ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា អោ​ក ម៉ា​សុ​វ​ត្តី កំពុង​តែ​ជួប​ទុក្ខ​ធំ​ហួស​ថ្លែង ព្រោះ​ម្តាយ​ទទួលមរណៈភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កញ្ញា អោ​ក ម៉ា​សុ​វ​ត្តី ជា​តារា​សម្តែង​ម្នាក់ កំពុង​តែ​ធ្វើ​អោយ​មហាជន​សោកស្តាយ​យ៉ាង​ខ្លាំង​ទៅ​រូប​នាង ពីព្រោះ​តែ​រូប​នាង​ទើបតែ​បាត់បង់​អ្នក​ម្តាយ​ជា​ទ្រី​ស្រលាញ់​នៅ​វេលា​ម៉ោង​២ ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០​នេះ​។…

រាជធានី​ភ្នំពេញ​៖ កញ្ញា អោ​ក ម៉ា​សុ​វ​ត្តី ជា​តារា​សម្តែង​ម្នាក់ កំពុង​តែ​ធ្វើ​អោយ​មហាជន​សោកស្តាយ​យ៉ាង​ខ្លាំង​ទៅ​រូប​នាង ពីព្រោះ​តែ​រូប​នាង​ទើបតែ​បាត់បង់​អ្នក​ម្តាយ​ជា​ទ្រី​ស្រលាញ់​នៅ​វេលា​ម៉ោង​២ ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០​នេះ​។

ការ​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​របស់​តារា​សម្តែង​រូប​នេះ​បាន​ធ្វើ​អោយ​មហាជន និង​អ្នកគាំទ្រ​ចូលរួម​រំលែក​ទុក្ខ និង​សោកស្តាយ​យ៉ាង​ខ្លាំង ដោយនៅ​ក្នុង​ក៏​មាន កញ្ញា ញឹ​ម ច័ន្ទ​ថន ដែល​ជា​មិត្តសំលាញ់​បាន​ចូលរួម​ជាមួយនឹង​បាន​ស​រេរ​សារ​យ៉ាង​មាន​អត្ថន័យ​ថា​«​គ្នា​ពិតជា​សោកស្ដាយ​ណាស់​សម្លាញ់ ខ្ញុំ​លេង​បាន​ច្រៀង​លេង​ជាមួយ​ម៉ាក់​ទៀត​ហើយ ដាច់​ចិត្ត​ណាស់​លឿន​ពេក​ហើយ​ម៉ាក់​អើយ ខ្ញុំ​មិនមែន​កូនបង្កើត​ទេ​តែ​ម៉ាក់​ស្រ​ទ្បា​ញ់​ខ្ញុំ​ដូច​កូន​ចឹ​ង មិន​ទាន់​បាន​គេង​ទេ​មក​ដល់​ម៉ោង​នេះ​ខ្ញុំ​ក៏​មិន​ស្រួលខ្លួន​ដែរ សូម​ទៅ​អោយ​បាន​សុខ​ណា​ម៉ាក់​» ។

យ៉ាងណាមិញ បើ​ទោះបីជា​មិនមែន​ជា​ម្តាយបង្កើត​ក៏​ពិតមែន ប៉ុន្តែ​ក្នុង​នាម​ជា​មិត្ត​សំលាញ់​ស្លាប់​រស់ ទឹកចិត្ត​របស់ កញ្ញា ញឹ​ម ច័ន្ទ​ថន បាន​មាន​វត្ត​មាននៅ​ក្នុង​កម្មវិធី​ជាមួយនឹង កញ្ញា អោ​ក ម៉ា​សុ​វ​ត្តី​ជាប់​ជា​និច្ច នេះ​បាន​ពាក្យចាស់​ពោល​ថា ពេល​មានទុក្ខ​ចេះ​ជួយ​យកអាសារ​គ្នា​មែន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មក​ទល់​ពេល​នេះ​សព​អ្នក​ម្តាយ​ជាទី​ស្រលាញ់​របស់ កញ្ញា​អោ​ក ម៉ា​សុ​វ​ត្តី​ ត្រូវ​បាន​រក្សា​ទុក និង​ធ្វើ​ទៅ​តាម​ប្រពៃណី ដែល​ស្ថិត​នៅ​ក្នុង​ត្ត​វាល​ស្បូវ​តាំងពី​យប់​មក​ម្លេះ ​៕ (កែសម្រួលដោយ ៖ ធីតា​)

កែសម្រួលដោយ