ឆែក​ទីតាំងលក់​​ម៉ូតូ​២​កន្លែង រកឃើញ​ម៉ូតូ​អត់​ពន្ធ​១២​គ្រឿង​ឯណោះ​


ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​គយ​និង​រដ្ឋាករការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធតំបន់​៥ កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០បាន​ធ្វើការ​បង្ក្រាប​ស្តង់​លក់​ម៉ូតូ​ចំនួន​២​កន្លែង នៅ​ក្នុងភូមិ​ប៉ា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុងប៉ោយ​ប៉ែ​ត និង​ដកហូត​ម៉ូតូ​អត់​ពន្ធ​បាន​ចំនួន​១២​គ្រឿង​ដែល​ដាក់​បន្លំ​លក់​ជាមួយ​ម៉ូតូ​ត្រឹមត្រូវ ។

ការ​បង្ក្រាប​ម៉ូតូ​អត់​ពន្ធ​នេះ ដឹកនាំ​ដោយលោក ឈួ​ន សោភា ប្រធាន​ការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ ខេត្ត​បន្ទាយមាន​ជ័យ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​នគរបាល និង​កងរាជអាវុធហត្ថ​ផង​ដែរ ហើយ​ក្នុង​ចំណោម​ម៉ូតូ​ទាំង​១២​គ្រឿង​មាន​ម៉ាក ហុងដា​ឃ្លី​ក ហ្សូ​៊​ម័​រ
អ៊ិច ស្គូ​ពី និង​ភី​ស៊ី​អ៊ិច ។

ក្រោយ​ពេល​ដកហូត ម៉ូតូ​ទាំង​១២​គ្រឿង​នេះត្រូវ​បាន​ដឹក​តាម​រថយន្ត​យក​ទៅ​ការិយាល័យគយ​និង​រដ្ឋាករ​តំបន់​៥ ដើម្បី​ឲ្យ​ម្ចាស់​ស្តង់​ទាំង​២​កន្លែង​ចូលខ្លួន​បង់ពន្ធ​តាម​ច្បាប់ ។

គួរ​រំឭក​ថា កន្លង​មក​មន្ត្រី​គយ​និង​រដ្ឋាករ​ការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥​បន្ទាយ​​មាន​ជ័យ បង្ក្រាប​ម៉ូតូ​នាំ​ចូល​អត់​ពន្ធ​ជា​ញឹកញាប់​នៅ​តាម​ស្តង់​លក់​ម៉ូតូ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ឈ្មួញ​នាំ​ចូល​ពី​ថៃ និង​តម្រូវ​ឲ្យ​ម្ចាស់​ចូលខ្លួន​បង់ពន្ធ​ជូន​រដ្ឋ ។

តាម​ការ​កត់សម្គាល់​ទៀត កន្លង​មក​ម៉ូតូ​គេចពន្ធ​បាន​នាំ​ពី​ប្រទេស​ថៃ​ចូល​តាម​ច្រក​បឹង​ត្រកួន​ក៏​មិន​តិច​ដែរ​…​យូរ​ៗ​បង្ក្រាប​ម្តង​យក​ស្នាដៃ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ