ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បាក់​​របង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង ក្រោយភ្លៀងធ្លាក់១មេធំ​ (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​មេឃ​បាន​ធ្លាក់​ភ្លៀង​១​មេ​យ៉ាង​ធំ​ ហើយ​ក៏​មាន​លាយឡំ​​ដោយ​​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​ផង​ដែរ​នោះ បាន​បណ្ដាល​ឲ្យ​របង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​បាក់​ដួល​រលំ​​ប្រវែង​ប្រហែល​១០០​ម៉ែត្រ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នៅ​ក្នុង​គ្រោះ​ធម្មជាតិ​​ខាងលើ​នោះ​​ឡើយ​​ ព្រោះតែ​ភ្លៀង​នៅ​ពេល​យប់ ​ពុំ​មាន​មនុស្ស​ជ្រក ​ឬ​ស្ថិត​នៅ​ក្បែរ​របង​នោះ​ដូច​ជា​នៅ​ពេល​ថ្ងៃ​នោះ​ទេ ហើយ​របង​ថ្ម​នេះ​ក៏​បាន​សាងសង់​មក​យូ​ឆ្នាំមក​​ហើយ​ដែរ…

រាជធានី​ភ្នំពេញ ​៖ ​មេឃ​បាន​ធ្លាក់​ភ្លៀង​១​មេ​យ៉ាង​ធំ​ ហើយ​ក៏​មាន​លាយឡំ​​ដោយ​​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​ផង​ដែរ​នោះ បាន​បណ្ដាល​ឲ្យ​របង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​បាក់​ដួល​រលំ​​ប្រវែង​ប្រហែល​១០០​ម៉ែត្រ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នៅ​ក្នុង​គ្រោះ​ធម្មជាតិ​​ខាងលើ​នោះ​​ឡើយ​​ ព្រោះតែ​ភ្លៀង​នៅ​ពេល​យប់ ​ពុំ​មាន​មនុស្ស​ជ្រក ​ឬ​ស្ថិត​នៅ​ក្បែរ​របង​នោះ​ដូច​ជា​នៅ​ពេល​ថ្ងៃ​នោះ​ទេ ហើយ​របង​ថ្ម​នេះ​ក៏​បាន​សាងសង់​មក​យូ​ឆ្នាំមក​​ហើយ​ដែរ និង​មាន​គ្រឹះ​មិនសូវ​មាំ​ប៉ុន្មាន​ឡើយ​ទើបត្រូវ​កម្លាំង​ខ្យល់​បក់​បណ្ដាល​ឲ្យ​ដួល​រលំ​បែប​នេះ​តែ​ម្ដង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​ តាម​បណ្ដោយ​ផ្លូវ​បេតុង​ ស្ថិត​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

អ្នក​ភូមិ​បាន​​ឱ្យ​ដឹង​​ថា នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ​ខាងលើ​ មេឃ​បាន​ធ្លាក់​ភ្លៀង​១​មេ​ធំ ស្រប​ពេល​នោះ​ដែរ​ក៏​មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​គួរ​ឲ្យ​ខ្លាច​ផង​ដែរ អស់​រយៈពេល​ជាង​១​ម៉ោង​ទើប​រាំង​ទៅ​វិញ ហើយ​មុន​ពេល​ភ្លៀង​ របង​នោះ​​មានសភាពជា​​ធម្មតា​ មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ​។ ​លុះ​ក្រោយ​ពេល​រាំងភ្លៀង ទើប​ឃើញ​បាក់​ដួល​រលំ​ជា​ច្រើន​ប្រលោះ​ដែល​តាម​ការ​ប៉ាន់ស្មាន​មាន​ប្រវែង​ប្រហែល​១០០​ម៉ែត្រ ប៉ុន្តែ​​មិន​បាន​បណ្ដាល​ឲ្យ​​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​របួស ​ឬ​បាត់បង់ជីវិត​ឡើយ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា របង​ថ្ម​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​នេះ​បាន​សាងសង់​អស់រយៈពេលជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ​ប៉ុន្តែ​​មើលទៅ​ហាក់​មិនសូវ​មាន​គ្រឹះ​រឹង​មាំ​ប៉ុន្មាន​ឡើយ​ ទើបត្រូវ​ភ្លៀង​ខ្យល់​បក់​បោក បណ្ដាល​ឲ្យ​បាក់​ដួល​រលំ​បែប​នេះ ។​ម្យ៉ាងទៀត​ដោយសារ​តែ​ហេតុការណ៍​នោះ​កើតឡើង​នៅ​ពេល​យប់​ ទើប​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ប្រសិនបើ​នៅ​ពេល​ថ្ងៃ​វិញ​អាច​និង​មាន​មនុស្ស​គ្រោះថ្នាក់​ជា​ក់​ជា​មិន​ខាន​ឡើយ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ