ឬ​គណនេយ្យករ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោកស្រី ក៏​ជា​សមាជិក​នៃ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា (CWEA) និង​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC)​ផង​ដែរ​។ ជាមួយ​គ្នា​ដែរ លោកស្រី ក៏​បាន​ចូលរួម​យ៉ាង​សកម្មភាព​ក្នុង​សង្គម ជា​ពិសេស​ក្នុង​ការ​លើកកម្ពស់ វិស័យ​អប់រំ​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ជួសជុល​បណ្ណាល័យ សម្រាប់​កុមារ​ក្នុង​ការ​អង្គុយ​អាន ក៏​ព្រោះតែ​ពួក​គាត់​ទាំងនោះ មិនសូវ​មាន​ឳ​កាស​ក្នុង​ការ​រៀនសូត្រ មិន​មាន​អាគារ​សាលារៀន​ត្រឹមត្រូវ មិន​មាន​កន្លែង​អង្គុយ​រៀន​ត្រឹមត្រូវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ