ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងតម្រុយមុនហើយ ទើប​ប្លុង​រត់​ចោល​​​ទាំង​ឈុត​បែបនេះ​

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ សេចក្តី​រាយ​ការ​ណ៍ឲ្យ​ដឹ​ង​ថា មានការបង្ក្រាបម៉ូតូ​កែ​ច្នៃ​ចំនួន​២​គ្រឿង និង​ឈើ​នៅ​លើ​ម៉ូតូ​ចំនួន​៥​ដុំ (​ពុំ​ទាន់​ធ្វើការ​វាស់វែង​) ដែល​ជន​មិន​ស្គាល់​មុខ​បាន​គេចខ្លួន ដែល​លួច​ដឹក​យក​មក​លាក់​ទុក នៅ​ត្រង់​ចំណុច​ភូមិសាស្ត្រ ភូមិ​ឡុំ…

ខេត្តរតនគិរី ៖ សេចក្តី​រាយ​ការ​ណ៍ឲ្យ​ដឹ​ង​ថា មានការបង្ក្រាបម៉ូតូ​កែ​ច្នៃ​ចំនួន​២​គ្រឿង និង​ឈើ​នៅ​លើ​ម៉ូតូ​ចំនួន​៥​ដុំ (​ពុំ​ទាន់​ធ្វើការ​វាស់វែង​) ដែល​ជន​មិន​ស្គាល់​មុខ​បាន​គេចខ្លួន ដែល​លួច​ដឹក​យក​មក​លាក់​ទុក នៅ​ត្រង់​ចំណុច​ភូមិសាស្ត្រ ភូមិ​ឡុំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី​ ។

សេចក្តីរាយការណ៍បន្តថា​ ​ក្រុមការងារ​ធ្វើការ​ដឹក​ជ​ញ្ជួ​ន​យក​មក​រក្សា​ទុក នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ ដើម្បី​រង់ចាំ​ទុក​ប្រគល់​ជូន​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​ទៅ​តាម​នីតិវិធី។

សូមបញ្ជាក់ កាល​ពីវេលា​ម៉ោង​៩ និង​២០​នាទី​ថ្ងៃ​ទី​២១ ​កក្កដា ដោយ​មានការ​សម្រប​សម្រួល​ពី​លោក លាង អ៊ូ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការ​ស្រុក សហការ​ជាមួយ​កម្លាំង​ចម្រុះ ដឹកនាំ​ដោយ​លោក ស៊ឹ​ម លី​ន អភិបាលរង​ស្រុក និង​ជា​អនុប្រធាន​អនុ​គណៈកម្មការ​ស្រុក ដើម្បី​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ក្នុងភូមិ​សាស្ត្រ​ស្រុក​អូ​រយ៉ា​ដាវ ។ នៅ​ពេល​ក្រុមការងារ​ធ្វើការ​ចុះ​ល្បាត ស្រាវជ្រាវ​រុករក បាន​ប្រទះ​ឃើញ​តែម្តង ។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹង​មានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ