ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ជា​ការ​ប្រលងប្រណាំង​ក្នុង​ជួរ​នគរបាល

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា នៅ​សាលសន្និសីទ​ចតុមុខ ក្នុង​ឱកាស អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ទិវា​រំលឹក​ខួប អនុស្សាវរីយ៍​លើក​ទី​៦៥ ថ្ងៃកំណើត​នគរបាល ជាតិ​កម្ពុជា (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១០) បាន​ផ្ដល់​អនុសាសន៍ សំខាន់​ៗ​មួយ​ចំនួន​ដល់​កងកម្លាំង​នគរបាល ជាតិ​សំរាប់​អនុវត្ដ​ដែល​រួម​មាន ៖

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា នៅ​សាលសន្និសីទ​ចតុមុខ ក្នុង​ឱកាស អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ទិវា​រំលឹក​ខួប អនុស្សាវរីយ៍​លើក​ទី​៦៥ ថ្ងៃកំណើត​នគរបាល ជាតិ​កម្ពុជា (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១០) បាន​ផ្ដល់​អនុសាសន៍ សំខាន់​ៗ​មួយ​ចំនួន​ដល់​កងកម្លាំង​នគរបាល ជាតិ​សំរាប់​អនុវត្ដ​ដែល​រួម​មាន ៖
ទី​១-​ត្រូវ​បន្ដ​ជ្រោង​ខ្ពស់​ទង់​ស្នេហា​ជាតិ និង​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ សំដៅ​លើក កំពស់​បន្ថែម​នូវ​មនសិការ​ស្រឡាញ់​សន្ដិភាព និង​ការ​ឯកភាព​ដ៏​រឹង​មាំ ។ ត្រូវ​ខិតខំ​បន្ដ ថែរក្សា​បរិយាកាស​សន្ដិភាព​ដែល​គ្របដណ្ដប់​លើ​ផ្ទៃ​ប្រទេស​ឱ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស ដើម្បី ឱ្យ​ប្រជាជាតិ​យើង​មានឱកាស​ក្នុង​ការ​ជំរុញ ល្បឿន​អភិវឌ្ឍន៍​ទឹកដី​លើ​គ្រប់​វិស័យ​កាន់តែ ទទួលលទ្ធផល​ល្អ ជំរុញ​កំណើន​កាត់​បន្ថយ ភាព​ក្រីក្រ​ឱ្យ​បាន​ច្រើន ព្រម​ជាមួយនឹង​ការ កែប្រែ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឱ្យ​កាន់ តែ​ប្រសើរ​ជា​លំដាប់ ស្រប​តាម​កម្មវិធី​ន​យោ បាយ​ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​នៅ​ក្នុង យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​២ ។
បន្ដ​អនុវត្ដ​តួនាទី​ដ៏​ថ្លៃថ្លា​ជា​ប្រវត្ដិសាស្ដ្រ ដោយ​ផ្សារ​ភ្ជាប់​នឹង​សភាពការណ៍​ប្រទេស ជាតិ ក្នុង​យុគសម័យ​ថ្មី ។ កងកម្លាំង​នគរ បាល​ជា​និច្ចកាល​ត្រូវ​បង្កើន​សមត្ថភាព​ក្នុង ការ​តាមដាន​ស្វែង​យល់ និង​ច្បាម​ជាប់​រាល់ សភាពការណ៍ ឬ​បាតុភាព​ទាំងឡាយ​ដែល ពាក់ព័ន្ធ​រួម​ទាំង​បញ្ហា​នានា​ដែល​កើត​មាននៅ​លើ​ពិភពលោក នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​នៅ ក្នុង​ប្រទេស ដើម្បី​ជួយ​រាជរដ្ឋាភិបាល​ក្នុង​ការ ដាក់​ចេញ​នូវ​វិធានការ​ប្រកបដោយ​ប្រសិទ្ធ ភាព ព្រម​ជាមួយនឹង​ការ​បង្ការ​មិន​ឱ្យ​មាន អំពើ​ភេរវកម្ម​ណាមួយ​កើតឡើង​បាន​ដែល​នាំ​ដល់​ការ​បង្ក​មហន្ដរាយ និង​បន្ទច់បង្អាក់ ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ។
ទី​២-​ត្រូវ​បើក​ទូលាយ​បន្ថែម​ទៀត​កិច្ច សហប្រតិបត្ដិការ​ជាមួយនឹង​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និង​ស្ថាប័ន​នគរបាល​ពិភពលោក បង្កើន​លទ្ធភាព​ប្រមែប្រមូល​ដំណឹង ក៏​ដូច​ជា វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លង ដែន​គ្រប់​ប្រភេទ ជា​ពិសេស​ការ​ជួញដូរ គ្រឿងញៀន ការ​ជួញដូរ​មនុស្ស ការ​លាង សំអាត​លុយ ការ​ជួញដូរ​អាវុធ​…​។ ព្រម​ជា មួយ​នោះ​ត្រូវ​ជំរុញ​ការងារ​គ្រប់គ្រង​ជន បរទេស​ឱ្យ​បាន​ល្អ ដោយ​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការ​អនុវត្ដន៍​នយោបាយ​ទេសចរណ៍​ជាតិ ទន្ទឹម​នឹង​ការ​ប្រុង​ប្រយ័ត្ន​មិន​ទុក​ឱ្យ​មុខសញា​គ្រប់​ប្រភេទ​អាច​ប្រើប្រាស់​ទឹកដី​កម្ពុជា​ដើម្បី​លាក់ខ្លួន​គេចខ្លួន ឬ​ធ្វើ​សកម្មភាព​ខុសច្បាប់ ផ្សេង​ៗ​ទៀត​បាន​ឡើយ ។
ត្រូវ​ជំរុញ​ដោះស្រាយ​បញ្ហា​អន្ដោ ប្រវេសន៍​ឱ្យ​បាន​ចប់​សព្វគ្រប់ ដោយ​មិន​ត្រូវ អូស​បន្លាយពេល និង​ត្រូវ​ពង្រឹង​ការ​អនុវត្ដន៍ ច្បាប់​ការងារ​ឱ្យ​បាន​ម៉ឺងម៉ាត់ ច្បាស់លាស់ ទាក់ទង​នឹង​ការ​គ្រប់គ្រង​ពលករ​បរទេស ។
ទី​៣-​សន្ដិភាព សន្ដិសុខ គឺជា​មូលដ្ឋាន​គ្រឹះ និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​បរិស្ថាន​គ្រប ដណ្ដប់ ដើម្បី​ធ្វើ​ឱ្យ​សំរេច​ជោគជ័យ​ក្នុង​កម្មវិធី នយោបាយ និង​យុទ្ធសាស្ដ្រ​នានា​របស់​រាជរ​ដ្ឋា ភិ​បាល ។ ប៉ុន្ដែ​សភាពការណ៍​ជាក់ស្ដែង​បាន បង្ហាញ​ថា សកម្មភាព​បទល្មើស​ព្រហ្មទណ្ឌ គ្រប់​ប្រភេទ​នៅ​តែ​កើត​មាន​ឡើង បង្ក​ឱ្យ សហគមន៍​មួយ​ចំនួន​មានការ​ព្រួយបារម្ភ ឬ​ក៏ បាន​ជួប​ប្រទះ​នូវ​បញ្ហា​ខ្វល់ខ្វាយ​ជា​អន្លើ​ៗ ដូច អំពើ​ប្លន់ ឃាតកម្ម ការ​វាយតប់ កាប់​ចាក់ ក្រុម​ពាល​…​។ ដើម្បី​ឱ្យ​សង្គម​កម្ពុជា បាន វិវត្ដន៍​ទៅ​ដោយ​អរិយធម៌​ជឿនលឿន លក្ខ ខណ្ឌ​នៃ​សេចក្ដីសុខ​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ដ របស់​ប្រជាពលរដ្ឋ គឺជា​តំរូវការ និង​ជា វិញាសា​ដ៏​ចាំបាច់​ដែល​ត្រូវ​កំណត់​ទុកជា​អាទិភាព​សំរាប់​កិច្ចការ​របស់​កងកម្លាំង​នគរបាល ជាតិ ។
-​ខ្ញុំ​សូម​ឯកភាព និង​គាំទ្រ​ខ្ពស់​ណាស់ ដែល​លោក​ឧបនាយករដ្ឋមន្ដ្រី ស ខេ​ង បាន កំណត់​យក​ប្រធានបទ “​ភូមិ​-​ឃុំ​មាន​សុវត្ថិ ភាព​” ដើម្បី​ចលនា​ប្រឡងប្រណាំង​ក្នុង​ជួរ នគរបាល ។ អ្វី​ៗ​ទាំងអស់​តែងតែ​កើត​មាន នៅ​ទីនោះ នគរបាល​គ្រប់​ថ្នាក់​ឆ្ពោះទៅ​រក ភូមិ​-​ឃុំ ត្រូវ​ចាត់​ទុក​ភូមិ​-​ឃុំ​ជា​សមរភូមិ​មុខ របស់​នគរបាល និង​ត្រូវ​ពង្រឹង​នគរបាល​មូល ដ្ឋា​ន ដើម្បី​សុវត្ថិភាព​ភូមិ​-​ឃុំ ។
ទី​៤-​ផ្សារ​ភ្ជាប់​នឹង​ប្រធានបទ​ខាងលើ​នេះ អាស្រ័យ​ដោយ​ប្រវត្ដិសាស្ដ្រ​ដ៏​ឧតុង្គឧត្ដម របស់​នគរបាល​ជាតិ និង​សកម្មភាព​ជា ប្រពៃណី​របស់​នគរបាល គឺ​ដើម្បី​ប្រជាជន ហើយ​សន្ដិសុខ​របស់​ប្រជាជន​គ្រប់ពេល​ត្រូវ ការ​នគរបាល ។ ហេតុនេះ ការ​លើកកំពស់ គុណធម៌ សីលធម៌ និង​ទស្សនៈ​របស់​នគរបាល ដើម្បី​ផ្ដល់​សេវា​ដោយ​រួសរាន់ ស្មោះស្ម័គ្រ​ការ ពារ និង​បំរើប្រជាជន គឺ​វិញាសា​យ៉ាង​សំខាន់ ដែល​អង្គភាព​នគរបាល​ទាំងអស់​ត្រូវ​យកចិត្ដទុកដាក់ ក៏​ដូច​ជាម​ន្ដ្រី​នគរបាល​គ្រប់​រូប​ត្រូវ ខិតខំ​ពុះពារ​សំរេច​ឱ្យ​បាន ហើយ​ត្រូវ​កត់ បញ្ចូល​ទៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ប្រឡង ប្រណាំង​ដើម្បី​ដណ្ដើម​ស្នាដៃ​ឆ្នើម​នា​ឆ្នាំ​ខាង មុខ​។
ទី​៥-​ខ្ញុំ​សូម​ឱ្យ​បញ្ជាការ​ដឹកនាំ​បញ្ជា​ត្រួត ពិនិត្យ​ការ​អនុវត្ដន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឱ្យ​បាន​ម៉ឺងម៉ាត់ ដោយ​រឹត​បន្ដឹង​បណ្ដា​វិធាន ការ​ទាំងឡាយ​ឱ្យ​បាន​ច្បាស់លាស់ គ្មាន​ការ យោគយល់ និង​ប្រកបដោយ​ស្មារតី​ទទួល ខុស​ត្រូវ​ក្នុង​វិជ្ជាជីវៈ សំដៅ​ធ្វើ​យ៉ាងណា​កាត់ បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផង និង​អភិវឌ្ឍន៍ សណ្ដាប់ធ្នាប់​ចរាចរណ៍​ឱ្យ​បាន​ស័ក្ដិសម​នឹង ស្ថានភាព​រីក​ចំរើន​របស់​ប្រទេស​ជាតិ​ផង ។
ទី​៦-​ទន្ទឹម​នឹង​នេះ​ការងារ​បង្ការ និង​ពន្លត់ អគ្គី​ភ័យ​សំដៅ​បង្ការ​បញ្ហា​នេះ ក្រសួង​មហា ផ្ទៃ រដ្ឋបាល​ដែនដី​គ្រប់​ថ្នាក់ និង​អគ្គស្នងការ ដ្ឋា​ន​នគរបាល​ជាតិ ត្រូវ​ជំរុញ​បំផុសស្មារតី ប្រុង​ប្រយ័ត្ន​របស់​ប្រជាជន​ឱ្យ​បាន​ជាប់​ជា ប្រចាំ ។ ការ​ចាត់តាំង​ហ្វឹកហ្វឺន​របៀប​ពន្លត់ អគ្គី​ភ័យ​ដល់​មហាជន​នៅ​នឹង​កន្លែង​ត្រូវ​មាន ផែនការ​ត្រៀម​បំពាក់​ឧបករណ៍​មធ្យោបាយ ពន្លត់អគ្គីភ័យ​ឱ្យ​បាន​គ្រប់គ្រាន់ មាន​លក្ខណៈ ទំនើប​ជាង​មុន​ពិសេស​ឧបករណ៍​សំភារ សង្គ្រោះ​សំរាប់​អគារ​ខ្ពស់​ដែល​មានកំ​ពស់​ខ្ពស់​១០-២០​ជាន់ឡើង​លើ ។ ខ្ញុំ​ចាត់​ទុក​ថា កង កម្លាំង​នគរបាល​ជាតិ បាន​និង​កំពុង​ពង្រឹង ខ្លួន​នៅ​លើ​មាគ៌ា​មួយ​ដែល​មានការ​បញ្ជា​ដឹក នាំ​ប្រកបដោយ​ចរិត​ម្ចាស់​ការ​វិទ្យាសាស្ដ្រ ឈាន​ទៅ​កាន់​និយាម​អន្ដរជាតិ ។ សូម​ឱ្យ ថ្នាក់ដឹកនាំ​គ្រប់​រូប ជំរុញ​ប្រតិបត្ដិការ​រក្សា សន្ដិសុខ សណ្ដាប់ធ្នាប់​កាន់តែ​ទទួលលទ្ធផល ល្អ ។
ទី​៧-​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ ដ្ឋា​ន​នគរបាល​ជាតិ ត្រូវ​បន្ដ​ប្រពៃណី​ដ៏​ឧតុង្គ ឧត្ដម ណែនាំ​បងប្អូន​ឱ្យ​អនុវត្ដ​ម៉ឺងម៉ាត់​នូវ អនុសាសន៍​របស់ខ្ញុំ កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ ឆ្នាំ ២០១០ ក្នុង​ឱកាស​សម្ពោធ​ទីបញ្ជាការ​កង ពល​ធំ​លេខ​៣ រៀបចំ​ប៉ុស្ដិ៍​យាមកាម​ការពារ ឱ្យ​បាន​គត់មត់ កន្លែងធ្វើការ ផ្ទះ​ជំរក និង​ទី បញ្ជាការ​ឱ្យ​សមរម្យ​ជា​កងកម្លាំង​ដែល​មាន លទ្ធភាព​រ៉ាប់រង​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ។
ទី​៨-​ត្រូវ​លើកកំពស់​កំណែទំរង់​នគរបាល បន្ថែម​ទៀត ធ្វើ​យ៉ាងណា​ឱ្យ​ស្ថាប័ន​នេះ​ទទួល បាន​នូវ​កេរ្ដិ៍ឈ្មោះ​កាន់តែ​ប្រពៃ​ក្នុង​សង្គម កម្ពុជា​។ ត្រូវ​ជំរុញ​ឱ្យ​គ្រប់​រចនាសម្ព័ន្ធ​នគរ បាល​ទាំងអស់​ដំណើរការ​ប្រកបដោយ ប្រសិទ្ធភាព និង​ការ​ទទួលខុសត្រូវ​ចំពោះ ភារកិច្ច​ដែល​បាន​ប្រគល់​ជូន ។ បណ្ឌិត្យសភា នគរបាល​ដែល​បាន​សំរេច​ស្នាដៃ​ក្នុង​ការ បណ្ដុះបណ្ដាល និង​បំពាក់បំប៉ន​ជំនាញ​ឯក ទេស​ដល់​មន្ដ្រី​នគរបាល គប្បី​បង្កើន​កិច្ចការ របស់​ខ្លួន​ឱ្យ​បាន​ប្រសើរ​ឡើង អ្នក​ដែល​បាន ឆ្លងកាត់​វគ្គ​រៀនសូត្រ​កន្លង​មក ពិចារណា សភាពការណ៍​ជាក់ស្ដែង​នា​បច្ចុប្បន្ន និង​តំរូវ ការ​ចាំបាច់​សំរាប់​កាលៈទេសៈ​ថ្មី​ក្នុង​សមរភូមិ​សន្ដិសុខ ដើម្បី​លើកកំពស់​ការ​បណ្ដុះបណ្ដាល បំពាក់បំប៉ន​ឱ្យ​ទាន់សភាពការណ៍ និង​សំណូម ពរ​នៃ​ភារកិច្ច​ដ៏​ធ្ងន់ធ្ងរ​របស់​នគរបាល​ជាតិ ។
ទី​៩-​កម្លាំង​នគរបាល​គ្រប់​ថ្នាក់​ត្រូវ​យក ចិត្ដ​ទុកដាក់ ចំពោះ​គ្រោះ​មហន្ដរាយ​ទាំង ឡាយ​ដែល​អាច​កើតឡើង​ដោយ​គ្រោះ​ធម្ម ជាតិ​ទៅ​លើ​ប្រជាជន​។ ត្រូវ​ត្រៀមខ្លួន​ជា​ស្រេច គ្រប់ពេល ដើម្បី​ចូលរួម និង​ចេញ​សង្គ្រោះ បន្ទាន់ ដោយ​គ្មាន​បង្អែបង្អង់ ប្រសិនបើ​មាន ករណី​គ្រោះ​ធម្មជាតិ​ណាមួយ​កើតឡើង ដោយ​ចៃដន្យ​នៅ​ក្នុង​តំបន់​របស់​ខ្លួន ឬ​ចេញ ចល័ត​ទៅ​ជួយ​តាម​គ្រប់​លទ្ធភាព​ដែល​អាច ធ្វើ​ទៅ​បាន ។ ដាច់ខាត​មិន​ត្រូវ​ធ្វេសប្រហែស ឬ​ទុក​ឱ្យ​ជន​ណា​ម្នាក់​រង​គ្រោះ​ដោយ​គ្មាន​ការ​ជួយ​អន្ដរាគមន៍​នោះ​ទេ ។
ក្នុង​សុន្ទរកថា លោក​ឧបនាយករដ្ឋមន្ដ្រី ស ខេ​ង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​មាន ប្រសាសន៍​ថា ថ្ងៃ​ទី​១៦ ឧសភា ឆ្នាំ​១៩៤៥ ជា ថ្ងៃ​បង្កើត​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា​ជា ផ្លូវការ​នៅ​លើ​ទឹកដី​អង្គរ​ដ៏​បវរ​នៃ​យើង​។ ការ រៀបចំ​ទិវា​រំលឹក​ខួប​អនុស្សាវរីយ៍​ថ្ងៃកំណើត កងកម្លាំង​នគរបាល​ជាតិ​នេះ គឺជា​ការ​លើក តំកើង​នូវ​ព្រឹត្ដិការណ៍​ប្រវត្ដិសាស្ដ្រ​ប្រកប ដោយ​មោទនភាព ក្នុង​គោលបំណង​ដើម្បី ផ្សព្វផ្សាយ​ឱ្យ​មតិ​ជាតិ​-​អន្ដរជាតិ និង​កង កម្លាំង​នគរបាល​ជាតិ​កម្ពុជា​ទាំងមូល​បាន ជ្រួតជ្រាប​អំពី​ប្រវត្ដិ​សកម្មភាព និង​សមិទ្ធ ផល​នានា ដែល​កងកម្លាំង​នគរបាល​ជាតិ កម្ពុជា​ដណ្ដើម​បាន​ក្នុង​ដំណាក់កាល​នីមួយ​ៗ​។
លោក​ឧបនាយករដ្ឋមន្ដ្រី ស ខេ​ង បន្ដ​ថា នៅ​ក្នុង​ការ​បំពេញបេសកកម្ម​ជា​ប្រវត្ដិសាស្ដ្រ របស់​ខ្លួន​អស់​រយៈពេល​៦៥​ឆ្នាំ​កន្លង​មកនេះ មាន​វិញាសា​ស្មុគស្មាញ​ជា​ច្រើន​បាន​លេច ឡើង​នៅ​តាម​ដំណាក់កាល​នៃ​ការ​វិវត្ដន៍​របស់ សង្គម​ជាតិ ។ ប៉ុន្ដែ​នគរបាល​ជាតិ​កម្ពុជា បាន ពុះពារ​ជំនះ​រាល់​ឧបសគ្គ និង​ការ​លំបាក​គ្រប់ បែប​យ៉ាង ហើយ​បាន​អនុវត្ដ​តួនាទី​ភារកិច្ច របស់​ខ្លួន​យ៉ាង​ពេញលេញ ។ ផ្ដើម​ចេញពី​មូល ដ្ឋា​ន​សន្ដិភាព​ដែល​បាន​បន្ដ​គ្របដណ្ដប់​លើ​ផ្ទៃ ប្រទេស និង​ស្ថេ​រ​ភាព​នយោបាយ​ល្អ​ប្រសើរ កិច្ច​ដំណើរការ រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ​បាន​ប្រព្រឹត្ដ​ទៅ​ប្រកបដោយ ប្រសិទ្ធភាព និង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន បង្ក​លក្ខណៈ​ឱ្យ​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច និង​វិស័យ​ផ្សេង​ៗ​ទៀត មាន ការ​រីក​ចំរើន​គួរ​ជាទី​មោ​ទ​នៈ​ធានា​សំរេច​ជោគជ័យ តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ដ្រ ចតុកោណ​ដំណាក់កាល​ទី​២ របស់​រាជរ​ដ្ឋា ភិ​បាល ។
លោក​ឧបនាយករដ្ឋមន្ដ្រី ស ខេ​ង បញ្ជាក់ ថា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន ទិដ្ឋភាព​ផ្នែក សន្ដិសុខ និង​សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម របស់​ព្រះរាជាណាចក្រ​កម្ពុជា កាន់តែ​មាន ការ​ប្រែប្រួល​ឈាន​ឡើង​ឥត​ឈប់​ឈរ បាន ក្លាយទៅជា​បុព្វបទ​មួយ​យ៉ាង​សំខាន់​បំរើ​ដល់ ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ កាត់​បន្ថយ​បាន​នូវ ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ និង​ធ្វើ​ឱ្យ​ប្រជា ពលរដ្ឋ​កាន់តែ​មាន​សេចក្ដីសុខ​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ដ​ថែម​ទៀត ។
លោកនាយ​ឧត្ដមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែង​ថា ដើម្បី បន្ដ​ប្រពៃណី​ដ៏​រុងរឿង និង​វីរភាព​នៃ​កង កម្លាំង​នគរបាល​ជាតិ​ដែល​បាន​ឆ្លុះ​បញ្ចាំង​ក្នុង​សង្គម និង​អបអរសាទរ​ខួប​ទី​៦៥ ជំនួស​មុខ ឱ្យ​ថ្នាក់ដឹកនាំ នាយ​-​នាយ​រង និង​ពល​នគរ បាល​ទាំងអស់​សូម​ធ្វើការ​ប្ដេជ្ញា​ចិត្ដ​ដូច​តទៅ ៖
-​យើងខ្ញុំ​ប្ដេជ្ញា​ពុះពារ​ជំនះ​រាល់​ការ​លំបាក អនុវត្ដ​នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ប្រឆាំង​ទប់ ស្កាត់​រាល់​ឧបាយកល​ប៉ុនប៉ង​ឈ្លានពាន​បូ​រណ ភាព​ដែនដី ។ ត្រៀមលក្ខណៈ​ម្ចាស់​ការ​ជា​និច្ច ដើម្បី​ដោះស្រាយ​ទាន់​ពេលវេលា បាតុភាព បង្ក​អសន្ដិសុខ​សង្គម វិទ្ធង្សនា ឬ​ចលនា ផ្សេង​ៗ មិន​ទុក​ឱ្យ​មាន​មហន្ដរាយ​យាយី​ដល់ ភាព​សុខដុមរមនា​របស់​ប្រជាជាតិ ក៏​ដូច​ជា ត្រៀមខ្លួន​ជា​និច្ច ដើម្បី​សង្គ្រោះ​ប្រជាជន ពេល​មាន​គ្រោះអាសន្ន​កើតឡើង​ដោយ ប្រការ​ណាមួយ ។
-​កងកម្លាំង​នគរបាល​ជាតិ​ទាំងមូល នឹង ខិតខំ​អនុវត្ដ​ឱ្យ​បាន​ជោគជ័យ​នូវ​អនុសាសន៍ ដ៏ ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនា​ត​បី​តេ​ជោ ហ៊ុន សែន ដើម្បី​ធ្វើ​យ៉ាងណា​ថែរក្សា​ឱ្យ​បាន នូវ​បរិយាកាស​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ ធ្នាប់​សង្គម មិន​ឱ្យ​មាន​បទល្មើស​គ្រប់​ប្រភេទ មិន​ឱ្យ​មាន​អំពើ​ខុសច្បាប់ និង​ការ​ប៉ះពាល់ ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ដែល​ប្រកប របរ​រកស៊ី​ប្រចាំ​ថ្ងៃ​ឡើយ ។
-​ខិតខំ​បន្ដ​កិច្ច​សហប្រតិបត្ដិការ​ឱ្យ​បាន ជិត​ស្និទ្ធ​ជាមួយ​កង​យោធពលខេមរភូមិន្ទ ក្នុង​ការ​ការពារ​ខឿន​ឯករាជ្យ អធិបតេយ្យ បូរណភាព​ដែនដី រក្សា​សន្ដិសុខ​តាម​បណ្ដោយ ព្រំដែន កសាង​តំបន់​ព្រំដែន​មិត្ដភាព សហ ប្រតិបត្ដិការ និង​ការ​អភិវឌ្ឍន៍ ។
-​យើងខ្ញុំ​ប្ដេជ្ញា​ខិតខំ​តស៊ូ​ធ្វើ​ពលិកម្ម​គ្រប់ បែប​យ៉ាង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​បទល្មើស គ្រប់​ប្រភេទ និង​លុប​បំបាត់​គ្រោះថ្នាក់​ទាំង ឡាយ ដោយ​ពង្រឹង​តួនាទី​ស្នូល​ជា​សេនាធិការ ជូន​គណៈ​បញ្ជាការ​ឯកភាព​គ្រប់​លំដាប់ថ្នាក់ ពង្រឹង​បន្ថែម​បណ្ដា​វិធានការ​រដ្ឋបាល​ឱ្យ​កាន់ តែ​មាន​ប្រសិទ្ធភាព ការងារ​គ្រប់គ្រង​សណ្ដាប់ ធ្នាប់​សាធារណៈ សណ្ដាប់ធ្នាប់​ចរាចរណ៍​រួម គ្នា​ដើម្បី​សុវត្ថិភាព​សហគមន៍ ។
-​បន្ដ​ខិតខំ​លើកកំពស់​ចាត់ចែង​ការងារ ផ្ដល់​សេវា​សន្ដិសុខ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ ទូលំទូលាយ រួសរាន់ គ្រប់​ទីកន្លែង និង​គ្រប់ ពេលវេលា ។ បង្កើន​ការ​ទទួល​ដោះស្រាយ សំណូមពរ ដោយ​បង្ហាញ​ពី​ស្មារតី និង​ឆន្ទៈ ជួយ​ការពារ សង្គ្រោះ រក​យុត្ដិធម៌​ជូន​ប្រជា ពលរដ្ឋ កាត់​បន្ថយ​បាតុភាព​អសកម្ម​នានា​ក្នុង កងកម្លាំង​នគរបាល​ជាតិ ។
-​ប្ដេជ្ញា​ពង្រឹង​កងកម្លាំង​នគរបាល​ជាតិ ឱ្យ មាន​ថាមពល និង​យល់​ដឹង​អំពី​ច្បាប់ ស្ទាត់ អំពី​ការងារ​ជំនាញ​ដែល​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស ។ ពង្រឹង​វិន័យ សីលធម៌ ដើម្បី​ស័ក្ដិ​សមជា​អ្នក ការពារ និង​បំរើ​ដោយ​ស្មោះត្រង់​ចំពោះ ប្រទេស​ជាតិ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជឿ​ទុកចិត្ដ និង​គោរព​ស្រឡាញ់ ។