ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​កាហ្វេ​បាន​វិល​ទៅ​ជា​កន្លែងធ្វើការ​ណាត់ជួប​ឡើង​វិញ​ក្រោយ​ស្ងាត់​មួយ​រយៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

ហាង​កាហ្វេ​មិន​ត្រឹម​ជា​កន្លែង​ទទួលទាន​កាហ្វេ​នោះ​ទេ ។ មនុស្ស​មួយ​ចំនួន​បាន​យក​ហាង​កាហ្វេ​ធ្វើ​ជា​កន្លែងធ្វើការ កន្លែង​សិក្សា​ស្រាវជ្រាវ និង​ជាទី​ណាត់ជួប​ក្នុង​គោលដៅ​ផ្សេង​ៗ​។ ហាង​កាហ្វេ​ជា​ច្រើន នា​ពេល​បច្ចុប្បន្ន​នេះ​ហាក់​បាន​ដំណើរ​ជា​ធម្មតា​ឡើង​វិញ ក្រោយ​ពី​បាន​ស្ងាត់​មួយ​រយៈ ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នោះ​។ និន្នាការ​យក​ហាង​កាហ្វេ​ធ្វើ​ជា​កន្លែង​ជួបជុំ​ធ្វើការ​បែប​នេះ…

ហាង​កាហ្វេ​មិន​ត្រឹម​ជា​កន្លែង​ទទួលទាន​កាហ្វេ​នោះ​ទេ ។ មនុស្ស​មួយ​ចំនួន​បាន​យក​ហាង​កាហ្វេ​ធ្វើ​ជា​កន្លែងធ្វើការ កន្លែង​សិក្សា​ស្រាវជ្រាវ និង​ជាទី​ណាត់ជួប​ក្នុង​គោលដៅ​ផ្សេង​ៗ​។

ហាង​កាហ្វេ​ជា​ច្រើន នា​ពេល​បច្ចុប្បន្ន​នេះ​ហាក់​បាន​ដំណើរ​ជា​ធម្មតា​ឡើង​វិញ ក្រោយ​ពី​បាន​ស្ងាត់​មួយ​រយៈ ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នោះ​។ និន្នាការ​យក​ហាង​កាហ្វេ​ធ្វើ​ជា​កន្លែង​ជួបជុំ​ធ្វើការ​បែប​នេះ ជា​របត់​រស់នៅ​ក្នុង​សម័យនេះ​របស់​មនុស្ស​មួយ​ចំនួន ។ និន្នាការ​នេះ បាន​ធ្វើ​ឲ្យ​ហាង​កាហ្វេ​ជា​រីក​ដុះដាល​យ៉ាងច្រើន​នៅ​ភ្នំពេញ ។ នេះ​មិន​រាប់​ពី​កន្លែង​លក់​កាហ្វេ​ចល័ត​ផ្សេង​ទៀត​នោះ​ឡើយ​។

ទោះបី​រង​នូវ​ព្យុះ​ពី​កូ​វី​ដ​១៩ យ៉ាងណា​ក្តី​អាជីវកម្ម​លក់​កាហ្វេ​ហាក់​មិន​ថមថយ​នោះ​ឡើយ ។ បច្ចុប្បន្ន​នេះ អាជីវកម្ម​នេះ​បាន​ដំណើរការ​សឹង​ដូច​ដើម​ឡើង​វិញ​ហើយ ។

រស្មី​ជា​បុគ្គលិក​របស់​ហាង​កាហ្វេ​មួយ​នៅ​ម្តុំ​ទួល​គោក ។ គាត់​បាន​និយាយ​ថា ហាង​កាហ្វេ​របស់​គាត់​មាន​ភ្ញៀវ​មក​ទទួលទាន​សឹង​ស្មើ កាលពី​ពេល​មិន​ទាន់​ជំងឺ​កូ​វី​ដ​១៩​ហើយ ។ មាន​វត្តមាន​ភ្ញៀវ​ឡើង​វិញ​បាន​ធ្វើ​ឲ្យ​បុគ្គលិក​នៅ​ក្នុង​ហាង​គាត់​ចំនួន​១២​នាក់​មានការ​ងារ​ធ្វើ​ជា​ធម្មតា​ឡើង​វិញ ។ «​ចាប់ពី​ខែកុម្ភៈ មក​ដល់​ពាក់​ក​ណ្កា​ល​កក្កដា​នេះ ម្ចាស់​ហាង គាត់​បាន​តម្រូវ​ឲ្យ​ពួក​ខ្ញុំ​ចែកវេន​ធ្វើការ គឺ​ពួក​គេ​យើង​ធ្វើការ​មួយ​ថ្ងៃ​ឈប់​ពីរ​ថ្ងៃ​ពីព្រោះ​ហាង​ត្រូវការ​បុគ្គលិក​ពីរ​នាក់​ប៉ុណ្ណោះ ក្នុង​មួយ​វេន ដោយសារ​មិនសូវ​មាន​ភ្ញៀវ ។ តែ​ឥឡូវ​ភ្ញៀវ​របស់​យើង​បាន​វិល​មក​វិញ ។ ពួក​ខ្ញុំ​បាន​មក​ធ្វើ​ការងារ​ជា​ធម្មតា ។ យើង​ពិតជា​រីករាយ​ដែល​មាន​ចំណូល​ឡើង​វិញ​» កញ្ញា​រស្មី បាន​និយាយ​ដោយ​រីករាយ ។

បុគ្គលិក​ធ្វើការ​នៅ​ហាង​កាហ្វេ ខាងលើ​និយាយ​ថា អតិ​ថ​ជន​មក​ទទួលទាន​នៅ​ហាង​គាត់ គឺជា​មនុស្ស​ដែល​ចូល​ចិត្ត​រស់ជាតិ​កាហ្វេ​ខ្លាំង ត្បិត​អី​កាហ្វេ​នៅ​ទីនោះ​ជា​រស់ជាតិ​កាហ្វេ​បែប​អឺរ៉ុប ។ ក្រៅ​ការ​ផ្តល់​ជូន​ឲ្យ​ភ្ញៀវ​នូវ​រស់ជាតិ​កាហ្វេ​ដ៍​ឈ្ងុ​ល​ឆ្ងាញ់​ហើយ ហាង​កាហ្វេ​មួយ​នេះ​បាន​ផ្តល់​ជូន​ឲ្យ​ភ្ញៀវ​នៅ​បរិយាកាស​ស្ងប់ស្ងាត់ និង​បែប​ធម្មជាតិ​ទៀត​ផង​ពីព្រោះ​អតិ​ថ​ជន​របស់​គេ​បាន​យក​ហាង​ហ្វេ​នេះ​ធ្វើ​ជា​កន្លែងធ្វើការ​ជាទី​ណាត់ជួប ដើម្បី​ពិភាក្សា​ការងារ​ផ្សេង​ៗ​ផង​ដែរ ។

រស្មី​បាន​និយាយ​ថា​អតិ​ថ​ជន​របស់​ហាង​គាត់​ជា​មនុស្ស​ដែល​មាន​វ័យ​ចាប់ពី​៣០​ឆ្នាំ​ឡើង​ទៅ​អ្នកខ្លះ​ជា​និស្សិត ជា​ពាណិជ្ជករ និង​ជា​បុគ្គលិក​និង​អង្គការ ក្រៅ​រដ្ឋាភិបាល​ជាដើម​។

លោក អៀ សំណាង កំពុង​អង្គុយ​ទទួលទាន​ការ​ម្នាក់ នៅ​ក្នុង​ចំណោម​អ្នក​ទទួលទាន​កាហ្វេ​ដែល​អ្នកខ្លះ​កំពុង​ជជែក​គ្នា​តិច ជា​សំណើច លាយ​លំ​និង​សំឡេង​ស្លាបព្រា សម ដែល​មនុស្ស​ខ្លះ​កំពុង​ទទួលទាន​អាហារ​។ នៅ​លើ​តុ​កាហ្វេ​របស់​សំណាង​មាន​កាហ្វេ​មួយ​កែវ​និង​កុំព្យូទ័រ​យូរ​ដៃ​មួយ​។ បុរស​វ័យ​ប្រហែល​៤០​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា ដោយសារ​គាត់​ញៀន​នឹង​ការ​ហ្វេ ហើយ​គាត់​មានការ​ងារ​ត្រូវធ្វើ​តាម​អន​ឡាញ​ជា​ទម្លាប់​ហើយ​នោះ ទោះបី​កាលពី​អំឡុង​ពេល​ស្ងប់ស្ងាត់​ដោយសារ​កូ​វី​ដ​១៩ ក៍​លោក​ប្រថុយ​ចេញពីផ្ទះ មក​អង្គុយ​ធ្វើការ​នៅ​ហាង​កាហ្វេ​ដែរ​។

លោក​និយាយ​ថា «​ហាង​កាហ្វេ​នេះ​ផ្តល់​អំណោយផល​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍ល្អ​ក្នុង​ការ​ធ្វើ​ការងារ​។ នៅ​ទីនោះ​មិន​អ៊ូរ​អរ​ដូច​ហាង​ផ្សេង​ពី​ខ្ញុំ​ឃើញ​ថា​មនុស្ស​មក​ទី​នេះ គឺ​មក​ធ្វើការ មក​សិក្សា និង​ជជែក​ពី​ការងារ ។ ពួក​គេ​យល់​ជា​និង​ក្លា​ច​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​ឲ្យ​បរិ​យាស​ស្ងប់ស្ងាត់​ល្អ​» ។ ភ្នែក​សម្លឹង​កុំព្យូទ័រ លោក​សំណាង ពោល​បន្ថែម​ថា «​តាម​ពិត​កាលពី​ពេល​មនុស្ស​មិន​ចេញ​ក្រៅ​ផ្ទះ ដោយសារ​កូ​វី​ដ​១៩ បរិយាកាស​នៅ​ទី​នេះ​កាន់តែ​ល្អ​សម្រាប់​ខ្ញុំ ។ ប៉ុន្តែ​ឥឡូវ​លោក​មើលចុះ ស្ថានភាព​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ​ហើយ​» ។

លោក​សំណាង​និយាយ​បែប​នេះ មក​កាន់​ខ្ញុំ​ដែល​ជា​អ្នកកាសែត​។ បី​បួ​ឆ្នាំ​ហើយ ដែល​ពលរដ្ឋ​កម្ពុជា​ពិសេស​អ្នក​រស់នៅ​ភ្នំពេញ បាន​និយម​ជួបជុំ​គ្នា​នៅ​ហាង​កាហ្វេ ហើយ​ហាង​កាហ្វេ​បាន​រីក​ដូច​ផ្សិត​។ ប៉ុន្តែ​មាន​អ្នកខ្លះ​រអ៊ូ​ថា​កាហ្វេ​ស្រុក​ខ្មែរ​ថ្លៃ​ណាស់​។ ជា​មធ្យម កាហ្វេ​នៅ​កន្លែង​ក្នុង​ហាង ដែល​មាន​បរិយាកាស​ល្អ រស់ជាតិ​កាហ្វេ​ឆ្ងាញ់​នោះ​មួយ​កែវ មាន​តម្លៃ​៤​ឬ​៥​ដុល្លារ​។

អ្នក​សេដ្ឋកិច្ច​ខ្លះ​ធ្លាប់​លើក​ឡើង​ថា​ពលរដ្ឋ​កម្ពុជា​ដែល​និយម​ទទួលទាន​កាហ្វេ អាច​ចំណាយ​ច្រើន​លើ​ភេ​ជ្ជៈ​មួយ​នេះ ដោយ​មិនដឹង​ខ្លួន​។ អ្នកខ្លះ​ទទួលទាន​កាហ្វេ​លើស​ពី​១​កែវ​ក្នុង​មួយ​ថ្ងៃ​ទៀត​។ ទោះជា​ពេល​នេះ​ហាង​កាហ្វេ បាន​ដំណើរ​ឡើង​វិញ​ប៉ុន្តែ​វិធានការ​ការពារ​ជំងឺ​កូ​វី​ដ​១៩ ដូច​ជា​រក្សា​គ​ន្លា​ត​ពី​គ្នា ការ​ធ្វើ​អ​នាគ​ម័​យ​ក្នុង​ហាង និង​ការ​ផ្តល់​អាកុល​ឬ​ទឹក​លាងដៃ ជា​អ្វី​ដែល​គេ​មិន​ត្រូវ​ភ្លេច​ឡើយ​។

ក្រសួងសុខាភិបាល​នៅ​តែ​ដាស់តឿន​ពលរដ្ឋ​ឲ្យ​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ ធាន​ការ​របស់​ក្រសួង​ពីព្រោះ ថា​ស្ថានការណ៍​កូ​វី​ដ​ជាស​កល​មិន​ទាន់​ធូរស្រាល​ឡើយ​ដរាបណា​គ្មាន​វ៉ាកសាំង​និង​ថ្នាំ​ព្យាបាល​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ