ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​សល់​តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​នោះ​ទេ រ៉ូ​លី​ន​អាច​នឹង​បាត់​មុខ​ពី​សិល្បៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ដែល​អាច​ច្រៀង​បាន​គ្រប់​ទម្រង់​ភាសា និង​ការ​តុបតែង​ខ្លួន​ប្លែក​ៗ​នោះ លោក ជួប កក្កដា ហៅ រ៉ូ​លី​ន អាច​នឹង​បាន​លែង​មាន​វត្តមាន…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ដែល​អាច​ច្រៀង​បាន​គ្រប់​ទម្រង់​ភាសា និង​ការ​តុបតែង​ខ្លួន​ប្លែក​ៗ​នោះ លោក ជួប កក្កដា ហៅ រ៉ូ​លី​ន អាច​នឹង​បាន​លែង​មាន​វត្តមាន និង​បាត់​មុខ​ពី​ការ​សម្តែង​នៅ​ក្នុង​រង្វង់​សិល្បៈ​តទៅ​ទៀត នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ។

ធ្មេញ​បើក​ៗ ជិត​ដល់​ពេល​ដែល​មហាជន​លែង​បានឃើញ​ការ​សម្តែង​ដ៏​ពិត​ប្រសព្វ​របស់​ពហុ​សិល្បៈ​រូប​នេះ​ហើយ ពីព្រោះ​រ៉ូ​លី​ន បាន​ធ្លាប់​ប្រកាសប្រាប់​មហាជន​ជា​ច្រើន​អោយ​បានដឹង​ថា លោក​នឹង​ដកខ្លួន​ចេញពី​សិល្បៈ នៅ​អាយុ​៣៥ ឆ្នាំ ប៉ុន្តែ​ពេល​នេះ​រូប​លោក​ទើបតែ​មាន​អាយុ​៣២​ឆ្នាំ​ប៉ុណ្ណោះ ។

យ៉ាងណាមិញ​ចំពោះ​មូលហេតុ ដែល​រូប​លោក​សម្រេចចិត្ត​ឈប់​ពី​សិល្បៈ​នា​ពេល​ខាង​មុខ​នេះ រូប​លោក​បាន​លើក​ឡើង​ថា មាន​គ្រោង​ច្បាស់លាស់​មួយ​ពីព្រោះ​នៅ​ពេល​អាយុ​៣៥​ឆ្នាំ ជា​វ័យ​មួយ​ដែល​រូប​លោក​ពិបាក​ពាក់​ស្បែកជើង​កែង​តទៅ​ទៀត និង​រូប​លោក​ចង់​មាន​ពេលវេលា​មួយ​សម្រាប់​ខ្លួនឯង​ដើរ​កម្សាន្ត​នៅ​ជុំវិញ​ពិ​ភ​លោក ហើយនឹង​ចង់​មាន​ហាង​កាហ្វេ​តូច​មួយ​សម្រាប់​ខ្លូ​ន​ឯង​ផង​ដែរ ។

កន្លង​មកនេះ មហាជន​ប្រហែលជា​បានដឹង​ហើយ​ថា លោក រ៉ូ​លី​ន បាន​ធ្លាប់​ប្រាប​មហាជន​អំពី​ការ​ខិតខំ​ប្រឹងប្រែង​នៅ​ក្នុង​រង​ង្វ់​សិល្បៈ​មួយ​នេះ​ក៏​ព្រោះតែ​សម្រាប់​គ្រួសារ​អោយ​មាន​ភាព​រីក​ចម្រើន និង​មាន​ក្តី​សុខ ជា​ពិសេស​អ្នក​ម្តាយ​ផ្ទាល់ ប៉ុន្តែ​អ្នក​ម្តាយ​របស់​លោក​បាន​ទទួល​មរណៈ​យូរណាស់​មក​ហើយ ដូច្នេះ​ហើយ​ជា​រូប​លោក​ចង់​ឈប់​ពី​សិល្បៈ​ក្នុង​វ័យ​បែប​នោះ ។

គួរ​បញ្ជាក់​ផង​ដែរ មហាជន​មិន​ទាន់​ប្រាកដ​ទេ​ថា រ៉ូ​លី​ន​អាច​នឹង​ឈប់​ពី​សិល្បៈ​នៅ​អាយុ​៣៥ ឆ្នាំ​មែន ពីព្រោះ​តែ​វា​នៅ​មាន​រយៈពេល​ជា​ច្រើន​ឆ្នាំ​ទៀត ដែល​អាច​អោយ​រូប​លោក​ធ្វើការ​សម្រេចចិត្ត​សារ​ជា​ថ្មី​បាន ៕

កែសម្រួលដោយ