ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ​បញ្ជូន​ប៉ូលិស​សហព័ន្ធ​ថែម​ទៀត​ទៅ​កាន់​ក្រុង​សី​ុ​កា​ហ្គោ​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ប្រកាស​នា​ថ្ងៃ​ទី​២២ កក្កដា​ថា បញ្ជូន​ភ្នាក់ងារ​សហព័ន្ធ ច្រើន​នាក់​ថែម​ទៀត​ទៅ​កាន់​ទីក្រុង​ស៊ី​កា​ហ្កោ ក្រោយ​ការ​លេច​ជា​ថ្មី​នៃអំពើ​ហិង្សា​ក្នុង​ទីក្រុង​ធំ​ទី​៣​នោះ​របស់​សហរដ្ឋអា​មេ​រិ​ក ក៏​ទោះបី​មានការ​ប្រឆាំង​ជំទាស់​របស់​អភិបាលក្រុង​នេះ​ជា​អ្នក​ប្រជាធិបតេយ្យ​ក៏​ដោយ…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ប្រកាស​នា​ថ្ងៃ​ទី​២២ កក្កដា​ថា បញ្ជូន​ភ្នាក់ងារ​សហព័ន្ធ ច្រើន​នាក់​ថែម​ទៀត​ទៅ​កាន់​ទីក្រុង​ស៊ី​កា​ហ្កោ ក្រោយ​ការ​លេច​ជា​ថ្មី​នៃ
អំពើ​ហិង្សា​ក្នុង​ទីក្រុង​ធំ​ទី​៣​នោះ​របស់​សហរដ្ឋអា​មេ​រិ​ក ក៏​ទោះបី​មានការ​ប្រឆាំង​ជំទាស់​របស់​អភិបាលក្រុង​នេះ​ជា​អ្នក​ប្រជាធិបតេយ្យ​ក៏​ដោយ ។

រង​ការ​រិះគន់​ដ៏​ខ្លាំង​ចំពោះ​ការ​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​វីរុស COVID-19 មិន​បាន លោក
ត្រាំ បាន​ធ្វើ​យុទ្ធនាការ​ផ្ដោត​ជា​ពិសេស​លើ​ការ​ស្ដារ​របៀបរៀបរយ​ឡើង​វិញ​នៅ​ទីក្រុង​ជាច្រើន ។ ប្រឈម​មុខ​នឹង​ការ​កើនឡើង​នៃ​ឧក្រិដ្ឋកម្មក្នុង​ទីក្រុង​ធំ​ៗ​ដូច​ជា​ក្រុង​ញូ​វ​យ៉​ក ស៊ីកា​ហ្គោ​ហ្វី​ឡា
ដែល​ហ្វី​យ៉ា ឡូ​ស​អេ​ន​ចឺ​ឡេ​ស អា​ត្ល​ង់​តារ​បាល់​ទី​ម័​រ លោក​ត្រាំ​បាន​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​ពួក​អ្នក​ប្រជាធិបតេយ្យ​ដោយ​ចោទប្រកាន់​ថា​មាន​ភាព​កំសោយ ។

នៅ​សេត​វិមាន​លោក​ត្រាំ​ថ្លែង​ថា ខ្ញុំ​សូម​ប្រកាស​ពី​ការ​បង្កើន​កម្លាំង​ប៉ូលិស​សហព័ន្ធ​ក្នុង​ចំណោម​ប្រជាជន​ដែល​រង​ការ​ប៉ះពាល់​ដោយ​ឧក្រិដ្ឋកម្ម​ហិង្សា ។

ចំណែក​នៅ​ទីក្រុង​ព័រ​ឡែ​ន​វិញ បាតុកម្ម​នៅ​បន្ត​ដោយ​គេ​មានការ​ក្ដៅក្រហាយ​ចំពោះ​ការ​បញ្ជូន​កងកម្លាំង​សហព័ន្ធ​បន្ថែម​ទៅ​កាន់​ទីនោះ ដែល​លោក​ត្រាំ​ថា ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​ឡើង​វិញ ។ តាម​វី​ដេ​អូ​ជា​ច្រើន​ផ្សាយ​តាម​បណ្ដាញ​សង្គម​គេ​ឃើញ​បណ្ដា​ភ្នាក់ងារ​សហព័ន្ធ ស្លៀកពាក់​ឯកសណ្ឋាន​យោធា ប្រើ​រថយន្ត​តាម​ចាប់​ពួក​បាតុករ ។ បាតុករ​ច្រើន​ពាន់​នាក់​ប្រមូលផ្ដុំ​គ្នា​រាល់​យប់​នៅ​ក្រុង​ព័រ​ឡែ​ន ហើយ​ការ​ប៉ះ​ទ​ង្កិ​ចគ្នា​តែង​កើត​មាន​ជាមួយ​បណ្ដា​ភ្នាក់ងារ​សហព័ន្ធ ។

ប៉ូលិស​សហព័ន្ធ​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែកគ្រាប់​កៅស៊ូ​ឬ​គ្រាប់បែក​ធ្វើ​ឲ្យ​ហឹ​ង​ត្រចៀក​ដើម្បី​បំបែក​ពួក​បាតុករ ។ ពួក​អ្នក​តវ៉ា​បាន​គប់​ដុំ​ថ្ម និងដប​សំដៅ​កងកម្លាំង​ប៉ូលិស ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ