កូវីដ-១៩ ៖ មួយជាន់នេះវាតម្រូវឲ្យកម្ពុជាប្រយ័ត្នកាន់តែខ្លាំងពីការធ្វើទុក្ខបុកម្នេញដោយសារជំងឺ។ ប្រជាជនមិនទាន់បាត់ភ័យផងអំពីកូវីដ-១៩ ឥឡូវលេចចេញជំងឺ (ឈីក) ដ៏ចម្លែកមួយបានផ្ទុះឡើង នៅខេត្តបន្ទាយមានជ័យ ហើយវាកំពុងតែបង្កការភ័យខ្លាច។ បន្ទាប់ពីមានអ្នកភូមិជាច្រើនបានធ្លាក់ខ្លួនឈឺជា បន្តបន្ទាប់នៅភូមិមួយចំនួននៅសង្កាត់ប៉ោយប៉ែតនោះ នាថ្ងៃទី២៣ កក្កដា នេះ ក្រសួងសុខាភិបាលបានប្រកាស ឲ្យដឹងថាមានការផ្ទុះឡើងជំងឺ ឈីក គង់ហ្គន់យ៉ា (Chikunngunya) ដែលហៅកាត់ថា ឈីក (CHIK) នៅភូមិ ចំនួន៦ នៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានអ្នកភូមិធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្របតាមលក្ខណៈបចេ្ចកទេស ក្រុមការងារក៏បានប្រមូលសំណាកវត្ថុ វិភាគឈាម ចំនួន២២នាក់ (ស្រី១២នាក់) ដើម្បីធ្វើតេស្តវិភាគរកមើល វីរុស គ្រុនឈីក (CHIK) និងមើលរកវីរុស កញ្ជ្រិល – ស្អូច (Measles- Rubella) ចំនួន ៦០នាក់ (ស្រី ៣៧នាក់) និងយកសំណាកសម្រាប់ធ្វើតេស្តរកវីរុស កូវីដ-១៩ ចំនួន២២នាក់ (ស្រី ១១នាក់) ផងដែរ។ សំណាកទាំងអស់យកមកធ្វើតេស្ត នៅវិទ្យាស្ថាន ប៉ាស្ទ័រ ហើយ ចេញលទ្ធផលបឋម យប់ថ្ងៃទី២២ កក្កដា គឺបង្ហាញសញ្ញាជំងឺគ្រុន ឈីក។
ជំងឺគ្រុន ឈីក ប្រភេទនេះ កើតដំបូង បំផុតនៅឆ្នាំ១៩៥៣ នៅទ្វីបអាហ្វ្រិក និងធ្លាប់បានរកឃើញដំបូងនៅកម្ពុជាដោយ វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា នៅឆ្នាំ ១៩៦១ និងឆ្នាំ២០១១ ក៏មានការបញ្ជាក់ពីករណីជំងឺនេះនៅខេត្តសៀមរាប បាត់ដំបង និង ព្រះវិហារ ដែរ ហើយ ជំងឺ គ្រុន ឈី ក ធ្លាប់ មាន អត្រា ឆ្លង រោគ ខ្ពស់ រហូត ដល់ ៦០-៧០ % ក្នុង ប្រទេស កម្ពុ ជានា ទស វត្ស ទី៦០ ហើយមានការ រាតត្បាតខ្លាំងផងដែរក្នុង ឆ្នាំ២០១១-២០១២ នៅ ខេត្តព្រះវិហារ ខេត្តកំពង់ស្ពឺ រាជធានី ភ្នំពេញ ខេត្តកំពង់ចាម ខេត្តតាកែវ រតនគិរី ស្ទឹងត្រែង កំពង់ធំ កណ្តាល និង ខេត្តកំពត។ ក្រសួង បាន បញ្ជាក់ ថា ជំងឺ នេះ បង្ក ឡើង ដោយ វីរុស ឈីក ហើយចម្លង តាម រយៈ « មូស ខ្លា ញី ខាំ » ជា ពិសេស ខាំ ពេល ថ្ងៃ ។
ភ្នាក់ងារ ចម្លង គឺ សត្វ មូស មួយ ប្រភេទ ក្រុម អា អេ ដេ ស ដែលជាភ្នាក់ងារ ចម្លងជំងឺ គ្រុនឈាម ផង ដែរ។ ក្រសួងបាន បញ្ជាក់ថា « បច្ចុប្បន្ន នេះ ក្រៅ អំពី ការ ទប់ស្កាត់ នូវ ការ ចម្លង វីរុស កូ វី ដ -១៩ នៅ ក្នុង ប្រទេស កម្ពុជា ការ លេចឡើង នូវ ជំងឺ គ្រុន ឈី ក សារ ជា ថ្មី ឡើង វិញ នៅ ខេត្តបន្ទាយមានជ័យ នេះ អាច ជា បញ្ហា សុខភាព សាធារណៈ មួយទៀត ដែល ប្រឈម ទៅ នឹង ហានិភ័យ អាច ឲ្យ មានការ ឆ្លង រាលដាល ពី បុគ្គល ម្នាក់ ទៅ បុគ្គល ម្នាក់ ពី គ្រួសារ មួយ ទៅ គ្រួសារ មួយ ពី ភូមិ មួយ ទៅ ភូមិ មួយ ពី ឃុំ មួយ ទៅ ឃុំ មួយទៀត ជាដើម តាម រយៈ មូស ខ្លា ញី ខាំ ដែល ចល័ត ពី កន្លែង មួយ ទៅ កន្លែង មួយ តាម ម ធ្យោ យ បាយ ធ្វើ ដំណើរ ផ្សេង ៗ និង តាម ទីកន្លែង ដែល មិន មាន អនាម័យ បរិស្ថាន ស្អាត និង ទីកន្លែង ដែល បង្ក ឲ្យ មាន ជម្រក មូស ខ្លា ច្រើន ជាដើម ។
ជំងឺ នេះ អាច កើត មាន លើ មនុស្ស គ្រប់ វ័យ ទាំង ក្មេង និង ចាស់ »។ ជំងឺថ្មីនេះនឹងធ្វើបាបបន្ថែមដល់ប្រជាជនកម្ពុជាហើយវាតម្រូវឲ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នា។ វាជាបញ្ហាសុខភាពសាធារណៈបន្ថែមលើបញ្ហាជំងឺកូវីដ-១៩។ ដូច្នេះប្រជាជនកម្ពុជាទាំងអស់ត្រូវតែយល់ដឹងពី វិធីបង្ការជំងឺទាំងពីរនេះហើយត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ចំនួនអ្នកឆ្លងកូវីដ-១៩ នៅកម្ពុជាបានឡើងដល់១៩៨នាក់ ខណៈដែលជាសះស្បើយចំនួន១៤២នាក់ និង ៥៦នាក់ទៀតដោយរួមមានមន្ត្រីទូតអាមេរិកពីរនាក់កំពុងស្ថិតក្រោមការព្យាបាល៕ ដោយ ៖ សហការី
ចែករំលែកព័តមាននេះ