ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តបត​វិញ​ចិន​បញ្ជា​បិទ​ស្ថាន​កុងស៊ុល​អា​មេ​រិ​ក ​​ប្រចាំ​ទីក្រុង​ចិន​ធំ​មួយ

3 ឆ្នាំ មុន

ចិន​-​សហរដ្ឋអាមេរិក ៖ ភាព​តានតឹង​ខាង​ការទូត​នៅ​បន្ត​ទៀត​រវាង​ចិន​និង​សហរដ្ឋអាមេរិក​។ ក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​ទី​២៤​កក្កដា បាន​បញ្ជា​ឲ្យ​បិទ​ស្ថាន​កុងស៊ុល​អា​មេ​រិ​ក ប្រចាំ​ទីក្រុង​ចិន​ធំ​មួយ គឹ​ក្រុង​ឆេ​ង​ឌូ​នា​ភាគ​កណ្ដាល​ប្រទេស ៣​ថ្ងៃក្រោយ​ពី​ការ​សម្រេច​របស់​ក្រុង​វ៉ា​ស៊ិ​ន​តោន បិទ​ស្ថាន​កុងស៊ុល​ចិន​ប្រចាំ​ទីក្រុង​ហ៊ូ​ស្តុ​ន​រដ្ឋ​តិច​សាស់​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួងការបរទេស​ចិន​គូសបញ្ជាក់​ថា…

ចិន​-​សហរដ្ឋអាមេរិក ៖ ភាព​តានតឹង​ខាង​ការទូត​នៅ​បន្ត​ទៀត​រវាង​ចិន​និង​សហរដ្ឋអាមេរិក​។ ក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​ទី​២៤​កក្កដា បាន​បញ្ជា​ឲ្យ​បិទ​ស្ថាន​កុងស៊ុល​អា​មេ​រិ​ក ប្រចាំ​ទីក្រុង​ចិន​ធំ​មួយ គឹ​ក្រុង​ឆេ​ង​ឌូ​នា​ភាគ​កណ្ដាល​ប្រទេស ៣​ថ្ងៃក្រោយ​ពី​ការ​សម្រេច​របស់​ក្រុង​វ៉ា​ស៊ិ​ន​តោន បិទ​ស្ថាន​កុងស៊ុល​ចិន​ប្រចាំ​ទីក្រុង​ហ៊ូ​ស្តុ​ន​រដ្ឋ​តិច​សាស់​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួងការបរទេស​ចិន​គូសបញ្ជាក់​ថា ការ​សម្រេច​នេះ​គឺជា​ចម្លើយ​តប​ដោយ​ត្រឹមត្រូវ​និង​ចាំបាច់ ច​ពោះ​បណ្ដា​វិធានការ​មិន​សម​ហេតុផល​នានា របស់​សហរដ្ឋអាមេរិក​។ ក្រសួង​នោះ​មិន​បាន​បញ្ជាក់​ពី​កាលកំណត់​សម្រាប់​ការ​បិទ​ស្ថាន​កុងស៊ុល​អា​មេ​រិ​ក​នោះ​ឡើយ​។ ក្នុង​ករណី​នៅ​ក្រុង​ហ៊ូ​ស្តុ​ន រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ​បាន​ផ្ដល់​ពេល​តែ​៧២​ម៉ោង ចំពោះ​បណ្ដា​អ្នកការទូត​ចិន​ឲ្យ​ជញ្ជូន​ឥ​វ៉ា​ន់​ចេញ​។

ក្រោយ​ពី​ស្ថានទូត​ប្រចាំ​ក្រុង​ប៉េ​កាំ​ង សហរដ្ឋអាមេរិក មាន​ស្ថាន​កុងស៊ុល​៥​នៅ​ចិនដីគោក​គឹ​នៅ​ក្រុង​កង់​តុង ក្រុង​សៀង​ហៃ ក្រុង សេន​យ៉ាង ក្រុង​ឆេ​ង​ឌូ​ូ​និង​ក្រុង​វូ​ហាន ព្រមទាំង​ស្ថាន​កុងស៊ុល​១​នៅ​ក្រុង​ហុងកុង​។ ស្ថាន​កុងស៊ុល​នៅ​ក្រុង​ឆេ​ង​ឌូ​បាន​បើក​តាំងពី​ឆ្នាំ​១៩៨៥​មក ដោយ​ស្ថាន​កុងស៊ុល​នោះ​មាន​និយោជិត​២០០​នាក់ ក្នុង​នោះ​១៥០​នាក់​ជា​និយោជិត​ក្នុងស្រុក​។

ក្រោយ​ការ​បិទ​ស្ថាន​កុងស៊ុល​ចិន​ប្រចាំ​ក្រុង​ហ៊ូ​ស្តុ​ន រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​MIKE POMPEO កាលពី​ថ្ងៃ​ទី​២៣​កក្កដា​បាន​វាយប្រហារ​ចិន​កាន់តែ​ខ្លាំង​ដៃ ដោយ​អំពាវនាវ​ដល់​ពិភព​សេរី ឲ្យ​យកឈ្នះ​បិសាច​ថ្មី​ជា​ពាក្យ​ចង់​និយាយ​សំដៅលើ​ចិន​។

នៅ​កាលី​ហ្វ័​រ​នី​ញ៉ា​ក្នុង​សុន្ទរកថា​មួយ​ដែល​ប្រើ​វោហា​សាសន៍​ដូច​សម័យ​សង្គ្រាមត្រជាក់​ជាមួយ​សហភាព​សូ​វៀត លោក​POMPEO​ថា ចិន​ពេល​នេះ​កាន់តែ​ផ្ដាច់​ការ​ខាងក្នុង​ប្រទេស និង​កាន់តែ​ខ្លាំងក្លា​ក្នុង​ការ​ប្រទូស្ត​រ៉ា​យ​របស់​គេ​ចំពោះ​សេរីភាព​នៅ​គ្រប់​ទីកន្លែង ។

សុន្ទរកថា​នោះ​របស់​លោក​ជា​ការ​បង្ហាញ​ពី​ភាព​លម្អិត នៃ​យុទ្ធសាស្ត្រ​ម៉ឺ​ង​ម៉ាត់​របស់​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ ប្រឈម​មុខ​នឹង​មហា​យក្ស​អា​ស៊ី​នេះ ដែល​ជា​ច្រើន​លើក​លោក​ចាត់ទុកជា​ការ​គំរាមកំហែង​មួយ​ឬ​គ្រោះថ្នាក់​មួយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ