ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​បី​ប្រការ​ជា​ប្រមុខ​នៃ​សេចក្តី​វិនាស

3 ឆ្នាំ មុន

ក្នុង​ចំណោម​ល្បែង​៣​ប្រការ ល្បែង​មួយ​ណា​ក៏​វិនាស​ចាក​ប្រយោជន៍​លោក​នេះ និង​លោក​ខាង​មុខ ។ ល្បែង​បី​ប្រការ​នោះ​គឺ ល្បែង​ស្រី ល្បែង​ស្រា និង​ល្បែងភ្នាល់​នានា ។ ល្បែង​បី​ប្រ​ការ​នេះ​ឱ្យ​ផល​ផ្នែក​ខាង​វិនាស​ទាន់ហន់…

ក្នុង​ចំណោម​ល្បែង​៣​ប្រការ ល្បែង​មួយ​ណា​ក៏​វិនាស​ចាក​ប្រយោជន៍​លោក​នេះ និង​លោក​ខាង​មុខ ។ ល្បែង​បី​ប្រការ​នោះ​គឺ ល្បែង​ស្រី ល្បែង​ស្រា និង​ល្បែងភ្នាល់​នានា ។ ល្បែង​បី​ប្រ​ការ​នេះ​ឱ្យ​ផល​ផ្នែក​ខាង​វិនាស​ទាន់ហន់ កាលបើ​បុគ្គល​ប្រព្រឹត្ត​មែន​ៗ​នឹង​ដល់​នូវ​សេចក្តី​វិនាស​អន្តរាយ​ជាក់ច្បាស់​នឹង​ភ្នែក​ជាក់​ជា​មិន​ខាន ។

១-​ល្បែង​ស្រី គឺ​ការ​ត្រេកត្រអាល​នឹង​ស្រី​កំណាន់​ក្រៅ​អំពី​ប្រពន្ធ​របស់​ខ្លួន រមែង​ជួប​នូវ​បញ្ហា​ទាស់ទែង​ខ្វែងគំនិត​គ្នា​ជា​រឿយ​ៗ ដើរ​លេង​ចោល​ទ្រព្យសម្បត្តិ ខាន​ថែទាំ​គ្រួសារ ខូច​កិត្តិ​យ​ស មានរឿង​អាស្រូវ​មិន​ចេះ​ចប់ ហើយ​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​ផ្សេង​ៗ ។

២-​អ្នក​សេពសុរា​រាល់ថ្ងៃ​នាំ​មក​នូវ​គុណវិបត្តិ​ដូច​ជា វិនាស​ទ្រព្យ​ដែល​មាន​ស្រាប់ ខាន​ប្រកបការងារ​ផ្សេង​ៗ បង្កជម្លោះ​ទាស់ទែង​គ្នា និង​បាត់​សបង់​សេចក្តី​ថ្លៃថ្នូរ​ជាដើម ។

៣-​ល្បែងភ្នាល់​គ្រប់យ៉ាង​ជា​ហេតុ​នាំ​ឲ្យ​ស្រកស្រុត​ស្រយុត​របូត​ទ្រព្យសម្បត្តិ​យ៉ាង​លឿន​ជា​ហេតុ​នាំ​ឱ្យ​មាន​ទំនាស់​បែកបាក់​គ្រួសារ ខូច​កេរ្តិ៍ឈ្មោះ​រលាយ​សាបសូន្យ​ទាន់ហន់ ។

ព្រោះ​មើលឃើញ​ទោស​នៃ​ល្បែង​ទាំង​៣​ប្រការ​ធ្ងន់​យ៉ាងនេះ ទើប​លោក​អ្នកប្រាជ្ញ​ពោល​ថា ល្បែង​ស្រី ល្បែង​ស្រា និង​ល្បែងស៊ីសង ល្បែង​មួយ​ណា​ក៏​ជា​ប្រមុខ​នៃ​សេចក្តី​វិនាស ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ