ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​ស្ថាបនិក Netflix ប្រាប់​ថា អាជីវករ​មិន​ចាំបាច់​អាន​សៀវភៅ​ដើម្បី​រៀន​ពី​ជំនាញ​សំខាន់​ៗ​ទេ !

3 ឆ្នាំ មុន

លោក ម៉ាក រេ​ន​ដូ​ហ្វ (Marc Randolph) ដែល​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Netflix ដ៏​ល្បី​ជាមួយ​លោក រី​ដ ហាស​ធី​ង…

លោក ម៉ាក រេ​ន​ដូ​ហ្វ (Marc Randolph) ដែល​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Netflix ដ៏​ល្បី​ជាមួយ​លោក រី​ដ ហាស​ធី​ង (Reed Hastings) បាន​ផ្តល់​នូវ​ដំបូន្មាន​សាមញ្ញ​ៗ​ដល់​មនុស្ស​ដែល​ចង់​រៀន​ជំនាញ​អាជីវកម្ម​ថ្មី​ៗ​ថា​មិន​ចាំបាច់​អាន​សៀវភៅ និង​ចូល​រៀន​ក្នុង​ថ្នាក់រៀន​ត្រឹមត្រូវ​ទេ ។

ផ្ទុយ​មក​វិញ​លោក​បាន​បាន​ប្រាប់​ថា អ្នក​ត្រូវ​តែ​រក​វិធី​ដែល​ជួយ​ឲ្យ​អ្នក​អនុវត្ត​វា​ទៅ​វិញ ។ ឧទាហរណ៍​ដូច​ជា ពេល​ដែល​អ្នក​ចង់​ពឹងពាក់​មិត្តភក្តិ ឬ​បងប្អូន​របស់​អ្នក​ឲ្យ​ធ្វើ​រឿង​អ្វីមួយ​ឲ្យ​អ្នក​នោះ អ្នក​អាច​ចាត់​ទុក​វា​ជា​ការ​ធ្វើ​បទ​បង្ហាញ​ដើម្បី​បញ្ចុះបញ្ចូល​អតិថិជន​ឲ្យ​ទិញ​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក​ជាដើម ។

ការ​ធ្វើ​ដូច្នេះ​នឹង​បង្ខំ​ឲ្យ​អ្នក​គិត​ទុក​មុន​នូវ​កត្តា​ដែល​នឹង​ជួយ​ឲ្យ​អ្នកលក់​បាន​សម្រេច និង​ការ​ឆ្លើយ​តប​របស់​ភាគី​ម្ខាង​ទៀត​ដែរ ។

ពេល​ដែល​លោក រេ​ន​ដូ​ហ្វ និង ហាស​ធី​ង បង្កើត​ក្រុមហ៊ុន Netflix ក្នុង​ឆ្នាំ ១៩៩៧ អ្នក​ទាំង​ពីរ​មិន​មានចំណេះ​ដឹង​ច្រើន​ក្នុង​ផ្នែក​អាជីវកម្ម​ជួល​វី​ដេ​អូ ឬ​វិស័យ​ភាពយន្ត​ទេ ។ ប៉ុន្តែ​អ្នក​ទាំង​ពីរ​ធ្លាប់​មាន​អាជីវកម្ម​ពី​មុន​មក ដូច្នេះ​ពួក​គេ​គ្រាន់តែ​ព្យាយាម​ធ្វើ​ឲ្យ​អាជីវកម្ម​មួយទៀត​ទាក់ទិន​នឹង​វី​ដេ​អូ​ជោគជ័យ​ប៉ុណ្ណោះ ។

លោក រេ​ន​ដូ​ហ្វ បាន​និយាយ​ថា «​ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ដឹង​ថា ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ពិសេស​ទេ ហើយ​នរណា​ក៏​អាច​ធ្វើ​វា​បាន​ដូច​ខ្ញុំ​ដែរ​» ។ លោក​បាន​បន្ត​ថា មនុស្ស​ដែល​ចង់​មាន​អាជីវកម្ម​ដោយ​ខ្លួនឯង​មិន​អាច​រក​ឃើញ​ចម្លើយ​ក្នុង​សៀវភៅ​បាន​ទេ ទោះជា​ពួក​គេ​ជា​អ្នកនិពន្ធ​វា​ក៏​ដោយ ។ ផ្ទុយ​មក​វិញ មនុស្ស​កាន់តែ​មាន​សមត្ថភាព​ខ្ពស់​នៅ​ពេល​ដែល​ពួក​គេ​អាច​ហ្វឹកហាត់ និង​អនុវត្ត​អ្វី​ដែល​បាន​រៀន​មក ។

លោក​បាន​បន្ថែម​ទៀត​ថា វា​មិន​សំខាន់​ទេ​ថា​គំនិត​នោះ​ជា​គំនិតល្អ ឬ​មិនល្អ អ្វី​ដែល​សំខាន់​គឺ​ការ​ចាប់ផ្តើម​ធ្វើ ។ ពេល​ដែល​អ្នក​ចាប់ផ្តើម​ហើយ វា​ជា​ពេល​ដែល​អ្នក​ចាប់ផ្តើម​ដឹង​ថា​តើ​វា​ជា​គំនិតល្អ ឬ​មិនល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ