ស្ពាន​អាកាស​ថ្មើរជើង ផ្សារ​ដើម​គ សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ


រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤ ខែកក្កដា ឆ្នាំ​២០២០​នេះ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ និង​ដាក់​ឱ្យ​ដំណើរការ​ឆ្លងកាត់​ស្ពាន​អាកាស​ថ្មើរជើង ផ្សារ​ដើម​គ ស្ថិត​នៅ​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

សមិទ្ធផល​ថ្មី​ៗ​នឹង​លេច​ចេញ​ជា​រូបរាង​បណ្ដើរ​ៗ ក្នុង​រាជធានី​ភ្នំពេញ ក្រោម​កិច្ច​ខិតខំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​គ្រោង​នឹង​ស្ថាបនា​កែ​លម្អ ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព និង​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​ជា​តម្រូវ​ចាំបាច់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ។

ស្ពាន​អាកាស​ថ្មើរជើង​មុខ​ផ្សារ​ដើម​គ គឺជា​សមិទ្ធផល​ថ្មី​មួយ​នៃ​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​ចរាចរណ៍​បាន​មួយ​ចំណែក ។ រាជធានី​ភ្នំពេញ​នឹង​មាន​ស្ពាន​អាកាស​ថ្មើរជើង​ថ្មី​ចំនួន​២៦​ទីតាំង​ផ្សេង​ទៀត សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ