មនុស្ស​​ម្នាក់​ដែល​គេ​ខ្លាច ពេលដឹង​​ការ​​ពិត​​ពី​គាត់ គួរ​​ឱ្យ​អាណិត​ខ្លាំង​ណាស់


ខេត្តតាកែវ ៖ កន្លង​មក​ ភ្ញៀវ​ដែល​ទៅ​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទន្លេបាទី បាន​រិះគន់​ថា បុរស​មាឌធំ​ម្នាក់​មុជទឹក​សុំទាន​តាម​ផ្ទះទឹក​ក្នុង​ទន្លេបាទី​ជា​មនុស្ស​មិនល្អ ជា​មនុស្ស​គួរ​ឱ្យ​ខ្លាច ប៉ុន្តែ​បាន​ជួប​ផ្ទាល់​ទើប​ដឹង​ការ​ពិត ​និង​គួរ​ឱ្យ​អាណិត​ទៅ​វិញ​ទេ ។

នៅ​រមណីយដ្ឋាន​ទន្លេបាទី​គេ​ឃើញ​មាន​បុរស​ម្នាក់​សុំទាន ដោយ​មុជ​ងើប​ក្នុង​ទឹក​តាម​ខ្យុ​ស «​ផ្ទះទឹក​» ទៅ​អើត​លិ​ប​ល​មើល​គេ​អង្គុយ​កម្សាន្ត ។ ភ្ញៀវ​ដែល​មក​កម្សាន្ត​នៅ​លើ​ផ្ទះទឹក តែងតែបាន​គិត​ថា​បុរស​នេះ​ជា​មនុស្ស​មិនល្អ និង​កាច មិនមែន​សុំទាន​ទេ​គឺ​ចាំ​លួច​របស់របរ ឬ​ក៏​ធ្វើទុក្ខបុកម្នេញ​ភ្ញៀវ​មិន​ឱ្យ​គេ​កម្សាន្ត​សប្បាយ ។

តាម​ការ​ស្រាវជ្រាវ​របស់​កោះសន្តិភាព​ដែល​បាន​ទៅ​ជួប​ផ្ទាល់​ទើប​ដឹង​រឿង​ពិត ។ បុរស​សុំទាន​នេះ​សម្បុរ​ខ្មៅ រាងក្រអាញ វ័យ​កណ្តាល ជា​អ្នក​ភូមិ​ថ្នល់​ទក្សិន ឃុំ​ក្រាំងធ្នង់ ស្រុក​​បាទី ខេត្តតាកែវ ។ឈ្មោះ សុ​ី ថា រស់នៅ​ភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ម្នាក់​នេះ​ឈ្មោះ សុខ ឃឿ​ន ប្រកប​របរ​សុំទាន​នៅ​រមណីយដ្ឋាន​ទន្លេបាទី​នេះ​តាំងពី​ក្មេង បើ​និយាយ​ពី​រយៈពេល​មុខរបរ​គាត់​មាន​ជាង​២០​ឆ្នាំ​មក​ហើយ មិន​ដែល​ប៉ះពាល់​របស់របរ​អ្នក​ណា​ទេ ។ ប៉ុន្តែ​បើ​មើលរូប​រាង​គាត់​គួរ​ឱ្យ​ខ្លាច​មែន ការ​ពិត​គាត់​ស្លូតត្រង់​មិន​ដែល​បង្ក​បញ្ហា ។

អ្នក​ទេសចរណ៍​ទៅ​កម្សាន្ត​នៅផ្ទះ​ទឹក​សឹង​គ្រប់​គ្នា​ដែល​មក​ដើ​លេង​នៅ​រមណីយដ្ឋាន​ទន្លេបាទី ពិសេស​អង្គុយ​លេង​ផ្ទះទឹក​សុទ្ធតែ​បានឃើញ​និង​ជួប ហើយ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ចំពោះ​បុរស​មុជទឹក​សុំទាន​នេះ​ហែល​មក​អើត​ពីក្រោម​ខ្យុ​ស និង​តោង​បង្កាន់ដៃ​ខ្យុ​ស ។

ជួប​ជាមួយ​ឈ្មោះ សុខ ឃឿ​ន បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ឆ្នាំ​នេះ​ខ្ញុំ​អាយុ​៤០​ឆ្នាំ​ហើយ​ខ្ញុំ​នៅ​លីវ មាន​បងប្អូន​៧​នាក់ ។ សព្វថ្ងៃ​រស់នៅ​ជាមួយ​ឪពុក​អាយុ​៧៥​ឆ្នាំ ម្តាយ​អាយុ​៧៤​ឆ្នាំ មាន​ជំងឺ​ប្រចាំ​កាយ​នៅ​ភូមិ​ថ្នល់​ទក្សិន​នេះ ។ គាត់​ថា របរ​សុំទាន​របស់​គាត់​២៥​ឆ្នាំ​មក​ហើយ គឺ​នៅ​តែ​ក្នុង​រមណីយដ្ឋាន​ទន្លេបាទី​នេះ ។ គាត់​និយាយ​សម្តី​ល្អ​ប្រាក់​កោះសន្តិភាព​ថា ដំបូង​ខ្ញុំ​ដើរ​រើស​អេ​ត​ចាយ សម្បក​កំប៉ុង តាម​មាត់ទន្លេ​និង​ផ្ទះទឹក និង​កំប៉ុង​អណ្តែត​លើ​ផ្ទៃ​ទឹកទន្លេ ។

ក្រោយមក​ក៏​ចាប់ផ្តើម​សុំទាន​តាម​គេ​តាម​ឯង ។ ដោយ​ខ្យុ​ស​«​ផ្ទះទឹក​» គេ​សង់​លើ​ទឹក​គាត់​ក៏​ដើរ​លុយ​ទឹក​ទៅ​រក​សុំទាន​គេ ។ សុខ ឃឿ​ន បានឱ្យ​ដឹង​ថា ខ្ញុំ​មុជទឹក​សុំទាន ខ្ញុំ​សុំ​តែ​លុយ​គេ​ទេ ហើយ​បើ​គេ​ឱ្យ​បាន​យក អត់​សម្លុត​គំរាម​គេ​ទេ ហើយ​របស់របរ​គេ ខ្ញុំ​មិន​ដែល​ប៉ះពាល់​ទេ ទោះ​មិន​មាន​មនុស្ស​នៅ​ក៏​ដោយ ។ ខ្ញុំ​សុំទាន​យក​លុយ​មក​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​ឪពុក ម្តាយ​ខ្ញុំ ខ្ញុំ​មិន​ដែល​ចេះ​លេងល្បែង ឬ​ជា​អ្នក​ជក់​ថ្នាំ​ញៀន​ទេ ។

សុខ ឃឿ​ន បន្ត​ទៀត​ថា ជាង​២០​ឆ្នាំ​មកនេះ បានឃើញ​និង​ដឹង​ច្បាស់​ថា ភ្ញៀវ​ណា​ស្លូត​ភ្ញៀវ​ណា​កាច ខ្ញុំ​ជួប​ប្រទះ​អស់ហើយ ក្នុង​ជីវិត​ក្រីក្រ​នេះ ។ សុខ ឃឿ​ន​ថា ភ្ញៀវ​ដែល​កាច​គឺ​ភ្ញៀវ​ដែល​មាន​ដៃគូ បាន​យក​ខ្យុ​ស​ជា​កន្លែង​រួម​ភេទ ។ ពេល​ខ្ញុំ​ហែល​ទឹក​ទៅ​នៅ​ពីក្រោម គេ​បាន​គំរាម​ខ្ញុំ​សព្វបែបយ៉ាង ។

មាន​ពេល​ខ្លះ គេ​យក​ដប​គប់​ដេញ​ខ្ញុំ​ក៏​មាន​ដែរ ។ មក​ដល់​ថ្ងៃនេះ​គាត់​ត្រូវ​គេ​យក​កាំភ្លើង​ភ្ជង់​៣​លើក​និង​ប៊ិក​ចាក់​ចំ​ថ្ងាស​២​លើក ព្រោះតែ​ចង់​មើល​ឱ្យ​ឃើញ​គេ​នែបនិត្យ​ឱបរឹត​គ្នា ។ គាត់​រៀបរាប់​ទៀត​ថា តែ​យ៉ាងណា​នៅ​តែ​សុំទាន​នៅ​ទី​នេះ ដើម្បី​ចិញ្ចឹម​ខ្លួន​និង​កំដរ​ជីវិត​ឪពុក​ម្តាយ​គាត់​ដល់​ថ្ងៃ​អស់​សង្ខារ និង​មិន​ទៅ​ប្រព្រឹត្ត​អំពើ​ដែល​សង្គម​ស្អប់ខ្ពើម​ឡើយ ។ គាត់​ថា​គេ​ឱ្យ​ក៏​ឱ្យទៅ គេ​មិន​ឱ្យ​ក៏​ហី​ទៅ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ