ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកឃើញហេតុការណ៍អះអាងផ្សេងគ្នា ក្រោយ​កុងតឺន័របុកនិងកិន​បុរស​ម្នាក់​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​បាន​រថយន្ត​កុងតឺន័រ​១​គ្រឿង​បុក​និង​កិន​ បណ្ដាល​ឲ្យ​បែក​ខ្ទេច​ក្បាល ​និង​ខ្លួន​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ ពាក់ព័ន្ធនឹងករណីនេះ ​មាន​ប្រភព​ចំនួន​២​បាន​អះអាង​ផ្សេង​ពី​គ្នា ដោយ​អ្នកខ្លះ​​ថា ​បុរស​រងគ្រោះម្នាក់​​នោះ​រត់​ចូល​ឲ្យ​រថយន្ត​កុងតឺន័រ​បុក…

រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​បាន​រថយន្ត​កុងតឺន័រ​១​គ្រឿង​បុក​និង​កិន​ បណ្ដាល​ឲ្យ​បែក​ខ្ទេច​ក្បាល ​និង​ខ្លួន​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ ពាក់ព័ន្ធនឹងករណីនេះ ​មាន​ប្រភព​ចំនួន​២​បាន​អះអាង​ផ្សេង​ពី​គ្នា ដោយ​អ្នកខ្លះ​​ថា ​បុរស​រងគ្រោះម្នាក់​​នោះ​រត់​ចូល​ឲ្យ​រថយន្ត​កុងតឺន័រ​បុក ទើប​បណ្តាល​ឱ្យ​បាត់បង់ជីវិត​ និង​អ្នកខ្លះ​ទៀត​បាន​អះអាង​ថា​ បុរស​រងគ្រោះម្នាក់​​នោះ​លូកដៃ​សុំ​លុយ​អ្នកដំណើរ​តាម​ផ្លូវ ​ហើយ​បាន​ជំពប់​ជើង​ដួល​ ស្រប​ពេល​នោះ​រថយន្ត​កុងតឺន័រ​មក​ដល់​ក៏​បុក​និង​កិន​តែ​ម្ដង​។

​ហេតុការណ៍​ខាងលើនេះ​បាន​​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​លើ​ផ្លូវជាតិ​លេច​៤ ត្រង់​ចំណុច​ច្រកចូល​សាលារៀន​សុវណ្ណ​ភូមិ​ និ​ជិត​សាលាសង្កាត់​ចោម​ចៅ​ទី​៣ ភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បុរស​រង​គ្រោះ​មិន​ត្រូវ​បាន​នរណា​ម្នាក់​បាន​ស្គាល់ឈ្មោះ​និង​អា​ស័​យ​ដ្ឋា​ន​នោះ​ទេ ​មាន​អាយុ​ប្រហែល​៣០​ឆ្នាំ ហើយ​ក៏​មិនដឹង​ថា​គាត់​មាន​វិ​បត្តិអ្វី​ដែរ ​ទើប​បានជា​​រត់​​ចូល​ឲ្យ​រថយន្ត​បុក​និង​កិន​រហូតបាត់បង់ជីវិត​​បែប​នេះ ប៉ុន្តែ​គេ​ក៏​សង្ស័យ​ថា​ បុរសរងគ្រោះ​មាន​សតិ​មិន​គ្រប់​ផង​ដែរ​។ ម្យ៉ាងទៀត​​ សព​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​បុកនិង​កិន ​មើល​លែង​ស្គាល់​ទៅ​ហើយ​ ចំណែក​រថយន្ត​កុងតឺន័រ ព​ណ៍​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ 3E-8201 អ្នកបើកបរ​មិន​ទាន់​ត្រូវ​បាន​ស្គាល់ឈ្មោះ​នៅឡើយ ​ហើយ​ត្រូវ​នគរបាល​ឃាត់ខ្លួន​។

តាម​ប្រភពពី​អ្នក​ឃើញ​ហេតុការណ៍​ម្នាក់​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ គាត់​បានឃើញ​បុរស​រង​គ្រោះ​អង្គុយ​ផឹកស្រា​បៀរ ២​កំប៉ុង​និង​ក្លែម​ស្វាយ​ខ្ចី​នៅ​លើ​ចិញ្ចើម​ផ្លូវ តែ​ម្នាក់ឯង​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ហើយ​ក៏​គ្មាន​នរណា​បាន​ចាប់អារម្មណ៍​ថា​មានរឿង​អ្វី​កើតឡើង​ចំពោះ​​បុរសរងគ្រោះ​ឡើយ ​។

តាម​ប្រភពដដែលបានបន្ត​ថា ​លុះ​ក្រោយមក​ ខណៈ​ពេល​ឃើញ​រថយន្ត​​កុងតឺន័រ​១​គ្រឿង​បើក​មក​​ដល់ ស្រាប់តែ​បុរសរងគ្រោះ​​នោះ​ក្រោក​ឡើង​ រួច​​ស្ទុះ​​រត់​​ចូល​ទៅ​ក្រោម​កង់​រថយន្ត​ហើយ​ក៏​ត្រូវ​រថយន្តបុក​និង​កិន​ បណ្តាល​ឱ្យ​បាត់បង់ជីវិត​បែប​នេះ​តែ​ម្ដង ។ ​ប៉ុន្តែ​ពុំ​មាន​នរណា​បានដឹង​ថា​គាត់​មាន​វិ​បត្ត​អ្វី​នោះ​ទេ​ ទើប​សម្រេចចិត្ត​ធ្វើ​​បែប​នេះ​ ហើយ​ក៏​មិនដឹង​ថា​មា បុរសរងគ្រោះមាន​ផ្ទះ​សម្បែង​នៅឯណា​ដែរ​។

ដោយឡែក​ប្រភព​ផ្សេង​មួយទៀត​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ​គេ​ក៏​បានឃើញ​បុរស​រង​គ្រោះ​អង្គុយ​ផឹកស្រា​បៀរ ក្លែម​ស្វាយ​ខ្ចី​នៅ​លើ​ចិញ្ចើម​ផ្លូវ​នោះ​ដែរ ហើយ​ក្រោយមក​បុរស​នេះ​បាន​ក្រោកឈរ​សុំ​លុយ​អ្នកដំណើរ​តាម​ផ្លូវ​ ​ប៉ុន្តែ​ជា​អកុសល​ក៏​បាន​ជំពប់​ជើង​ដួល ហើយ​ស្រប​ពេល​នោះ​រថយន្ត​កុងតឺន័រ​​មក​ដល់​​ ក៏​បុក​និង​កិន​ខ្ទេច​ក្បាល​ខ្ទេចនិង​​ខ្លួន​​បណ្តាល​ឱ្យបាត់បង់ជីវិត​បែប​នេះ​តែម្តង ។ ​

តាម​ប្រភពដដែ​លបានសង្ស័យ​ថា ​បុរស​រង​គ្រោះ​ខាងលើ​​មាន​សតិ​មិន​សូវ​​ល្អ ហើយ​កន្លង​មក​ តែងតែ​ឃើញ​បុរស​រងគ្រោះ​ម្នាក់​នេះ​អង្គុយ​ផឹកស្រា​តាម​ចិញ្ចើម​ផ្លូវ​ស្ទើរ​រាល់ថ្ងៃ​ថែម​ទៀត​ផង​។

​បន្ទាប់ពីកើតហេតុ រថយន្ត​​កុងតឺន័រ​មិន​បាន​ឈប់​ស្ងៀម​នោះ​ទេ គឺ​បាន​បើក​គេច​សំដៅ​​ឡើង​ទៅ​ផ្លូវជាតិ​លេខ​៣ ប៉ុន្តែ​រត់​មិន​រួច​នោះ​ទេ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ដេញ​តាម​ឃាត់​បាន​ទាំង​រថយន្ត​និង​អ្នកបើកបរ​ រួច​​នាំ​ទៅ​កាន់​ប៉ុស្តិ៍នគរបាល​ ​ដើម្បី​ប​ញ្ចូ​ន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាមនីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ