ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ចង្អុ​ល​បង្ហាញ «​ភាព​ខុស​គ្នា​៥​យ៉ាង​រវាង​បុគ្គល​សម្ភារៈ​និយម និង​អ្នក​វិនិយោគ​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពាក្យចាស់​តែងតែ​ពោល​ថា «​ស្គរ ទូង​…ៗ ប្រហោង​ក្នុង​» ដែល​មាន​ន័យ​សំដៅ​ថា មនុស្ស​ខ្លះ​មើលទៅ​ហ៊ឺហារ​ហូរហៀរ​ទ្រព្យ​ណាស់ តែ​ជាក់ស្តែង​នៅ​ខាងក្នុង ឬ​ធាតុ​ពិត…

រាជធានី​ភ្នំពេញ ៖ ពាក្យចាស់​តែងតែ​ពោល​ថា «​ស្គរ ទូង​…ៗ ប្រហោង​ក្នុង​» ដែល​មាន​ន័យ​សំដៅ​ថា មនុស្ស​ខ្លះ​មើលទៅ​ហ៊ឺហារ​ហូរហៀរ​ទ្រព្យ​ណាស់ តែ​ជាក់ស្តែង​នៅ​ខាងក្នុង ឬ​ធាតុ​ពិត គឺ​គ្មាន​អ្វី​នោះ​ទេ ។

យ៉ាងណាមិញ បើ​តាម​អ្នកជំនាញ​ខាង​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ម្នាក់ បាន​លើក​ឡើង​ថា វា​ជា​រវាង​បុគ្គល​សម្ភារៈ​និយម និង​អ្នក​វិនិយោគ​ពិត គឺ​មាន​លក្ខណៈ​ខុស​គ្នា​ព្រោះថា ពេល​ខ្លះ គឺ​មនុស្ស​ទូទៅ​អាច​នឹង​ពិបាក​បែងចែក​ឲ្យ​ដាច់​ពី​គ្នា​រវាង បុគ្គល​សម្ភារៈ​និយម និង​អ្នក​វិនិយោគ នា​ពេល​បច្ចុប្បន្ន​ដែល​តែងតែ​កើត​មាន​ក្នុង​សង្គម ។

បើ​តាម​លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា បាន​លើក​ឡើង ភាព​ខុស​គ្នា​៥​យ៉ាង នៃ​បុគ្គល​សម្ភារៈ​និយម និង​អ្នក​វិនិយោគ ។ ខាងក្រោម​នេះ​ជា​ការ​បកស្រាយ​របស់​លោក ៖ ១- ការ​ប្រើ​ធនធាន ៖ អ្នក​សម្ភារៈ​និយម​នឹង​ចំណាយ​ប្រាក់ ឬ​ទិញ​ជំពាក់​ភ្លាម​ៗ​នៅ​ពេល​មាន​លទ្ធភាព ។ ចំណែកឯ​អ្នក​វិនិយោគ វិភាគ​ល្អិតល្អន់ មើល​កាល មើល​ជម្រើស​ដែល​នាំ​អោយ​ចំណេញ និង​កំរិត​ហានិភ័យ​ដែល​អាច​ទទួលយក​បាន​។ ២- ការ​ប្រើ​បំណុល ៖ អ្នក​សម្ភារៈ​និយម​មិន​ញញើត​ដៃ​នឹង​ទិញ​បង់​រំលស់ បើ​ទោះជា​អត្រា​ការ​ប្រាក់​ខ្ពស់​ក៏​ដោយ ។ អ្នក​វិនិយោគ​មុន​នឹង​ខ្ចីប្រាក់​គិតគូរ​ពី​លក្ខខណ្ឌ​នៃ​កម្ចី និង​អត្រា​ការ​ប្រាក់​ខ្លាំង​ណាស់ ជា​ទូទៅ​ពួក​គេ​តែង​ខ្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ជាង​អ្នក​កម្ចី​របស់​អ្នក​សម្ភារៈ​និយម ។

៣- សកម្មភាព​ចម្បង ៖ អ្នក​សម្ភារៈ​និយម​ស្គាល់​ហាង​ទំនិញ​ច្រើន ចូល​ចិត្ត​ដើរ​ផ្សារ ។ អ្នក​វិនិយោគ​ចូល​ចិត្ត​ជួបជុំ​ជាមួយ​អ្នក​វិនិយោគ​ដូច​គ្នា ។ ៤ – ការ​អភិវឌ្ឍ​សមត្ថភាព ៖ អ្នក​សម្ភារៈ​និយម​មិន​និយម​សិក្សា​ស្វែង​យល់ ដើម្បី​ពង្រីក​ការ​គិត និង​ពង្រឹងសមត្ថភាព​នោះ​ទេ ។ អ្នក​វិនិយោគ​តែង​គិត​ថា សមត្ថភាព គឺជា​អាទិភាព និង​ជា​ការ​វិនិយោគ ។ ៥- ការ​បង្ហាញ​លើ​បណ្តាញ​សង្គម​៖ អ្នក​សម្ភារៈ​និយម​ចូល​ចិត្ត​បង្ហាញ​សម្ភារៈ​។ អ្នក​វិនិយោគ​ចូល​ចិត្ត​និយាយ​ពី​គំនិត​នាំ​អោយ​រីក​ចំរើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ