ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ​មណី​យ​ដ្ឋា​ន​ទន្លេបាទី និង​ការ​អភិ​វឌ្ឍន៍​​ហាក់​ដើរ​ថយក្រោយ (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តតាកែវ ៖ ទឹកដី​ខេត្តតាកែវ មាន​តំបន់​ទេសចរណ៍​ជា​ច្រើន​កន្លែង ក្នុង​នោះ​មានរ​មណីយ​​ដ្ឋា​ន​ទន្លេបាទី ជា​តំបន់​ទេសចរណ៍​អច្ឆរិយៈ និង​ធម្មជាតិ ព្រោះ​មាន​ប្រា​ង​ប្រាសាទ មាន​វាល​បឹង និង​ផ្ទៃ​ទឹកថ្លា​ឈ្វេង​គួរ​ជាទី​គយគន់…

ខេត្តតាកែវ ៖ ទឹកដី​ខេត្តតាកែវ មាន​តំបន់​ទេសចរណ៍​ជា​ច្រើន​កន្លែង ក្នុង​នោះ​មានរ​មណីយ​​ដ្ឋា​ន​ទន្លេបាទី ជា​តំបន់​ទេសចរណ៍​អច្ឆរិយៈ និង​ធម្មជាតិ ព្រោះ​មាន​ប្រា​ង​ប្រាសាទ មាន​វាល​បឹង និង​ផ្ទៃ​ទឹកថ្លា​ឈ្វេង​គួរ​ជាទី​គយគន់ និង​កំសាន្ត​សប្បាយ ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ​ទៀត​ផង​។

បើ​យើង​ធ្វើ​ដំណើរ​ពី​ភ្នំពេញ តាម​ផ្លូវជាតិ​លេខ​២ មាន​ចំងាយ​ប្រហែល​៣០​គីឡូម៉ែត្រ​នោះ និង​ឃើញ​ក្លោ​ង​ទ្វារ​ប្រាសាទ​មួយ​នៅ​ខាងលិច​ផ្លូវជាតិ កាត់​លើ​ដងផ្លូវ​កៅស៊ូ​ខ្មៅក្រឹប ចម្ងាយ​ជាង​១​គីឡូ​ម៉ែត្រ ឃើញ​ផ្ទាំង​បា​ណូ​មួយ​យ៉ាង​ធំ​មាន​រូប​ប្រាសាទ ដោយ​រំលេច​អក្សរ​ថា «​ប្រាសាទ​តាព្រហ្ម​រ​មណី​យ​ដ្ឋា​ន​ទន្លេបាទី​» ។ ទី​នេះ​ហើយ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មាន​ប្រាសាទ​មាន​ទី​អារាម សាលារៀន និង​មាន​ផ្ទៃ​បឹង​ទឹកថ្លា​ឈ្វេង​ធំ​ល្វឹងល្វើយ​លាតសន្ធឹង​ជាប់​ព្រំប្រទល់​២​ស្រុក គឺ​ខាងត្បូង​ដី​ស្រុក​បាទី ខេត្តតាកែវ និង​ខាងជើង ដី​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

រ​មណី​យ​ដ្ឋា​ន​ទន្លេបាទី មិន​ត្រឹម​ជាទី​ដើរ​លំហែកាយ​របស់​អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ នោះ​ទេ គឺជា​មជ្ឈមណ្ឌល​វប្បធម៌ អរិយធម៌ និង​ជំនឿ​សាសនា​សំរាប់​ការ​សិក្សា និង​គោរព​បូជា​ទៀត​ផង​។

ពេល​មុន និង​ពេល​នេះ​នៅរ​មណី​យ​ដ្ឋា​ន​ទន្លេបាទី ហាក់​ខុស​គ្នា​យ៉ាង​ដាច់​ស្រឡះ​តែ​ម្តង មាន​សភាព​ស្ងាត់ជ្រងំ​និយាយ​អោយ​ខ្លី​ខ្សត់​ភ្ញៀវ​មក​ដើរ​លេង តើ​មក​ពី​មូលហេតុ​អ្វី? ​អសន្តិសុខ មុខម្ហូប​ថ្លៃ ឬ​បរិស្ថាន​មិនល្អ​…​?

អ្នក​ទេសចរណ៍​ទៅ​ដើរ​លេង​នៅរ​មណី​យ​ដ្ឋា​ន​ទន្លេបាទី ក្រៅពី​ទស្សនា​ប្រាង្គ​ប្រាសាទតាព្រហ្ម គឺ​សំដៅ​ទៅ​អង្គុយ​លេង​គ្រែ​ទឹក​លំហែកាយ និង​កម្ម​ង់​ម្ហូបអាហារ ឬ​ភេសជ្ជៈ​ហូប​មុន​ត្រឡប់​មក​លំនៅ​ដ្ឋា​ន​វិញ ចុះ​ហេតុ​អី​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ កាន់តែ​ខ្សត់​ភ្ញៀវ​ទៅ​វិញ?

បើ​តាម​អ្នក​មីង រុំ មាន​គ្រែ​ទឹក​ជិត​កន្លែង​លក់​មុខម្ហូប​អាហារ​ក្នុងរ​មណី​យ​ដ្ឋា​ន​ទន្លេបាទី បាន​រៀ​បរាប់​អោយ​ដឹង​ថា រ​មណី​យ​ដ្ឋា​ន​ទន្លេបាទី បច្ចុប្បន្ន​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រជា​សហគមន៍ មិនមែន​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ដូច​លើក​មុន​ទេ​។ ចំពោះ​បញ្ហា​ភ្ញៀវ​មានការ​ថយ​ចុះ ដោយ​សារ​មួយ​រយៈ​នេះ​មាន​ជំងឺ​កូ​វី​ដ​១៩​ចូល​មក ធ្វើ​អោយ​អ្នក​មក​ទស្សនា​មានការ​ថយ​ចុះ ពួក​គាត់​ក៏​ស្ទើរ​ដាច់ខ្យល់​ដែរ ពោល​គឺ​១​ថ្ងៃ​ស្ទើរ​មិន​មាន​ភ្ញៀវ​មួយ​នាក់​មក​អង្គុយ​គ្រែ​គាត់​ផង​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ