ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆ្លង​កូវីដ​​នៅ​អា​មេ​រិ​ក​កើនដល់​​កំពូល​ ត្រឹម​១​ម៉ោង​​សោះ​​២.៦០០​នាក់

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​រ៉​យ​ទ័​រថា ​ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19​នៅ​សហរដ្ឋអាមេរិក គិត​មក​ដល់​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ ២០២០ ​មាន​លើស​ពី​៤​លាន​នាក់​ហើយ ជាមួយ​អ្នក​ឆ្លង…

សហរដ្ឋអាមេរិក ៖ យោង​តាម​រ៉​យ​ទ័​រថា ​ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19​នៅ​សហរដ្ឋអាមេរិក គិត​មក​ដល់​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ ២០២០ ​មាន​លើស​ពី​៤​លាន​នាក់​ហើយ ជាមួយ​អ្នក​ឆ្លង ថ្មី​គិត​ជា​មធ្យម​ជាង​២.៦០០​នាក់​ក្នុង​១​ម៉ោង ។

នោះ​ជា​អត្រា​ឆ្លង​ដ៏​ខ្ពស់​បំផុត​លើ​ពិភពលោក ។ ចាប់តាំងពី​មានការ​ឆ្លង​ដំបូង​ពី​ថ្ងៃ​ទី​២១​ មក​រា​មក សហរដ្ឋអាមេរិក​ជួប​ប្រទះ​នឹង​ការ​ឆ្លង​វីរុស​ដ៏​លឿន ដោយ​ចំនួន​អ្នក​ឆ្លង​មាន​ដល់ ១​លាន​នាក់​ក្នុង​ពេល​ត្រឹម​៩៨​ថ្ងៃ បន្ទាប់​មក​ប្រទេស​នេះ មាន​អ្នក​ឆ្លង​កើន​ដល់​២​លាន​នាក់ រួច​ឡើង​ដល់​៣​លាន​នាក់​២៧​ថ្ងៃ​ក្រោយមក​។ ត្រឹម​១៦​ថ្ងៃ​បន្ទាប់​ពី​នេះ ចំនួន​អ្នក​ឆ្លង​មាន​ក្នុង​សង្វា​ក់​៤៣​នាក់​ក្នុង​១​នាទី នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ឡើង​ដល់​ជាង​៤​លាន​នាក់​។

ក្នុង​ចំណោម​ប្រទេស​២០​ដែល​ការ​ឆ្លង​មាន​ខ្ព្​ស់​បំផុត សហរដ្ឋអាមេរិក​ស្ថិត​ក្នុង​ចំណា​ច់​ថ្នាក់​ទី​២ បន្ទាប់​ពីស៊ី​លី​បើ​គិត​ពី​ចំនួន​អ្នក​ឆ្លង​តាម​ចំនួន​ប្រជាជន​។ គិត​ជា​សមាមាត្រ​អា​មេ​រិ​ក​មាន​អ្នក​ឆ្លង​១២០​នាក់ ក្នុង​ចំណោម​មនុស្ស​១​ម៉ឺ​ន​នាក់​។ ជាមួយ​អ្នក​បាត់​បង់​ជីវិត​​ជាង​១៤៣.០០០​នាក់ ដោយ​គិត​ជា​សមាមាត្រ​៤,៤​នាក់​សម្រាប់​មនុស្ស​១​ម៉ឺន​នាក់ សហរដ្ឋអាមេរិក​ស្ថិត​ក្នុង​លំដាប់​ទី​៦​លើ​ពិភព​លោក​។ ប្រទេស​៥​ដែល​គិត​ពី​សមាមាត្រ អ្នក​​បាត់​បង់​ជីវិត​តាម​ចំនួន​ប្រជាជន​គឺ ប្រទេស​អង់គ្លេស អេ​ស្ប៉ា​ញ អ៊ី​តា​លី ស៊ី​លី និង​បារាំង​។

ចំណែក​អឺរ៉ុប​ចំនួន​អ្នក​ឆ្លង​វីរុស​មាន​ដល់​ជាង​៣​លាន​នាក់ ខណៈ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ក៏​បណ្ដាល​ឲ្យ​មានការ​បារម្ភ​ដែរ​នៅ​អា​ស៊ី និង​អូស្ត្រាលី ហើយ​ចាប់បង្ខំ​ប្រទេស​ជា​ច្រើន​ឲ្យ​ពង្រឹង បណ្ដា​វិធានការ​សុខាភិបាល​។ សរុប​លើ​ពិភពលោក​ចំនួន​អ្នក​បាត់​បង់​ជីវិត​​ដោយសារ​វីរុស​កើន​ដល់​៦២៧.៣០៧​នាក់ ហើយ​ចំនួន​អ្នក​ឆ្លង​មាន​ជាង​១៥​លាន​នាក់​។

ចំនួន​អ្នក​ឆ្លង​វីរុស​នៅ​អា​មេ​រិ​កឡា​ទី​ន និង​កា​រ៉ា​អ៊ី​ប​បាន​កើន​ដល់​លើស​៤​លាន​នាក់ ដោយ​ប្រទេស​ប្រេ​ស៊ី​ល​តែ​មួយ ពេល​នេះ​មាន​អ្នក​ឆ្លង​ដល់​ជាង​២,២​លាន​នាក់​។ ដោយសារ​ការ​ឆ្លង​រាលដាល​ខ្លាំង​​នៃ​វីរុស ប្រទេស​បូ​លី​វី​ប្រកាស​ពន្យារពេល​ដល់​ថ្ងៃ​ទី​១៨​តុលា ការ​បោះ​ឆ្នោត​ទូទៅ​ដែល​គ្រោង​​ធ្វើ​នា​ថ្ងៃ​ទី​៦​កញ្ញា​។

អឺរ៉ុប​ជា​ផ្លូវការ​ចំនួន​អ្នក​ឆ្លង​គិត​ជា​ផ្លុ​វ​ការ​ថា​មាន​ដល់​៣.០០៧.០៨៨​នាក់​ និង​អ្នក​​បាត់​បង់​ជីវិត​២០៦.៧១៤​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ