ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ! Arsenal បង្ហាញ​ឯកសណ្ឋាន​​ក្នុងផ្ទះ​ថ្មី​ជា​ផ្លូវការ

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ក្រុម​កាំភ្លើង​ធំ Arsenal បាន​បង្ហាញ​ឯកសណ្ឋាន​ក្នុងផ្ទះ​ថ្មី​របស់​ពួក​គេ​ជា​ផ្លូវការ មុន​ពេល​យុទ្ធនាការ​រដូវ​កាល ២០២០-២១​។ សូម​បញ្ជាក់​ថា​ឯកសណ្ឋាន​ថ្មី​នេះ នឹង​ត្រូវ​ពាក់​ជា​លើក​ដំបូង​សម្រាប់​ក្រុម Arsenal…

ប្រទេស​អង់គ្លេស ៖ ក្រុម​កាំភ្លើង​ធំ Arsenal បាន​បង្ហាញ​ឯកសណ្ឋាន​ក្នុងផ្ទះ​ថ្មី​របស់​ពួក​គេ​ជា​ផ្លូវការ មុន​ពេល​យុទ្ធនាការ​រដូវ​កាល ២០២០-២១​។

សូម​បញ្ជាក់​ថា​ឯកសណ្ឋាន​ថ្មី​នេះ នឹង​ត្រូវ​ពាក់​ជា​លើក​ដំបូង​សម្រាប់​ក្រុម Arsenal ក្នុង​ការ​ប្រកួត​តទល់​ជាមួយ​ក្រុម Watford នៅ​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​នេះ ដែល​ជា​ជំនួប​ចុង​ក្រោយ​ក្នុង​ក្រប​ខណ្ឌ Premier League រដូវ​កាល ២០១៩-២០ ។

វា​ក៏​ត្រូវ​បាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន Adidas ជា​ពិសេស​ដើម្បី​គោរព​ដល់​រដូវ​កាល ដែល​មាន​ភាព​លេចធ្លោ​របស់​កា​ភ្លើង​ធំ Arsenal នៅ​ទស​វត្ស​ឆ្នាំ​១៩៣០-៤០​ និង​ឱ្យទាន់​សម្រាប់​ការ​ប្រកួត​រវាង​ក្រុម Arsenal នឹង​ក្រុម Chelsea ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FA Cup ដែក​ត្រូវធ្វើ​ឡើង​នៅ​កីឡដ្ឋាន Wembley នា​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២០ ខាង​មុខ​៕ (ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ