ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​អាកាស​ថ្មើរជើង​ផ្សារ​ដើម​គរ​ដាក់​​ឱ្យ​​ប្រើ​ប្រាស់ជា​ផ្លូវការនាថ្ងៃនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ថ្មើរជើង​ស្តុ​ប​ផ្សារ​ដើម​គរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុង​ការ​ឆ្លងថ្នល់ មិន​ប្រឈម​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ថ្មើរជើង​ស្តុ​ប​ផ្សារ​ដើម​គរ​ នា​​ព្រឹក​ថ្ងៃ​ទី ២៤ ខែកក្កដា នេះដែរ…

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ថ្មើរជើង​ស្តុ​ប​ផ្សារ​ដើម​គរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុង​ការ​ឆ្លងថ្នល់ មិន​ប្រឈម​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ថ្មើរជើង​ស្តុ​ប​ផ្សារ​ដើម​គរ​ នា​​ព្រឹក​ថ្ងៃ​ទី ២៤ ខែកក្កដា នេះដែរ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ការ​ដាក់​ឲ្យ​ដំណើរការ​ស្ពាន​អាកាស​ថ្មើរជើង​ថ្មី​នេះ​គឺជា​អំណោយ​​របស់​សម្តេច​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍ របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​បាន​បន្ត​ថា ការ​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នេះ និង​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ដើរ​ឆ្លងផ្លូវ កាត់​បន្ថយ​កា​រក​ស្ទះចរាចរណ៍ សម្រួល​លំហូ​ចរាចរណ៍ និង​លើកកម្ពស់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ស្រស់បំព្រង ។ ការ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ចំណុច​ផ្សារ​ដើម​គរ​នេះ គឺ​សម្រាប់​បម្រើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ និង​មិនមែន​សម្រាប់​តែ​ប្រើ​ជា​ពលរដ្ឋ​នៅ​ម្តុំ​តំបន់​នោះ​ទេ ។

លោកស្រី អៀង ចាន់​ធី ប្រជាពលរដ្ឋ​នៅ​ម្តុំ​ផ្សារ​ដើម​គរ​បាន​មាន​ប្រសាសន៍​ថា​ ការ​សាង​សង់​ស្ពាន​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ងាយ​ស្រួ​ក​ក្នុង​ការ​ធ្វើ​ដំណើរ និង​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ផង​ដែរ ។ ​

លោកស្រី​បន្ត​ថា បើសិនជា​រាជរ​ដ្ឋា​បាល​ភិ​បាល​មាន​ថវិការ​គ្រប់គ្រាន់​អាច​សាងសង់​ស្ពាន​អាកាស​មាន​ជណ្តើ​យន្ត​ទៀត​នឹង​កាន់តែ​ល្អ​និ​នឹង​ជួយ​សម្រួលការ​លំបាក​របស់​មនុស្ស​ចាស់​ដែល​ពិបាក​ឡើង​ស្ពាន ជា​ពិសេស​នោះ ជន​ពិការ​ដែល​ត្រូវការ​រុញ​រទេះ ។ មាន​ស្ពាន​អាកាស​និង​ទី​១ ប្រជាជន​ឆ្លងកាត់​ស្រួល​អត់​ប៉ះពាល់​និង​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​សូម​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ​​ដែល​បាន​ធ្វើ​ស្ពាន​នេះ​ជូន​ប្រជាជន​ឆ្លងកាត់​បាន​ស្រួល ។ ពេល​យើង​ឆ្លងផ្លូវ​ម៉ូតូ​វា​ឆាប​ដួល​ទាំង​ជំហរ​ក៏​មាន វា​ឆាប់​អ្នក​ធ្វើ​ដំណើរ​ឆ្លងថ្នល់​ចាស់ជរា ហើយ​យើង​ពិបាក​លើក​គាត់ ដល់​អ​ញ្ចឹ​ង​យើង​អរ​ដែល​បាន​គាត់ ធ្វើ​ស្ពាន​អ​ញ្ចឹ​ង​ប្រជាជន​អរ ហើយ​ថ្លែងអំណរគុណ​ក្រៃ​លែង ។

ស្ពាន​អាកាស​ថ្មើរជើង​ផ្សារ​ដើម​គរ នៅ​លើ​មហាវិថី​ម៉ៅ​សេ​ទុង​បាន​បើក​ការដ្ឋាន កាលពី​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៩ ដែលការសាង​​សាង់​​បាន​ប្រើប្រាស់​រយៈពេល​៧​ខែ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ឆ្លងកាត់​ដោយ​ថ្មើរជើង​ទៅ​មក​សាលារៀន និង​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ ។

​ស្ពាន​អាកាស​ផ្សារ​ដើម​គរ​នេះ​មាន​បណ្តោយ ២៨ ម៉ែត្រ ទទឹង ៣,៤​ម៉ែត្រ ទទឹង​ផ្លូវ​ដើរ​ផ្នែក​ខាងក្នុង ២,៨​ម៉ែត្រ កម្ពស់​៥.៥​ម៉ែត្រ ។

គួរ​បញ្ជាក់​ថា មក​ដល់​ពេល​នេះ រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​៦​កន្លែង​ហើយ គឺ​ស្ពាន​អាកាស​ថ្មើ​រ​ជើ​ង​នៅ​តំបន់​សាលា​ជម្ពូ​វ​ន្ត័​ចំនួន​២ រង្វង់​មូល​នាង​គ​ង្ហី​ង​១ ស្ពាន​អាកាស​ថ្មើរ​ជើ​ង​នៅ​ផ្សារ​ដើមគរ​ដែល​ដាក់​អោយ​ដំណើ​រការ​ក្នុង​ពេល​នេះ​១ និង ស្ពាន​អាកាស​ថ្មើរជើង​នៅ​ស្តុ​ប​សន្ធរ​ម៉ុ​ក ទល់មុខ​សាលា​បឋម​សិក្សា​សន្ធរ​ម៉ុ​ក​ដែល​កំពុង​ដំណើ​រការ​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ