សម្រស់​មាន សូ​នី​តា គ្រង​ឈុត​នេះ​ស្រស់​ស្អាត​ខ្លាំង​ខណៈ​រឿង​រូបភាព​កាត់​.​ត​មិន​ទាន់​ដោះស្រាយ​ចប់


រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ធ្វើ​អោយ​មហាជន​ភ្លឹក​ភ្នែក​មិន​ស្ទើ​ទៅ​លើ​ការ​បង្ហោះ​រូបភាព​បែប​សិច​ស៊ី​នៅ​មាត់សមុទ្រ រហូត​មាន​ជនខិលខូច​ខ្លះ​យក​ទៅ​កាត់​.​ត បែប​អាសអាភាស​ប្រមាថ​រូប​នាង​ធ្វើ​ឲ្យ​នាង​ខឹង​ព្រមាន​នឹង​ដាក់​ពាក្យបណ្តឹង​នោះ ពេល​នេះ​សូម​ក្រឡេក​មើល​សម្រស់​ស្រី​ស្អាត មាន សូ​នី​តា ក្នុង​ឈុត​សម្លៀក​បំពាក់​បែប​ប្រពៃណី​វិញ​ម្តង ឃើញ​ថា ពិតជា​ស្រស់​ស្អាត​ដូច​ធីតា​សួគ៌​អ៊ីចឹង ។

តារា​សម្តែង​ស្រី​ញញឹម​មាន​មន្ត​ស្នេហ៍ កញ្ញា មាន សូ​នី​តា បាន​ធ្វើ​អោយ​មហាជន​លាន់មាត់​សរសើរ​ទៀត​ហើយ បន្ទាប់​ពី​នាង​បាន​គ្រង​ឈុត​មួយ​នេះ​នៅ​លើ​ខ្លួន​យ៉ាង​ស្រស់​ស្អាត ។ ក្នុង​ន័យ​បង្កើត​នូវ​ចំណី​អារម្មណ៍​ថ្មី​ដល់​អ្នកគាំទ្រ ក្នុង​នាម​ជា​អ្នកសិល្បៈ​ល្បីឈ្មោះ​មួយ​រូប នាង មាន សូ​នី​តា ដែល​មាន​រហ័ស​នាម រាជ​នី​ក្រមា បាន​បង្អួត​សម្រស់​យ៉ាង​ស្រស់​ស្អាត​នៅ​ក្នុង​ឈុត​បែប​សំលៀក​បំពាក់​ប្រពៃណី​ខ្មែរ ច្នៃ​លាយ​ជាមួយនឹង​ក្រមា គ្រង​លើ​ដងខ្លួន​ដ៏​ស្រស់​ស្អាត​ឥត​ឧបមា និង​បាន​បង្ហោះ​រូបភាព​ឈុត​ស្រស់​ស្អាត​របស់​ខ្មែរលើ​បណ្តាញ​សង្គម​កាលពី​ប៉ុន្មាន​ថ្ងៃមុន ។

បន្ទាប់​ពី​ឃើញ​តារា​សម្តែង​ស្រី​រូប​នេះ​គ្រង​នៅ​ឈុត​បែប​នេះ​រួច​មក​អ្នកគាំទ្រ​មួយ​ចំនួន​បាន​លើក​សរសើរ​ថា តារា​ស្រី​រូប​នេះ​ពិតជា​ស្រស់​ស្អាត​ខ្លាំង ទាំង​ការ​ស្លៀកពាក់​បែប​ស៊ិ​ច​ស៊ី និង​ឈុត​បែប​បុរាណ​បែប​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​តារា​សម្តែង​ស្រី​ដែល​ពូកែ​លេង​ពាក្យពេចន៍​នៅ​ក្នុង​បណ្តាញ​សង្គម​រូប​នេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ច្រើន​ទៅ​ដល់​អ្នកគាំទ្រ បន្ទាប់​ពី​រូប​នាង​បាន​ផ្លាស់​ប្តូរ​ស្ទា​យ​ពី​សុភាព​រាបសារ​ទៅ​សិច​ស៊ី​វិញ ហើយ​ឥឡូវ​នាង​ក៏​គ្រង​ឈុត​បែប​ខ្មែរ​សុភាព​រាបសារ​វិញ​ម្តង ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ