ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គួរ​ចំណាយពេល​នៅ​ម្នាក់ឯង​យ៉ាងដូចម្តេច​ខ្លះ​ដើម្បី​កាន់តែ​ជោគជ័យ ?

3 ឆ្នាំ មុន

ក្នុង​កំឡុង​ពេល​ដែល​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ខំ​ឲ្យ​មនុស្ស​ជា​ច្រើន​នៅផ្ទះ​ច្រើន​ជាង​មុន​នោះ វា​មិន​ចាំបាច់​ជា​ពេល​ដែល​ធុញទ្រាន់ ឬ​ស្មុគស្មាញ​ឡើយ ។ ផ្ទុយ​មក​វិញ​ការ​ចំណាយពេល​នៅផ្ទះ​អាច​ជា​ពេល​ដែល​អ្នក​សប្បាយ​បំផុត​ប្រសិនបើ​អ្នកចេះ​រៀបចំ​ពេលវេលា​បាន​ត្រឹមត្រូវ ។ ខាងក្រោម គឺជា​យោបល់​មួយ​ចំនួន​ទាក់ទិន​នឹង​អ្វី​ដែល​អ្នក​គួរ​ថ្វើ​ពេល​នៅ​ម្នាក់ឯង​ដើម្បី​កាន់តែ​ជោគជ័យ​ក្នុង​ការងារ…

ក្នុង​កំឡុង​ពេល​ដែល​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ខំ​ឲ្យ​មនុស្ស​ជា​ច្រើន​នៅផ្ទះ​ច្រើន​ជាង​មុន​នោះ វា​មិន​ចាំបាច់​ជា​ពេល​ដែល​ធុញទ្រាន់ ឬ​ស្មុគស្មាញ​ឡើយ ។ ផ្ទុយ​មក​វិញ​ការ​ចំណាយពេល​នៅផ្ទះ​អាច​ជា​ពេល​ដែល​អ្នក​សប្បាយ​បំផុត​ប្រសិនបើ​អ្នកចេះ​រៀបចំ​ពេលវេលា​បាន​ត្រឹមត្រូវ ។ ខាងក្រោម គឺជា​យោបល់​មួយ​ចំនួន​ទាក់ទិន​នឹង​អ្វី​ដែល​អ្នក​គួរ​ថ្វើ​ពេល​នៅ​ម្នាក់ឯង​ដើម្បី​កាន់តែ​ជោគជ័យ​ក្នុង​ការងារ អាជីវកម្ម និង​ជីវិត ។

១. រៀបចំ​ជីវិត​ឡើង​វិញ
ជាក់ស្តែង ផែនការ​ជីវិត​របស់​មនុស្ស​ចៀស​មិន​ផុត​ពី​ការ​ផ្លាស់​ប្តូរ​ទៅ​តាម​ស្ថាន​ការ​ទេ ។ តាំងពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ កន្លង​មក គម្រោងការ​ប្រចាំឆ្នាំ ឬ​សម្រាប់​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​អាច​នឹង​ផ្លាស់​ប្តូរ​ដែរ​ដូច្នេះ​អ្នក​គួរតែ​ចំណាយពេល​ដែល​ទំនេរ​នៅ​ម្នាក់ឯង​ដើម្បី​រៀបចំ​ជីវិត​របស់​អ្នក​ឡើង​វិញ ។
វិ

ធី​ងាយ​ៗ​ក្នុង​ការ​ធ្វើ​ដូច្នេះ​រួម​មាន ការ​រៀបចំ​ផែនការ​សម្រាប់​ឆ្នាំ​ក្រោយ ការ​រៀបចំផ្ទះ ឬ​ការិយាល័យ​ធ្វើការ លុប​សារ​ដែល​មិន​មាន​ប្រយោជន៍ កំណត់​គោលដៅ​ថ្មី រៀបចំ​គម្រោង​ចំណាយ​ឡើង​វិញ ធ្វើ​លំ​ហាត់ប្រាណ និង​កំណត់​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ផ្តោត​ស្មារតី​លើ​ច្រើន​ជាងគេ​សម្រាប់​ថ្ងៃ​អនាគត ។

២. រៀន​អ្វី​ដែល​ថ្មី
បើ​អ្នកមាន​ពេលទំនេរ អ្នក​គួរតែ​ប្រើ​វា​លើ​ការ​រៀនសូត្រ​ដូច​ជា​កា​រៀន​អន​ឡាញ ឬ​ការ​អាន​សៀវភៅ​ដើម្បី​ពង្រឹង​ជំនាញ​ដែល​អ្នកមាន​ស្រាប់ ឬ​រៀន​ពី​ជំនាញ​ថ្មី​ៗ​ដែល​នឹង​ជួយ​ដល់​អ្នក​ជាដើម ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ក៏​អាច​រៀន​ពី​ជំនាញ ឬ​ភាសា​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការងារ​របស់​អ្នក​ដែរ ។

៣. ចែករំលែក​ចំណេះដឹង​ជាមួយ​អ្នក​ដទៃ
បើ​អ្នក​បាន​រៀន​នូវ​អ្វី​ដែល​ថ្មី​ៗ​ហើយ អ្នក​មិន​គួរ​ធ្វើ​ជា​អ្នកជំនាញ​តែ​ម្នាក់ឯង​ទេ ។ អ្នក​អាច​រៀបចំ​កម្មវិធី​ចែករំលែក​ចំនេះដឹង​អន​ឡាញ ឬ​នៅ​ក្រៅ​ផ្ទាល់​ជា​ក្រុម​តូច​ៗ ។ ការ​ចែករំលែក និង​បង្រៀន​ដល់​អ្នក​ដទៃ​អាច​ពង្រឹង​ដល់​ជំនាញ​ក្នុង​ការ​ទំនាក់ទំនង បង្កើន​ចំណេះដឹង ពង្រឹងសមត្ថភាព​ក្នុង​ការ​ដឹកនាំ និង​ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​ឈ្មោះ​របស់​អ្នក​ក្នុង​វិស័យ​ផង​ដែរ ។

៤. ធ្វើ​កិច្ចការ​ដើម្បី​ខ្លួនឯង
មនុស្ស​ម្នាក់​ៗ​តែងតែមាន​នូវ​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ​តែ​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ធ្វើ​វា ដូច​ជា​ការ​រៀបចំ​បន្ទប់ ជួសជុល​អ្វី​ដែល​ខូច​ក្នុងផ្ទះ ឬ​ការ​អាន​សៀវភៅ​ជាដើម ។ មិន​ថា​អ្នក​ចង់​ធ្វើ​អ្វី​ទេ វា​ជា​ពេល​ល្អ​ក្នុង​ការ​ចាប់ផ្តើម​ធ្វើ​វា​ដើម្បី​ខ្លួនឯង​ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​ឲ្យ​អ្នក​សម្រេច​កិច្ចការ​ដែល​អ្នក​ចង់​ធ្វើ​ជា​យូរ​មក​ហើយ​ទេ តែ​វា​ថែម​ទាំង​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ