ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«រលាក់​កងជើង» រមណីយដ្ឋាន​ធម្ម​ជាតិ​​ដ៏​ត្រកាល

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ គេ​នៅ​ចង​ចាំ​កាលពី​ជំនាន់​សង្គមរាស្ត្រនិយម​រហូត​ដល់​សម័យ​សាធារណរដ្ឋ​ខ្មែរ អ្នក​រស់នៅ​តំបន់​រលាក់​កងជើង ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ តែង​រង​ការ​មាក់ងាយ​ពី​ប្រជាជន​ក្រៅ​តំបន់​ថា ជា​មនុស្ស​អវិជ្ជា រស់នៅ​តំបន់​ដាច់​ស្រយាល​ជាដើម ។…

ខេត្តកំពង់ស្ពឺ ៖ គេ​នៅ​ចង​ចាំ​កាលពី​ជំនាន់​សង្គមរាស្ត្រនិយម​រហូត​ដល់​សម័យ​សាធារណរដ្ឋ​ខ្មែរ អ្នក​រស់នៅ​តំបន់​រលាក់​កងជើង ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ តែង​រង​ការ​មាក់ងាយ​ពី​ប្រជាជន​ក្រៅ​តំបន់​ថា ជា​មនុស្ស​អវិជ្ជា រស់នៅ​តំបន់​ដាច់​ស្រយាល​ជាដើម ។ ប៉ុន្តែ​បច្ចុប្បន្ន​ផ្ទុយ​ស្រឡះ​ព្រោះ​តំបន់​រលាក់​កងជើង មិន​ស្ថិត​នៅ​ក្រោម​ការ​មាក់ងាយ​ទៀត​ទេ ដ្បិត​បាន​ប្រែ​ក្លាយជា​តំបន់​ពោរពេញ​ដោយ​ការ​អភិវឌ្ឍ និង​ជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ទាក់ទាញ​ទៀត​ផង ។ អ្វី​ដែល​សំខាន់​នោះ​គឺ​សហគមន៍​ខ្នង​ផ្សារ ។

ខ្នង​ផ្សារ​ជា​តំបន់​ព្រៃ​ភ្នំ​ដ៏​ធំ​មួយ​ស្ថិត​នៅ​ភូមិ​តាំង​បំពង តំបន់​រលាក់​កងជើង ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។ ខ្នង​ផ្សារ​ជាទី​តាំង​ប្រសព្វ​មុំ​បី​ដែល​ផ្សារ​ភ្ជាប់​ខេត្ត​ចំនួន​បី គឺ កោះកុង កំពុងស្ពឺ និង​ពោធិ៍សាត់ ។ ខ្នង​ផ្សា រ​ជា​តំបន់​មួយ​ដែល​សំបូរ​ទៅ ព្រៃឈើ​ក្រាស់ ជ្រ​លង់​ភ្នំ ខ្ពស់​ៗ វាល​ស្រល់​ដ៏​ស្រស់​ស្អាត និង​សំបូរ​ទៅ​ដោយ​សត្វព្រៃ​កម្រ​ជា​ច្រើន​ប្រភេទ ។

តាម​ការ​ណែនាំ​ពី​ប្រជា​សហគមន៍​គឺ​ពេល​ព្រឹក​ព្រលឹម​យើង​គួរ​ធ្វើ​ដំណើរ​ទៅ​កាន់​ពយ​ខ្នង​ផ្សា រ​ដើម្បី​ទស្សនា​ភាព​ស្រស់​ស្អាត​នៃ​រស្មី​ព្រះអាទិត្យ​រះ អម​ដោយ​អាកាសធាតុ​ត្រជាក់ និង​ពពក ហោះ​មិន​ចាញ់​ទិដ្ឋភាព​នៅ​លើ​ភ្នំ​បូកគោ​នោះ​ឡើយ ។ ចំណែក​ពេល​ល្ងាច​យើង​អាច​ទស្សនា​ថ្ងៃ​លិច​ពីលើ​ខ្នងភ្នំ​ផង​ដែរ ។

ប្រជា​សហគមន៍​ឲ្យ​ដឹង​ថា ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ខ្នង​ផ្សារ គឺ​យើង​ត្រូវធ្វើ​ដំណើរ តាម​ផ្លូវជាតិ​លេខ​៤ ទៅ​កាន់​ទីរួមខេត្ត​កំពង់ស្ពឺ ក្រោយ​ឆ្លងស្ពាន​ខេត្តកំពង់ស្ពឺ​ប្រមាណ​ជាង​១​គីឡូ យើង​បត់​តាម​ស្តុ​ប​តេ​លា (​ច្បារមន​) ទៅ​ស្តាំ ប្រមាណ​១​គីឡូម៉ែត្រ យើង​នឹង​ឃើញ​ផ្លូវបត់​ឆ្វេង ដែល​មាន​ស្លាក​សញ្ញា​ប្រាប់ផ្លូវ​ទៅ​ឱ​រ៉ា​ល់ ។ បត់​ចូល​តាម​ច្រក​ឱ​រ៉ា​ល់ (​ផ្លូវ​៤៤) ប្រហែល ៥០​គីឡូក្រាម យើង​នឹង​ដល់​រង្វង់​មូល​ឱ​រ៉ា​ល់ រួច​យើង​បន្តដំណើរ​ទៅ​មុខ​តាម​ផ្លូវលំ ប្រមាណ ៣៥​គីឡូម៉ែត្រ ដោយ​ជិះ​កាត់​តេ​ទឹក​ពុះ យើង​នឹង​ទៅ​ដល់ ភូមិ​រលាក់​កងជើង ដែល​ជា​ភូមិ​នៃ​ភ្នំ​ខ្នង​ផ្សារ ។

ទន្ទឹម​នោះ​ដើម្បី​ឡើង​ទៅ​ដល់​កំពូលភ្នំ​ខ្នង​ផ្សារ​គឺ​ត្រូវ​ឲ្យ​យើង​ចូល​ទៅ​ទីស្នាក់ការ​បរិស្ថាន ដែល​នៅ​ក្នុងភូមិ​ដើម្បី​ស្រង់​ឈ្មោះ​អ្នក​ឡើង​ភ្នំ ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង ហើយ​តម្រូវ​ឲ្យ​មន្ត្រី​បរិស្ថាន​ទៅ​ជាមួយ​ដើម្បី​មើល​ការ​ខុស​ត្រូវ និង​ការពារ​ផង​ដែរ ។ មួយទៀត​គឺ​អ្នក​ភូមិ​សហគមន៍​សម្រាប់​ការ​នាំ​ផ្លូវ ហើយ​គាត់​ក៏​បាន​ជួយ​ស្ពាយ​អីវ៉ាន់ និង​ដាំ​ស្ល​ឲ្យ​យើង​ទទួលទាន​ផង​ដែរ ។ ការ​ធ្វើ​ដំណើរ​ពី​ភូមិ​ទៅ​ដល់​ជើងភ្នំ យើង​អាច​ជិះ​គោ​យន្ត​សហគមន៍ ដែល ចំណាយពេល​ប្រហែល​២​ម៉ោង ។

បន្ទាប់​មក​ត្រូវ​ដើរ​ដោយ​ថ្មើរជើង​ឡើង​ភ្នំ តាម​ផ្លូវ​មិន​ពិបាក ណាស់ណា​ទេ មាន​ដី​រាប និង​ទួល បើ​អីវ៉ាន់​មិនសូវ​ធ្ងន់​គឺ​ល្អ​បំផុត ព្រោះ ម្នាក់​ៗ គឺ​ទ្រុឌទ្រោម​ខ្លាំង ដោយសារ​អីវ៉ាន់​ធ្ងន់ សម្រាប់​អ្នក​ដើរ​លឿន​ល្មម និង​មិនសូវ​ឈប់​សម្រាក​អាច ចំណាយពេល​ប្រមាណ​៤-៥​ម៉ោង ឬ​លើស​ពី​នេះ សម្រាប់​ខ្ញុំ​ប្រ់​ពេល​៨​ម៉ោង ទើប​ទៅ​ដល់ កំពូលភ្នំ ។ គួរ​ដាក់​ទឹក​សម្រាប់​ទទួលទាន​យ៉ាងតិច​ម្នាក់​១-២​ដប​ធំ សម្រាប់​ទទួលទាន​តាម​ផ្លូវ​ពេល​ធ្វើ​ដំណើរ យើង​អាច​ច្រក​ទឹក​សម្រាប់​ទទួលទាន​តាម​ផ្លូវ​បាន តែ​គួរ​មាន​ប្រដាប់​ចម្រោះ​ទឹក ឬ​ដាំទឹក​តាម​ផ្លូវ ។

តាម​ប្រជា​សហគមន៍​បញ្ជាក់​ថា ភ្ញៀវ​អាច​សម្រាក​នៅ​លើ​កំពូលភ្នំ​នោះ​បាន ប៉ុន្តែ​យើង​គួរ​ត្រៀម​តង់ ឬ​អង្រឹង​ជាមួយនឹង​ដំបូល ឬ​ប្លា​ស្ទិ​ក​គ្រប​ដើម្បី​ការពារ​ជ្រាប​ទឹកភ្លៀង ឬ​សន្សើម ។ គួរ​ត្រៀម​អាវ ឬ​ភួយ ក្រាស់​ៗ ព្រោះ​នៅ​ទីនោះ​ពេល​យប់​គឺ​ត្រជាក់​ខ្លាំង ។ សម្រាប់​ការ បរិភោគ​យើង​ត្រូវ​ត្រៀម​របស់​ណា ក្រៀម​ៗ​ទុក​បាន​យូរ ស្រាល​… ដូច​ជា​ត្រីងៀត ងៀត​គោ និង​សាច់ក្រក ចំពោះ​អង្ករ​ដាំបាយ គឺ​ទិញ​អ្នក​ភូមិ​នៅ​ខាងក្រោម​យក​ទៅ​លើ​ភ្នំ​បាន ។

ម្យ៉ាងទៀត​ដើម្បី​បង្ក​ភាព​ងាយស្រួល​សម្រាប់​ការ​បរិភោគ​ទៀត​នោះ​គឺ​យើង​គួរ​ត្រៀម មី​កំប៉ុង នំ​បុ័ង ត្រីខ ឬ​ទឹកដោះគោ​ក្រែ​ម កាហ្វេ​… សម្រាប់​ជា​អាហារ​ពេល​ព្រឹក ។ ទោះជា​យ៉ាងណា​ក្ដី​នៅ​លើ​នោះ​មាន​ទឹកធ្លាក់ ដែល​មានទឹក​ល្មម​អាច​ប្រើប្រាស់​បាន​សម្រាប់​ងូត ដាំ ទទួលទាន ឬ​ធ្វើ​ម្ហូប បើ​អាច​គួរ​ទិញ សម្រាប់​ចម្រោះ​ទឹក​ប្រើប្រាស់​ផ្ទាល់ខ្លួន ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​យកចិត្តទុកដាក់​នោះ គឺ​នៅ​លើ​ភ្នំ​នោះ​គ្មាន​បង្គន់​អនាម័យ​ទេ សម្រាប់​ការ​បន្ទោបង់ យើង​គួរ​មានកូន​ចប ឬ​បែ​៉​ល ដើម្បី​ងាយស្រួល​ជីកដី​កប់ ហើយ​កុំ​ភ្លេច​ក្រដាស​សើម ។ យ៉ាងណា​ក៏​ដោយ ទាមទារ​ឲ្យ​ជួយ​រក្សា​អនាម័យ និង​រៀបចំ​ប្រមូល​សម្រាម​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​សហគមន៍​ខ្នង​ផ្សារ កាន់តែ​ស្រស់​បំព្រង​សម្រាប់​យើង​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ