ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​អភិរក្ស​ចាប៉ី​ដង​វែង​ម្នាក់ បាន​ទិញ​ផ្ទះ​ប៉ះ​ចំ​គេ​បោក !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ពេជ្រ សា​រ៉ាត ដែល​គេ​ស្គាល់​ថា ជា​អ្នក​អភិរក្ស​ចាប៉ី​ដង​វែង​ជំនាន់​ក្រោយ​ម្នាក់ និង​ពលរដ្ឋ​២៦​គ្រួសារ​ទៀត បាន​កំពុង​ស្នើ​សូម​សម្តេច​នាយក​រដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​ឲ្យ​ម្ចាស់ផ្ទះ ដែល​យក​លុយ​កក់​ពី​ពួក​គាត់​ម្នាក់​ៗ​ជាង​ម៉ឺន​ដុល្លារ​ហើយ​នោះ​ចេញ​មុខ​មក​ដោះស្រាយ…

រាជធានី​ភ្នំពេញ ៖ លោក ពេជ្រ សា​រ៉ាត ដែល​គេ​ស្គាល់​ថា ជា​អ្នក​អភិរក្ស​ចាប៉ី​ដង​វែង​ជំនាន់​ក្រោយ​ម្នាក់ និង​ពលរដ្ឋ​២៦​គ្រួសារ​ទៀត បាន​កំពុង​ស្នើ​សូម​សម្តេច​នាយក​រដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​ឲ្យ​ម្ចាស់ផ្ទះ ដែល​យក​លុយ​កក់​ពី​ពួក​គាត់​ម្នាក់​ៗ​ជាង​ម៉ឺន​ដុល្លារ​ហើយ​នោះ​ចេញ​មុខ​មក​ដោះស្រាយ និង​សាងសង់​ផ្ទះ​ឲ្យ​ហើយ​ដល់​ពួក​គាត់​តាម​កិច្ចសន្យា​ទិញ​លក់​។ លោក ពេជ្រ សា​រ៉ាត និង​ពលរដ្ឋ ២៦​គ្រួសារ​ផ្សេង​ទៀត​អះអាង​ថា បាន​ទិញ​ផ្ទះល្វែង និង​ដី​ឡូត៍ នៅ​ក្នុងភូមិ​ត្រពាំង​ជើងស្រុក សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ដើមឆ្នាំ​២០១៨ ពី​លោកស្រី អ៊ុ​ង សុភា និង​លោក ឯម សុខ​ពៅ​។

អ្នក​ទាំង​ពីរ​មាន​ងារ​ជា​ឯកឧត្តម និង​លោក​ជំទាវ​ផង​។ សម្រាប់​ផ្ទះ​គឺ​មួយ​ល្វែង មាន​តម្លៃ​៣៩ ០៥៩​ដុល្លារ​។ អ្នកទិញ​បាន​បង់ប្រាក់ ជាង​ម៉ឺន​ដុល្លារ​ឲ្យ​ទៅ​អ្នកលក់ ដោយ​សន្យា​ថា ក្នុង​រយៈពេល​១០​ខែ​នឹង​សាងសង់​រួចរាល់ ប៉ុន្តែ​ក្រោយ​ទទួល​ប្រាក់​កក់​ពី​ពួក​គាត់​បាន​៥​ឆ្នាំ​មក​ហើយ ផ្ទះ​បាន​ត្រឹម​រៀប​ឥដ្ឋ​ជញ្ជាំង​ប៉ុណ្ណោះ​។ លោក សា​រ៉ាត និង​មនុស្ស​ផ្សេង​ទៀត បាន​ស្វែងរក​ម្ចាស់​គម្រោង ដោះស្រាយ​ប៉ុន្តែ​អ្នក​មិន​ចេញ ដោះស្រាយ​ឡើយ បើ​ទោះបី​ក្រុម​ពលរដ្ឋ​រង​គ្រោះ បាន​ដាក់​ពាក្យបណ្តឹង ដល់​អាជ្ញាធរ​មូលដ្ឋាន​ហើយ​ក្តី​។ ពលរដ្ឋ​រង​គ្រោះ​ថា «​មាន​តែ​សម្តេច​តេ​ជោ ហ៊ុន សែន ប៉ុណ្ណោះ ទើប​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​»​។

ពលរដ្ឋ​រង​គ្រោះ ដែល​មាន​ទាំង​គ្រូបង្រៀន​ចាប៉ី​ដង​វែង លោក ពេជ្រ សា​រ៉ាត ផង​នោះ​បាន​ត្អូញត្អែរ​ថា ពួក​គាត់​ជា​ពលរដ្ឋ​ក្រីក្រ ខំ​សន្សំ​ប្រាក់​មួយ​កាក់​មួយ​សេន ទម្រាំ​បាន​១​ម៉ឺន​ៗ យ៉ាង​វេទនា មិន​គួរ​គេ​បោក​ប្រាក់​បែប​នេះ​ឡើយ​។ សម្រាប់​លោក ពេជ្រ សា​រ៉ាត់ ថា​ផ្ទះ​ដែល​គាត់​ទិញ​នោះ​បម្រុង​យក​ធ្វើ​ជា​ថ្នាល​បណ្តុះបណ្តាល ចាប៉ី​ដង​វែង​ទៀត​ផង​។ ពលរដ្ឋ​អ្នក​រង​គ្រោះ​តែងតែ​ជួបជុំ​គ្នា​នៅ​លើ​ទីតាំង​គម្រោង និង​បាន​លើក​រូបថត​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ជួយ​អន្តរាគមន៍​៕ ដោយ​៖ អ​.​សួស្តី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ