ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ធ្លាប់​កើត​ជំងឺ​គ្រុន​ឈី​ក​ចែករំលែក​បទ​ពិសោធន៍​នៃ​អាការៈរោគ និង​ផ្តាំ​ឲ្យ​ឆាប់​ទៅ​ទទួល​ការ​ព្យាបាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភ្លាម​ៗ​ក្រោយ​ពី​ក្រសួងសុខាភិបាល​បាន​ប្រកាស​ជា​ផ្លូវការ​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​មានការ​ផ្ទុះ​ឡើង​ជំងឺ​ឈី​ក​គង់​ហ្គ​ន់​យ៉ា (Chikunngunya) ដែល​ហៅ​កាត់​ថា ឈី​ក (CHIK) នៅ​ភូមិ​ចំនួន ៦​នៃ​សង្កាត់​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្រុងភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ភ្លាម​ៗ​ក្រោយ​ពី​ក្រសួងសុខាភិបាល​បាន​ប្រកាស​ជា​ផ្លូវការ​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​មានការ​ផ្ទុះ​ឡើង​ជំងឺ​ឈី​ក​គង់​ហ្គ​ន់​យ៉ា (Chikunngunya) ដែល​ហៅ​កាត់​ថា ឈី​ក (CHIK) នៅ​ភូមិ​ចំនួន ៦​នៃ​សង្កាត់​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្រុងភ្នំពេញ និង​ខេត្តសៀមរាប បាន​រៀបរាប់​ថា ពួក​គាត់​ក៏​ធ្លាប់​កើត​ជំងឺ​នេះ​ផង​ដែរ ដូច្នេះ​គាត់​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ បើ​មាន​អាកា​រៈ​សង្ស័យ​គួរតែ​ទៅ​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា ។

ជាក់ស្តែង​អ្នក​នាង ឈុ​ន ស៊ី​ធួន បាន​ឲ្យ​ដឹង​ថា អ្នក​នាង​ទើបតែ​ជា​សះស្បើយ​ពី​ជំងឺ​ឈី​ក ថ្មី​ៗ​នេះ ហើយ​សមាជិកគ្រួសារ​របស់​អ្នក​នាង​រហូត​ដល់​ទៅ​៣​នាក់ គឺ​មាន​រូប​អ្នក​នាង​ផ្ទាល់ កូន និង​ម្តាយ​បាន​ឈឺ​ជំងឺ​គ្រុន​ឈី​ក​នេះ តែ​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​ឡើយ ។

អ្នក​នាង​បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​នៃ​អាកា​រៈ​ជំងឺ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​នៅ​សៀមរាប​ក៏​កើត​ដែរ ហើយ​ផ្ទះ​ខ្ញុំ​ដល់​បី​នាក់ កូន​របស់ខ្ញុំ​ក្តៅខ្លួន​បី​ថ្ងៃ​ហើយ គឺ​៣៩.៨០ រយៈពេល​បី​ថ្ងៃ​បាន​ចុះ​កំ​ដៅ ។ ទៅ​ពេទ្យ​គន្ធ​បុប្ផា បានជា ។ ហើយ​រមាស​ពេញ​ខ្លួន កូន​ជា ម្តាយ​ឈឺ​ម្តង ខ្ញុំ​ឈឺ​ក្តៅខ្លួន​ដូច​គ្នា តែ​ខ្ញុំ​ខ្លាំង​ជាង​កូន ទន់​ដែ​ទន់​ជើង​ឈឺ​គ្រប់​សន្លាក់​ទាំងអស់​អស់កំលាំង​វិលមុខ​ឈឺក្បាល​ក្រោក​អត់​រួច​ល្វីងមាត់​ញុំ​ា​អត់​បាន ។ ព្យាបាល​១​អាទិត្យ​បានជា ព្យួរសេរ៉ូម​អស់​២​កំ​ផ្លោ​ក ។ រយៈពេល​ឈឺ​នឹង​រមាស់​ស្កៀប​ពេញ​ខ្លួន ហើយ​ចេញ​ក្រហម​ៗ​ដូច​ស្អូច​អ៊ីចឹង » ។

អ្នក​នាង​បាន​បន្ត​ថា «​បើ​បងប្អូន​មាន​អាកា​រៈ​ដូច​ខ្ញុំ​សូម​ប្រ​ញ៉ាប់​ទៅ​ពេទ្យ​កុំ​ទុក​យូរ ជា​ពិសេស​ពេល​ក្តៅខ្លួន ឆាប់​ព្យាបាល​ឆាប់​ជា​អត់​ឆ្លង​ដល់​នាក់​ក្នុងផ្ទះ​ផ្សេង​ទៀត ។ ខ្ញុំ​ឈឺ​រួច ហើយ​ក៏​ជា​ទើបតែ​បាន​១​អាទិត្យ​ទេ ផ្ទះ​ឈឺ​បី​នាក់ ឈឺ​មុនគេ ម្តាយ​ខ្ញុំ បន្ទាប់​មក​កូន​ខ្ញ្ញុំ​អាយុ​១២​ឆ្នាំ ចុង​ក្រោយ​គេ​ខ្ញុំ ឈឺ​ធ្ងន់ធ្ងរ​ជាងគេ​យូរ​ជាងគេ​» ។

ចំណែក​អ្នក​នាង សូ ឃី​តា​វិញ ក៏​បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា ជំងឺ​ឈី​ក មិនមែន​ជា​ជំងឺ​គ្រុន​ថ្មី​ទេ ព្រោះ​អ្នក​នាង កាលពី​ឆ្នាំ ២០១៧ ក៏​ធ្លាប់​កើត​ដែរ ដោយសារ​មូស​ខាំ ដូច្នេះ​អ្នក​នាង​ទទួល​ការ​ព្យាបាល​ទាន់​ពេលវេលា ទើប​ទទួល​បានការ​សះស្បើយ​ពី​ជំងឺ​គ្រុន​ឈី​ក​នេះ ។

អ្នក​នាង សូ ឃី​តា បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា «​អាកា​រៈ​ដំបូង​គឺ​ក្តៅខ្លួន​ខ្លាំង រហូត​ដល់ ៣៩ អង្សារ ហើយ​ចុកចាប់​តាម​សន្លាក់ឆ្អឹង ជា​ពិសេស​ស​ម្រាមដៃ នឹង​មាន​ចេញ​រោល​កន្ទួល​ក្រហម​តូច​ៗ​លើ​ស្បែក ។ ខ្ញុំ​ព្យាបាល​នៅ​គ្លី​និ​ច​ឯកជន (​ភ្លេចឈ្មោះ​ហើយ​) ដោយ​គ្រូពេទ្យ​បូម​ឈាម​ទៅ​ពិនិត្យ ហើយ​គាត់​ប្រាប់​វិញ​ថា​ជា ជំងឺ chikungunya អោយ​ដាក់​សេរ៉ូម​បញ្ចុះ​កំ​ដៅ ញាំ​ថ្នាំ​ហើយ​សំរាក បី​ថ្ងៃ ហើយ​ក៏​ធូរ​ជា​» ។

សូម​រម្លឹក​ថា ក្រសួងសុខាភិបាល​បាន​ប្រកាស​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​គ្រុន​ឈី​ក​នៅ​ខេត្តបន្ទាយមានជ័យ ក្រោយ​ពី ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​ជ្រៅ ភូមិ​ប៉ោយ​ប៉ែ​ត ភូមិ​ព្រៃ​គប់ ភូមិ​អូរ​នាង និង​ភូមិ​អូរ​ឬ​ស្សី នៃ​សង្កាត់​ប៉ោយ​ប៉ែ​ត មាន​ចេញ​រោគ​សញ្ញា គ្រុនក្តៅ ៣៨ អង្សា​សេ ក​ន្តួ​ល​ក្រហម​លើ​ស្បែក និង​ឈឺសន្លាក់​ដៃជើង ចាប់ពី​ថ្ងៃ​ទី ១៩ កក្កដា រហូត​ដល់​ថ្ងៃ​ទី ២២ កក្កដា ។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉​ម ប៊ុ​ន​ហេង បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី ២៣ កក្កដា​ថា ប្រសិនបើ​បងប្អូន​មាន​រោគ​សញ្ញា​ដូច​ជា ៖ គ្រុនក្តៅ​ស្រួច​ស្រាវ​លើស​ពី ៣៨ អង្សារ​សេ​, ឈឺសន្លាក់ ឈឺ​សាច់ដុំ ឈឺក្បាល ក្អូ​ត​ចង្អោរ អស់កម្លាំង​, មាន​ស្នា​មក​ន្តួ​ល​ក្រហម​លើ​ខ្លួន និង​ក​ន្តួ​ល​ក្រហម​លើ​ស្បែ​កដៃ ត្រូវ​រួសរាន់​ទៅ​កាន់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បង្អែក​ដែល​នៅ​ជិត​លោក​អ្នក​បំផុត ដើម្បី​ពិនិត្យ​ពិគ្រោះ​ជំងឺ​និង​ទទួល​បានការ​ព្យាបាល​បាន​ទាន់​ពេលវេលា និង​រាល់​ករណី​សង្ស័យ​គ្រុន​ឈី​ក ក្នុង​មួ​យស​ប្តា​ហ៍​ដំបូង​នៃ​ជំងឺ​នេះ ត្រូវ​សម្រាក​នៅ​ក្នុង​មុង ឬ​ក្នុង​បន្ទប់​មាន​សំណាញ់​ការពារ ដើម្បី​ការពារ​កុំ​ឲ្យ​មូស​ខាំ​ចម្លង​បន្ត​ទៅ​សមាជិកគ្រួសារ ឬ​អ្នក​ជិតខាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ