ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ​បង្ក្រាប​មុខសញ្ញា​ឆក់​៤​នាក់ ធ្វើ​សកម្មភាព​យ៉ាង​សកម្ម ក្នុង​រាជធានី​ភ្នំពេញ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន នៅ​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជនសង្ស័យ​ចំនួន​៤​នាក់ ដែល​ជា​មុខសញ្ញា តែងតែ​ធ្វើ​សកម្មភាព​ឆក់​យ៉ាង​សកម្ម…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន នៅ​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជនសង្ស័យ​ចំនួន​៤​នាក់ ដែល​ជា​មុខសញ្ញា តែងតែ​ធ្វើ​សកម្មភាព​ឆក់​យ៉ាង​សកម្ម ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ ។

ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ពី​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ឯក អ៊ិ​ន បូ​រ៉ា អគ្គស្នងការ​រង​ទទួល​ផែន និង​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ព្រមទាំង​ដឹកនាំ​ប្រតិបត្តិការ​ផ្ទាល់​ដោយ លោក​ឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ។

លោក​វរសេនីយ៍ឯក មុំ ចេក នាយការិយាល័យ​រដ្ឋបាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទី​១ ឈ្មោះ ផែន តុង អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក (​អ្នក​ឆក់​), ទី​២ ឈ្មោះ សុខ ចំរើន អាយុ​១៥​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ (​អ្នក​ឌុ​ប​), ទី​៣ ឈ្មោះ ហេង យី​ហុង អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ផ្សារ​កណ្តាល ខណ្ឌ​ដូ​ពេញ (​អ្នក​បិទគូថ​) និង​ទី​៤ ឈ្មោះ អៀង សុភា​រី​ន ភេទ​ស្រី អាយុ​១៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ១២១​អឺ​០ ផ្លូវ​លេខ​២៣ សង្កាត់​ជ័យ​ជំ​នេះ ខណ្ឌ​ដូ​ពេញ ។

ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់​នេះ ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ត្រី​ជនជាតិ​ជប៉ុន​ម្នាក់​អាយុ​៤១​ឆ្នាំ កាល​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​២៤ ផ្លូវ​លេខ​២៩៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ក្រោយ​ឃាត់​ខ្លូ​ន​ជនសង្ស័យ​៤​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​សួរនាំ និង​ប្រគល់​ឲ្យ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដែល​ជា​ម្ចាស់​ករណី ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី ៕

https://www.facebook.com/cidcambodia/videos/338428890889490/?v=338428890889490

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ