ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលអ្នកសៀមរាបតែម្តង ! គាស់ឮតែ «ផច» ហើយពិនិត្យក្រវិលកំប៉ុងឃើញរង្វាន់ឡានទំនើប Porsche ពីស្រាបៀរ កម្ពុជា !

3 ឆ្នាំ មុន
  • សៀមរាប

ខេតសៀមរាប៖ រាល់ពិធីជប់លៀងផ្សេងៗ អ្នកនិយមពិសាស្រាបៀរ កម្ពុជា មិនតិចទេដែលតែងដង្ហោយហៅរង្វាន់លេងៗ ជាពិសេសរង្វាន់ធំតែម្តង ពេលគាស់ក្រវិលកំប៉ុងស្រាបៀរនេះ ។ តួយ៉ាង ពួកគាត់ចូលចិត្តបញ្ចេញសំឡេង…

ខេតសៀមរាប៖ រាល់ពិធីជប់លៀងផ្សេងៗ អ្នកនិយមពិសាស្រាបៀរ កម្ពុជា មិនតិចទេដែលតែងដង្ហោយហៅរង្វាន់លេងៗ ជាពិសេសរង្វាន់ធំតែម្តង ពេលគាស់ក្រវិលកំប៉ុងស្រាបៀរនេះ ។ តួយ៉ាង ពួកគាត់ចូលចិត្តបញ្ចេញសំឡេង «ផច!» ដោយសារ «ផច» ជាឈ្មោះស៊េរីរថយន្តទំនើបអាល្លឺម៉ង់ ដែលស្រាបៀរ កម្ពុជា បានដាក់ជារង្វាន់ធំសម្រាប់អ្នកគាំទ្រស្រាបៀររបស់ខ្លួន ។

កាលពីពេលថ្មីៗនេះ ក្រវិលកំប៉ុងរង្វាន់ធំរថយន្តទំនើប Porsche ទី ៤ ក៏បានធ្លាក់ទៅក្នុងដៃអ្នកខេត្តសៀមរាបម្នាក់ ។ អ្នកមានសំណាងគាស់ឃើញរង្វាន់ធំនេះ គឺលោក ធា ថុល ដែលជាអាជីវករលក់ត្រីនៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

លោក ធា ថុល បានឲ្យដឹងថា៖ «ខ្ញុំពិតជាសប្បាយចិត្ត និងរំភើបខ្លាំងណាស់នៅពេលដែលបានឃើញរូបឡាននៅលើក្រវិលកំប៉ុងស្រាបៀរ កម្ពុជា ដែលខ្ញុំកំពុងកាន់ក្នុងដៃ ហើយខ្ញុំសឹងតែមិនជឿនឹងភ្នែកខ្លួនឯងទេ ។ ខ្ញុំលួចអ៊ុតមើលម្តងហើយម្តងទៀតតែម្នាក់ឯង រហូតដល់ខ្ញុំច្បាស់ហើយថា ជារង្វាន់ឡានទំនើបមែននោះ ទើបខ្ញុំប្រាប់បងប្អូនខ្ញុំ ដែលអង្គុយផឹកជុំគ្នា ៣នាក់ទៀតថា ខ្ញុំឈ្នះបានរង្វាន់ធំឡានទំនើបហើយ ។ ពួកគេក៏មិនសូវជឿដែរដំបូងឡើយ» ។

លោកបន្តទៀតថា៖ «រាល់ដងមុនគាស់កំប៉ុងស្រាបៀរ កម្ពុជា ខ្ញុំតែងតែបញ្ចេញសំឡេងថា «ផច!» «ផច!» ក្រែងលោបានរង្វាន់ធំរថយន្តទំនើបនេះ តែភាគច្រើនបានត្រឹមតែរង្វាន់ ១កំប៉ុងតែប៉ុណ្ណោះ ។ លើកនេះក៏ហៅរក «ផច!» ដែរ ក៏បានដូចការប៉ងរបស់ខ្ញុំមែន» ។

លោកស្រី គង់ កុសល នាយិកាទីផ្សារស្រាបៀរ កម្ពុជា បានមានប្រសាសន៍ថា៖ «យើងពិតជារីករាយចំពោះដំណឹងនៃការរកឃើញអ្នកឈ្នះរថយន្តទំនើបទី ៤ ពីស្រាបៀរ កម្ពុជា នៅខេត្តសៀមរាបនេះ ខណៈអ្នកឈ្នះរង្វាន់ធំ ៣ នាក់មុនសុទ្ធតែជាអ្នករស់នៅរាជធានីភ្នំពេញ» ។

លោកស្រី បន្តទៀតថា៖ «ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមចូលរួមអបអរសាទរ និងអរគុណ អតិថិជនស្រាបៀរ កម្ពុជា ដែលមិនទាន់ត្រូវរង្វាន់ធំទាំងអស់ សូមបន្តគាំទ្រ និងអ៊ុតក្រវិល កំប៉ុងរាល់ពេលពិសា ដើម្បីមានឱកាសឈ្នះផងដែរ» ។ពិសាស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ ! ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ