ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​ផ្តល់​ជំនួយ ១.៥​លាន​អឺ​រ៉ូ​ចូលរួម​ស្តា​ឡើង​វិញ វិស័យ​ទេសចរណ៍​កម្ពុជា​ក្រោយ​វិបត្តិ​ជំងឺ Covid-19

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​បារាំង តាម​រយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ១.៥​លាន​អឺ​រ៉ូ (​ប្រមាណ​១.៧​លាន​ដុល្លារ​អា​មេ​រិ​ក​) ដើម្បី​ចូលរួម​ស្តា​ឡើង​វិញ នូវ​វិស័យ​ទេសចរណ៍​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​បារាំង តាម​រយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ១.៥​លាន​អឺ​រ៉ូ (​ប្រមាណ​១.៧​លាន​ដុល្លារ​អា​មេ​រិ​ក​) ដើម្បី​ចូលរួម​ស្តា​ឡើង​វិញ នូវ​វិស័យ​ទេសចរណ៍​កម្ពុជា ក្រោយ​វិបត្តិ Covid-19 ។ នេះ​បើ​យោង​តាម​ជំនួប​ពិភាក្សា​ការងារ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​លើ​គម្រោង​ស្តា​ឡើង​វិញ​នេះ​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់​ថា ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) បាន​ឯកភាព​គ្នា​ប្រើប្រាស់​ហិរញ្ញប្បទាន ១.៥​លាន​អឺ​រ៉ូ ក្រោម​គម្រោង​ពង្រឹងសមត្ថភាព​ក្នុង​វិស័យ​ទេសចរណ៍ (២០២០-២០២៣) ដើម្បី​ចូលរួម​អនុវត្ត​ផែនទី​ចង្អុល​ផ្លូវ​ស្តា​ឡើង​វិញ លើ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

នៅ​ក្នុង​ឱកាស​នោះ ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​យោបល់​គ្នា​លើ​ការ​ដាក់​ចេញ​វិធានការ​គាំទ្រ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​ដំណាក់កាល​ជំងឺ​កូ​វី​ដ​១៩ និង​ចាប់ផ្តើម​ពី​ការ​អនុវត្តន៍ វិធាន​សុវត្ថិភាព​ទេសចរណ៍ ការ​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក ដើម្បី​ធានា​ថា កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​គុណភាព និង​កក់ក្តៅ​សម្រាប់​ភ្ញៀវ​ទេសចរ និង​បាន ពិភាក្សា​បន្ថែម​អំពី​ធាតុ​ចូល (Inputs) សម្រាប់​ការ​រៀបចំ​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ត្រៀម​ស្តារ​ឡើង​វិញ​នៃ​កំណើន​ទេសចរណ៍ ឆ្នាំ​២០២០-២០២៣ ផង​ដែរ​។

លោក ណេ​ប សា​មុត បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង បាន​គាំទ្រ​ក្នុង​ការ​ប្រើប្រាស់​គម្រោង​ហិរញ្ញប្បទាន​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍ បារាំង​ពង្រឹង​ស្តា​ឡើង​វិញ​ក្នុង​វិស័យ​ទេសចរណ៍​ក្រោម​ហិរញ្ញប្បទាន ១,៥ លាន​អ៊ឺ​រ៉ូ របស់​ខ្លួន នឹង​ប្រើប្រាស់​លើ​គម្រោង​សកម្មភាព​ចំនួន​២៤ គម្រោង​សម្រាប់ ចូលរួម​ផែនការ​ស្តារ​ឡើង​វិញ​ក្នុង និង​ក្រោយ​វិបត្តិ​កូ​វី​ដ​១៩ ឱ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​។

គម្រោង​អភិវឌ្ឍន៍​ទាំង​២៤​នេះ មាន​ធាតុ​ចូល​សំខាន់​ៗ​ចំនួន​៣ ដែល​មាន​ដូច​ជា​៖ ការ​ជួយ​ពង្រឹង​អភិបាលកិច្ច​ក្នុង​វិស័យ​ទេសចរណ៍ ដែល​មានការ​ជួយ ពង្រឹងសមត្ថភាព ពង្រឹង​រចនាសម្ព័ន្ធ​វិស័យ​ឯកជន​នៅ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ , ការ​ជួយ​ពង្រឹងសមត្ថភាព​ស្ថាប័ន និង​ភាព​ជា​ដៃគូ​រដ្ឋ​និង​ឯកជន​, ការ​ជួយ​រៀបចំ​គម្រោង​ចាំបាច់ ដើម្បី​ជួយ​រៀបចំ​វិស័យ​ទេសចរណ៍​គម្រោង​ជួយ​គាំទ្រ​ផ្នែក​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​គម្រោង​ជួយ​អេកូ​ទេសចរណ៍ ទេសចរណ៍​ម្ហូបអាហារ ទេសចរណ៍​ទីក្រុង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា វិស័យ​នេះ បាន​រង​នូវ​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ អំឡុង​ពេល​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ដោយសារ​តែ​ការ​បាត់បង់​នូវ​ភ្ញៀវ​បរទេស​មក​កម្ពុជា រួម​ទាំង​ការ​ផ្អាក​ជើងហោះហើរ ចេញពី​បណ្តា​ប្រទេស​មួយ​ចំនួន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​។

ការ​ពិភាក្សា​ការងារ​នេះ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ដឹកនាំ​ដោយ​លោកស្រី Ophelie BOURHIS ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍន៍ (AFD) ប្រចាំ​កម្ពុជា និង​មានការ​ចូលរួម​ពី​អាជីវករ​ទេសចរណ៍​ជា​ជនជាតិ​បារាំង​នៅ​កម្ពុជា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ