ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ខេត្តកណ្ដាល បំភ្លឺ​ជុំវិញ​ការ​ស្លា.ប់​របស់​បុរស​ម្នាក់ នៅ​អង្គស្នួល

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន ជុំវិញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ចំណុច​ដី​ឡូ​តិ៍ ភូមិ​អង្គស្នួល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល…

រាជធានី​ភ្នំពេញ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន ជុំវិញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ចំណុច​ដី​ឡូ​តិ៍ ភូមិ​អង្គស្នួល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០ ។

បន្ទាប់​ពី​បាន​ទទួល​ដំណឹង​នេះ កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ធ្វើការ​ស្រាវជ្រាវ​ទទួល​បាន​ព័ត៌មាន​ដូច​ខាងក្រោម ៖

ទី​១- ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ១១​និង​៤០​នាទី មាន​បុរស​ម្នាក់​ឈ្មោះ ម៉ៅ សា​រ៉ាត់ អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​អូរ​ដា ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បាន​ចងក​សម្លាប់​ខ្លួន នៅ​ចំណុច​ដី​ឡូ​តិ៍ ស្ថិត​នៅ​ភូមិ​អង្គស្នួល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ទី​២- តាម​ការ​បំភ្លឺ​ពី​ឈ្មោះ អ៊ួ​ន សយ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ព្រែក​ហៀ​ង ឃុំ​គោក​ពោធិ៍ ស្រុក​បូ​រី​ជលសារ ខេត្តតាកែវ (​ត្រូវជា​អ៊ំ​របស់​ជន​រង​គ្រោះ​) បញ្ជាក់​ថា «​ជន​រង​គ្រោះ​បាន​មក​រៀន​ភាសា​ត្រៀមប្រឡង​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ប៉ុន្តែ​ត្រូវ​បាន​ប្រឡង​ធ្លាក់ ដោយ​មូលហេតុ​បញ្ហា​សុខភាព​» ។

ទី​៣- ផ្អែក​តាម​លទ្ធផល​កោសល្យវិច័យ​របស់​សមត្ថកិច្ច​ជំនាញ និង​ក្រុម​គ្រូពេទ្យ​សន្និដ្ឋាន​បាន​ថា ៖ ជន​រង​គ្រោះ ឈ្មោះ ម៉ៅ សា​រ៉ាត់ ពិតជា​បាន​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​ប្រាកដ​មែន ។ ហើយ​មូលហេតុ​នៃ​ការ​ធ្វើ​អត្តឃាត​អាច​បណ្តាល​មក​ពី​វិបត្តិ​ផ្លូវចិត្ត​ដោយ​មាន​បញ្ហា​សុខភាព និង​បំណង​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ពុំ​បាន​ស​ម្រ​ច ។

និង​៤- ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សូម​អំពាវនាវ​ដល់​សាធារណជន អ្នក​សារព័ត៌មាន និង​បណ្តាញ​ទំនាក់ទំនង​សង្គម សូម​ធ្វើការ​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​មុន​ធ្វើការ​សន្និដ្ឋាន វាយតម្លៃ​សភាពការណ៍ ឬ​រឿងរ៉ាវ​ទាំងឡាយ​ដែល​កើតឡើង ដើម្បី​ចៀសវាង​ការ​សន្និដ្ឋាន វាយតម្លៃ​នោះ បង្ក​ឲ្យ​មាន​ចលាចល​សង្គម និង​មាន​ឥទ្ធិពល​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​បុគ្គល ឬ​ស្ថាប័នរដ្ឋ ។

ទន្ទឹម​នេះ សមត្ថកិច្ច​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ជន​ដែល​ផ្សព្វ​ផ្យា​យ​ព័ត៌មាន​មិន​ពិត មាន​ចរិត​ញ៉ុះ​ញ​ង់ វិទ្ធង្សនា បង្ក​ឲ្យ​មាន​ចលាចល​ដល់​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សង្គម ។

សេចក្តី​បំភ្លឺ​ព័ត៌មាន ទាំងស្រុង​មាន​ដូច​ខាងក្រោម​នេះ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ