ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សាធារណៈ​នឹង​ហៅ​ក្រុមហ៊ុន​ជាង​១​ម៉ឺន​ចូលរួម​បណ្តុះបណ្តាល​ច្បាប់​ចរាចរណ៍​ផ្លូវគោក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​គោល​ចំណង​ចូលរួម​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​នឹង​អញ្ជើញ​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​រួច នៅ​ក្រសួងពាណិជ្ជកម្ម ជាង​១​ម៉ឺន​ក្រុមហ៊ុន​មក​ចួ​ល​រួម​វគ្គ​បណ្តុះបណ្តាល​ច្បាប់់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ។ លោក​ព្រំ វ​ន្ថា…

រាជធានី​ភ្នំពេញ ៖ ក្នុង​គោល​ចំណង​ចូលរួម​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​នឹង​អញ្ជើញ​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​រួច នៅ​ក្រសួងពាណិជ្ជកម្ម ជាង​១​ម៉ឺន​ក្រុមហ៊ុន​មក​ចួ​ល​រួម​វគ្គ​បណ្តុះបណ្តាល​ច្បាប់់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ។

លោក​ព្រំ វ​ន្ថា ប្រធាន​នាយករ​ដ្ឋា​ន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​លើក​ឡើង​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​បុគ្គលិក​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​ថា ក្រសួង​សាធារណៈការ​នឹង​ហៅ​ក្រុមហ៊ុន ឯកជន​ដែល​បាន​ចុះបញ្ជី​ន​ក្រសួងពាណិជ្ជកម្ម​ជាង​១​ម៉ឺន ក្រុមហ៊ុន​មក​សិក្សា​ស្តី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជា​បន្តបន្ទាប់ ។

លោក​បន្ត​ថា​នៅ​ថ្ងៃនេះ​មាន​ក្រុមហ៊ុន​ចំនួន​២៦​បាន ក្រសួង​អញ្ជើញ​មក​ចូលរួម​សិក្សា​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ឲ្យ​ពួក​គាត់​បាន​ពី​ច្បាប់​ចរាចរណ៍​បាន​ឲ្យ​ច្បាស់​ក្នុង​ចូលរួម​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​រាជរដ្ឋាភិបាល ។

លោក​បញ្ជាក់​ថា ៖«​ក្រសួង​នឹង​អញ្ជើញ​ក្រុមហ៊ុន​ជាង​១​ម៉ឺន​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង ពាណិជ្ជកម្ម និង​ក្រុមហ៊ុន​ដែល​មិន​ទាន់​ចុះបញ្ជី​នៅ​ពេល​ចូល​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ច្បាប់​ចរាចរណ៍ ។ ការ​ធ្វើ​បែប​នេះ​ដើម្បី​ក្រុម​ហ៊ុ​ុ​ន​ទាំងនេះ​ចូលរួម​បង្ការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាច រណ៍​នៅ​កម្ពុជា​ផង​ដែរ​» ។

លោក​បន្ថែម​ថា តាម​គម្រោង​ក្រសួង​អញ្ជើញ​ក្រុមហ៊ុន​២៦​ក្រុមហ៊ុន តែ​មក​ចំ នួន​២២ ក្រុមហ៊ុន​ហើយ​ក្រសួង នឹង​អញ្ជើញ​ក្រុមហ៊ុន​ទាំងអស់​ជាង​១​ម៉ឺន ដើម្បី​មក​ចូល​រូ​ួ​ម បណ្តុះបណ្តាល​រហូត​ដល់​អស់​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម ។ លោក​ក៏​បាន​ស្នើ​ដល់​ក្រុមហ៊ុន​ណា​ដែល​បាន​ទទួល​បាន​បណ្តុះបណ្តាល​រួច​ហើយ​សូម​ជួយ​ធ្វើការ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​របស់​ខ្លួន​បន្ត​ផង​ដែរ ។

ព្រោះថា​ការ​ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​ពួក​គាត់​បាន​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍ និង​យក​ទៅ​អនុវត្តន៍​នៅ​ពេល​ពួក​គាត់​បញ្ជា​យានយន្ត នៅ​លើ​ដងផ្លូវ ។ ជាង​នេះ ដើម្បី​ឲ្យ​ស្ថាន​ប័ន​ឯកជន​បាន​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុង​ការ​ចូលរួម​ជាមួយ​រាជ​ដ្ឋា​ភិ​បាល​ក្នុង​ការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ។

ចំណែក​លោកស្រី មឹន មាណវី​រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន និង​បាន​លើក​ឡើង​ថា​ការ​ចូលរួម​របស់​ក្រុមហ៊ុន​ឯកជន​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​វិស័យ​ឯកជន​ចូលរួម​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​។ ពិសេស​នោះ​ទប់ស្កាត់​ហារ​និ​ភ័យ​ទាំង​ផ្លូវ​កាយ ផ្លូវចិត្ត នៅ​ពេល​មិន​មាន​គ្រោះថ្នាក់​ចរាចរណ៍​។

លោកស្រី​បញ្ជាក់​ថា​៖«​ការ​ចូលរួម​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​មិនមែន​ជា​រឿង​របស់​នគ​បាល​ម្នាក់ ឬ​របស់​ប៉ូលិស ឬ​របស់​ក្រសួងមហាផ្ទៃ និង​មិនមែន​របស់​ក្រសួង​សាធារណៈការ និង​មិនមែន​ជា​របស់​ក្រសួង​ផ្សេង​ៗ​ឬ​គណៈកម្មាធិការ​ជាតិ​សុវត្ថិ​ភា​ចរាចរណ៍​ផ្លូវគោក​ទេ គឺ​ចេញពី​ខ្លួន​ម្នាក់​ៗ​ទើប​យើង​ចូលរួម​ទប់ស្កាត់​បាន​ហើយ​ចូលរួម​អភិវឌ្ឍន៍​សង្គម​យើង​បាន​» ។

សូម​ជម្រាប​ថាបើ​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២០​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១៦១៦​លើក​បណ្តាល​ឲ្យ​ស្លាប់​ចំនួន​៨៦១​នាក់ របួសធ្ងន់​ចំនួន​១៥១៨ រប​សួ​ស្រាល​៩៣៤​នាក់​មិន​ពាក់មួក ពេល​មាន​គ្រោះថ្នាក់​៣៧៣៧​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ