ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ជាង​២​ម៉ឺន​នាក់បញ្ជូនមក​វិញ​ ​ក្រោយ​​ថៃ​បិទ​ព្រំដែន​ដោយសា​រកូ​វីដ​ (វីដេអូ)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ភាគី​ថៃ​បាន​បញ្ជូន​ពលករ​ខុសច្បាប់​ដែល​ចាប់​លើ​ទឹកដី​គេ​ប្រគល់​ឲ្យ​ភាគី​កម្ពុជា​តាម​ច្រក​អន្តរជាតិ​, ​ច្រក​តំបន់​ និង​ច្រក​កិច្ចព្រមព្រៀង​(​ច្រក​អូរ​បី​ជាន់​)​ក្នុង​ខេត្តបន្ទាយមានជ័យ​ជាង​២​ម៉ឺន​នាក់​គិត​ចាប់ពី​ពេល​ដែល​ភាគី​ថៃ​បិទ​ព្រំដែន​ទប់ស្កាត់​មេរោគ​កូ​វី​១៩ ​កាលពី​ចុងខែ​មី​នា​ រហូត​ដល់​ថ្ងៃទី​២២​ កក្កដា​ ឆ្នាំ​២០២០​នេះ​។​ ពលករ​ខុសច្បាប់​ដែល​ភាគី​ថៃ​បញ្ជូន​ត្រឡប់​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​កម្ពុជា​ក្នុង​ខេត្តបន្ទាយមានជ័យ​ភាគច្រើន​តាម​ច្រក​កិច្ចព្រមព្រៀង​រវាង​ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​ស្រះ​កែវ​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ភាគី​ថៃ​បាន​បញ្ជូន​ពលករ​ខុសច្បាប់​ដែល​ចាប់​លើ​ទឹកដី​គេ​ប្រគល់​ឲ្យ​ភាគី​កម្ពុជា​តាម​ច្រក​អន្តរជាតិ​, ​ច្រក​តំបន់​ និង​ច្រក​កិច្ចព្រមព្រៀង​(​ច្រក​អូរ​បី​ជាន់​)​ក្នុង​ខេត្តបន្ទាយមានជ័យ​ជាង​២​ម៉ឺន​នាក់​គិត​ចាប់ពី​ពេល​ដែល​ភាគី​ថៃ​បិទ​ព្រំដែន​ទប់ស្កាត់​មេរោគ​កូ​វី​១៩ ​កាលពី​ចុងខែ​មី​នា​ រហូត​ដល់​ថ្ងៃទី​២២​ កក្កដា​ ឆ្នាំ​២០២០​នេះ​។​

ពលករ​ខុសច្បាប់​ដែល​ភាគី​ថៃ​បញ្ជូន​ត្រឡប់​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​កម្ពុជា​ក្នុង​ខេត្តបន្ទាយមានជ័យ​ភាគច្រើន​តាម​ច្រក​កិច្ចព្រមព្រៀង​រវាង​ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​ស្រះ​កែវ​ គឺ​ច្រក​អូរ​បី​ជាន់​ ស្ថិត​ក្នុងភូមិ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ និង​មួយ​ចំនួន​តូច​បញ្ជូន​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​និង​ច្រក​តំបន់​ម៉ា​ឡៃ​ ។ នេះ​បើ​តាម​កា​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ជំនាញ​។

​លោក​វរសេនីយ៍ទោ​ជា លាង​ហួរ ​នាយ​រង​ការិយាល័យ​ប្រឆាំង​កា​ជួញដូរ​និង​ការពារ​អនីតិ​ជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ​ចំនួន​ពលករ​បញ្ជូន​ពី​ថៃ​ក្នុង​​អំឡុង​ពេលផ្ទុះជំងឺកូវីដ​១៩ ពោល​គឺ​ចាប់តាំងពី​ភាគី​ថៃ​បិទ​ព្រំដែន​ទប់ស្កាត់​មេរោគ​កូ​វីត​១៩​ រហូត​មក​ដល់​ថ្ងៃ​ទី​២២​ កក្កដា​ ឆ្នាំ​២០២០​ មាន​ចំនួន​២៥.៧៨៧​នាក់​ ក្នុង​នោះ​​​ស្ត្រី​​មាន​ចំនួន​១០.១១៨​នាក់​ និង​កុមា​រ​ចំនួន​២.៤១១​នាក់​។

​នាយ​រង​ការិយាល័យ​រូប​នេះ​បាន​​បញ្ជាក់​ថា ​ចំនួន​ពលករ​ទាំងនេះ​បញ្ជូន​ពី​ថៃ​តាម​ច្រករបៀង​អូរ​បី​ជាន់​ដែល​ជា​ច្រក​កិច្ចព្រមព្រៀង​រវៀង​ខេត្ត​ទាំង​២​កម្ពុជា​-ថៃ​ បន្ទាយ​មាន​ជ័យ​-ស្រះ​កែវ​ច្រើន​ជា​គេ​និង​មួយ​ចំនួន​បញ្ជូន​តាម​ច្រក​តំបន់​ម៉ា​ឡៃ​និង​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ