ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្លា.ប់​ដោយសារ​ដី​ភ្នំ​បាក់​សង្កត់​ស្លា.ប់​២​គ្រួសារ និង​ទុរគត​២​គ្រួសារ​ទៀ ទទួល​អំណោយ​ពី​ប្រធាន​កាកបាទក្រហមកម្ពុជា​

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ លោក​អ៊ុយ សំអាត ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​កាកបាទក្រហមកម្ពុជា និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​គតិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា

ខេត្តកំពង់ឆ្នាំង ៖ លោក​អ៊ុយ សំអាត ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​កាកបាទក្រហមកម្ពុជា   និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​គតិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ មក​រា ២០១៥ បាន​នាំ​យក​អំណោយ​ជា​ថវិកា និង​គ្រឿង​ឧបភោគ បរិភោគ​របស់​កាកបាទក្រហមកម្ពុជា ទៅ​ចែក​ជូន​ជន​រង​គ្រោះ​២​គ្រួសារ​ដែល​មានកូន និង​ប្តី​ស្លាប់​ដោយសារ​ដី​ភ្នំ​បាក់​ស​ង្ត​ត់  និង​លោកយាយ​ក្រីក្រ លោកតា​ទុ​រ​គ​ត៌​២​គ្រួសារ​ទៀត​នៅ​ក្នុង​ឃុំ​ពង្រ ស្រុក​រលាប្អៀរ​។

អំណោយ​ដែល​បាន​ចែក​ជូន​នោះ​មាន ១-​ក្រុម​គ្រួសារ​ឈ្មោះ​ភុ​ន សុ​ផែន អាយុ​២៣​ឆ្នាំ  នៅ​លីវ​ជា​ព្រូ​បើកបរ​អេស​ស្កា​វ៉ា​ត់​ទ័​រ រស់នៅ​ក្នុង​ខ្វិត ឃុំ​ពង្រ ២-​ក្រុម​គ្រួសារ​ឈ្មោះ​យន់ សៅ​នឿ​ន អាយុ​៣១​ឆ្នាំ ជា​អ្នក​បើក​គ្រឿងចក្រ​អេស​ស្កា​វ៉ា​ទ័​រ មាន​ប្រពន្ធ និង​កូន​តូច​៣​នាក់ រស់នៅ​ភូមិ​ស្រាំង​ខ្ពស់ ឃុំ​ពង្រ ទាំង​២​នាក់ បាន​ស្លាប់​ពេល​បើក​អេ​ស្ក​វ៉ា​ទ័​រកា​យ​ដី​ភ្នំ​ត្រូវ​ដី​ភ្នំ​បាក់​សង្កត់​។ អំណោយ​ដែល​បាន​ចែក​ក្នុង​ពេល​នោះ​មាន​មួយ​គ្រួសារ​ៗ​ទទួល​បាន​ថវិកា​២​លាន​រៀល អង្ករ​១០០​គីឡូក្រាម​, ទឹកក្រូច​៥​កេស​, ទឹកបរិសុទ្ធ​៥​កេស​, មី​៥​កេស​, ត្រីខ​១​កេស និង​ខី​ត​៣​កញ្ចប់ (​ក្នុង​នោះ​មាន​មុង ភួយ និង​សម្លៀក​បំពាក់​)​។

ដោយឡែក​លោកយាយ និង​លោកតា​ក្រីក្រ​២​គ្រួសារ​ទៀត​មាន ១-​លោកយាយ​ឈ្មោះ​ជួប លុត អាយុ​៨២​ឆ្នាំ ចាស់ជរា​រកស៊ី​វាយ​ថ្ម​លក់​ចិញ្ចឹមជីវិត មានកូន​៣​នាក់ ម្នាក់​ជា​ជន​ពិការ​គម​ខ្នង រស់នៅ​ភូមិ ស្រាំង​ខ្ពស់ ឃុំ​ពង្រ  និង​២-​លោកតា​ឈ្មោះ​ឡៅ ហៀ​ង អាយុ​៩៦​ឆ្នាំ ជា​ជន​ទុ​រ​គ​ត៌​គ្មាន​កូនចៅ​រស់នៅ​តែ ម្នាក់ឯង​ក្នុងភូមិ​ស្រាង​ខ្ពស់ បាន​ជិតខាង​ជួយ​ចិញ្ចឹម​។ លោកយាយ​ទទួល​បាន​ថវិកា​១៥​ម៉ឺន​រៀល ចំណែក​លោកតា​ទទួល​បាន​ថវិកា​២៣​ម៉ឺន​រៀល ក្រៅពី​នោះ​ម្នាក់​ៗ​ទទួល​បាន​អង្ករ​៥០​គីឡូក្រាម​, មី​២​កេស​, ត្រីខ​១​កេស​, ទឹកបរិសុទ្ធ​២​កេស និង​ខី​ត​២​កញ្ចប់​ដូច​ៗ​គ្នា​ផង​ដែរ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព