មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​បិទ​យានដ្ឋាន​ជួសជុល​កែ​ច្នៃ​រថយន្តមួយ​កន្លែង​


ខេត្តបន្ទាយមានជ័យ ៖ មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០ បាន​ចុះ​បិទ​យានដ្ឋាន​កែ​ច្នៃ​រថយន្ត​ខុសច្បាប់​មួយ​កន្លែង នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ។

ការ​ចុះ​បិទ​យានដ្ឋាន​កែ​ច្នៃ​រថយន្ត​ខុសច្បាប់ដោយ​បន្លំ​ថា​ជា​កន្លែង​ជួសជុល​រថយន្ត​នេះ ដឹកនាំ
ដោយ​លោក​ប្រធាន​មន្ទីរ សុក ចាន់​ថា ។ លោក​បាន​ប្រាប់​ថា យានដ្ឋាន​កែ​ច្នៃ​រថយន្ត​នេះ​មាន​ម្ចាស់​ឈ្មោះ ឆាយ ឈាន ភេទ​ប្រុស អាយុ៥៦​ឆ្នាំ រស់នៅ​ក្នុងភូមិ សង្កាត់​ខាងលើ ។ នៅពេល​ទៅ​ពិនិត្យ​ផ្ទាល់​ឃើញ​ថា គេ​មានច្បាប់​សុំ​ត្រឹម​ជួសជុល​រថយន្ត តែ​តាម​ការ​ពិនិត្យ​ជាក់ស្តែង​គឺ​មានការ​កែ​ច្នៃ​រថយន្ត​ធុន​ធំ​ខុស​លក្ខណៈ​បច្ចេកទេស ដែល​ល្មើស​នឹង​ច្បាប់ ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ក្រោយ​ពេល​រកឃើញ​ថា​យានដ្ឋាន​ខាងលើ​នេះ​មានការ​កែ​ច្នៃ​រថ
យន្ត​ធុន​ធំ​ខុសច្បាប់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយតាម​ការ​ណែនាំ​របស់​ឯកឧត្តម​អភិបាលខេត្ត ទើបសមត្ថកិច្ច​ចម្រុះ​មាន​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត និង​នគរបាល​ការិយាល័យ​សណ្តាប់ធ្នាប់​ខេត្ត បាន​សម្រេច​បិទ​យានដ្ឋាន​នេះ​តែ​ម្ដង ចាប់ពី​ថ្ងៃ​ទី​២២ ខែ​ក​ក្ត​ដា ឆ្នាំ​២០២០​តទៅ ។

លោក សុក ចាន់​ថា បញ្ជាក់​ថា ម្ចាស់​យានដ្ឋាន​ឈ្មោះ ឆាយ ឈាន កន្លង​មក​កាល​អាណត្តិ​ប្រធាន​​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូនខេត្ត​មុន ធ្លាប់​បាន​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ម្តង​ជា​ពីរ​ដង​មក​ហើយ និង​បាន​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​កែ​ច្នៃ​រថយន្ត​ខុសច្បាប់ ដែល​អាច​នឹង​បង្ក​គ្រោះថ្នាក់ ។

ជាក់ស្ដែង រថយន្ត​ចូល​កែ​ច្នៃ​១​គ្រឿង​បាន​បើក​ថយ​បុក​បណ្ណាគារ​បន្ទាយស្រី​បណ្តាល​ឱ្យ​ខូចខាត និង​បង្ក​រំខាន​ដល់​អ្នក​ជិតខាង​ព្រោះ​យានដ្ឋាន​នៅ​កណ្តាល​ក្រុង ព្រមទាំង​ឲ្យ​ធ្វើ​កិច្ចសន្យា​ផ្លាស់​ប្តូរ​រក​ទីតាំង​ថ្មី ប៉ុន្តែ​តែ​នៅ​តែធ្វើ​សកម្មភាព​កែ​ច្នៃ​រថយន្ត​ខុសច្បាប់​ទៀត ទើប​សម្រេច​ឱ្យ​បិទ​យាន​ដ្ឋាន​តែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ