គូស្នេហ៍​ស្អាត​យ៉ាងនេះ​ហើយ ! ណា​ខុន បែរជា​ធ្វើ​បែប​នេះ​ទៅ​វិញ


រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ប្រុស​រាង​ខ្ពស់​សង្ហា និង​មាន​សាច់ដុំ​ធំ​ៗ ដែល​តែងតែ​ទាក់ភ្នែក​មហាជន និង​មាន​នារី​ច្រើន​លង់​ចិត្ត​ស្រលាញ់​លោក ណា​ខុន មិន​ដែល​និយាយ​ពី​រឿង​ស្នេហា ឬ​បង្ហាញ​មុខមាត់​នារី​ណា​ម្នាក់​ជា​គូស្នេហ៍​របស់​លោក​ឡើយ ដែល​ធ្វើ​ឲ្យ​សាធារណជន​គិត​ថា បែប​លោក​នៅ​ទំនេរ​ពុំ​មាន​នារី​ណា​ឆក់​យក​បេះដូង​លោក​ឡើយ ។

តែ​ថ្មី​ៗ​នេះ​បុរស​សង្ហា​រូប​នេះ​ហាក់​បង្ហាញមុខ​គូស្នេហ៍​ពិតប្រាកដ​ទៅ​ដល់​មហាជន​អោយ​បានដឹង​ហើយ ក្រោយ​ពី​លាក់បាំង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ ដើម្បី​ស្រាយ​ច​ម្ង​ល់​ទៅ​ដល់​មហាជន និង​លែងអោយ​អ្នកគាំទ្រ​សង្ស័យ​ច្រើន​ពី​ការ​មាន​ស្នេហា​ជាមួយនឹង​តារា​សម្តែង​ស្រី​ផ្សេង​ទៀត នៅ​ក្នុង​សិល្បៈ​ពេល​នេះ លោក ណា​ខុន បាន​បង្ហាញ​មុខមាត់​ពិត​របស់​គូស្នេហ៍​របស់​ខ្លួន តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​អ្វី​ដែល​សាធារណៈជន​ចាប់អារម្មណ៍​បំផុត​នោះ គឺ​នាង​ពិតជា​មានមុខមាត់​ស្រស់​ស្អាត រីឯ​រូបរាង​វិញ​ពិតជា​សាក​សមជា​មួយ​រូប​លោក​ខ្លាំង​ណាស់ ។

យ៉ាងណាមិញ​នា​ពេល​កន្លង​មកនេះ តារា​សម្តែង​ប្រុស​រាង​ខ្ពស់​រូប​នេះ​ក៏​ហាក់​បង្ហាញ​ពី​ជិ​វិត​គូ​របស់​ខ្លួន​យ៉ាង​ផ្អែម​ស្អិត​ជាមួយនឹង​គូស្នេហ៍​ទៅ​ដល់​មហាជន​ផង​ដែរ គ្រាន់តែ​ថា លោក​តែង​តែង​បិទ​បាំង​មុខមាត់​គូស្នេហ៍​របស់​លោក​ជា​និច្ច នៅ​ពេល​បង្ហោះ​រូប​ម្តង​ៗ ។

តួយ៉ាង កាល​បង្ហាញមុខ​គូស្នេហ៍​ជា​លើក​ដំបូង​នេះ​ហាក់​បង្ហាញ​អោយ​មហាជន​ដឹង​ថា នា​ពេល​កន្លង​មកនេះ អ្នក​ដែល​តែងតែ​នៅ​ក្បែរ​រូប​លោក គឺជា​នារី​ម្នាក់​ក្រៅ​រង្វង់​សិល្បៈ ។

ក្រោយ​ឃើញ​សម្រស់​គូស្នេហ៍​របស់​លោក អ្នកគាំទ្រ​ហួសចិត្ត មិន​គួរ​ណា​លោក ណា​ខន ធ្វើ​អ​ញ្ចឹ​ង​ដាក់​គូស្នេហ៍​បិទ​បាំង​មុខមាត់​ដ៏​ស្រស់​ស្អាត​របស់​នាង​ទៅ​វិញ ខណៈ​អ្នកខ្លះ​លើក​ឡើង​ថា​ណា ខុន ខ្លាច​គេ​ដណ្តើម​គូស្នេហ៍​ដ៏​ស្រស់​សោភា​នេះ​ហើយ ទើប​បិទ​បាំង​មុខមាត់​នាង​កន្លង​មក ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ