ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​សុក្រ​សែន​មហា​សំណាង​ឆ្នាំ​ទាំង​៦​លាភ​លុយ​ហូរ​ចូល​ឈឹប​ៗ

3 ឆ្នាំ មុន

ទើប​ទទួល​បាន​មុន​នេះ​ពី​ហោរាសាស្ត្រ​ចិន​សែ​ដ៏​ល្បីល្បាញ​មួយ​ដែល​មាន​អ្នកគាំទ្រ​រហូត​ដល់​ទៅ​រាប់​លាន​នាក់​បាន​អះអាង​ថា ឆ្នាំ​ង៉ូ​វ​ហេង​ទាំង​៦ មមី ខាល ឆ្លូវ រោង ជូត វក លេខ​នាំ​ហេង​២៦៨​មាន​លាភ​ធំ លុយ​ចូល​មក​ឈឹប​ៗ​នៅ​ក្នុង​ថ្ងៃ​សុក្រ…

ទើប​ទទួល​បាន​មុន​នេះ​ពី​ហោរាសាស្ត្រ​ចិន​សែ​ដ៏​ល្បីល្បាញ​មួយ​ដែល​មាន​អ្នកគាំទ្រ​រហូត​ដល់​ទៅ​រាប់​លាន​នាក់​បាន​អះអាង​ថា ឆ្នាំ​ង៉ូ​វ​ហេង​ទាំង​៦ មមី ខាល ឆ្លូវ រោង ជូត វក លេខ​នាំ​ហេង​២៦៨​មាន​លាភ​ធំ លុយ​ចូល​មក​ឈឹប​ៗ​នៅ​ក្នុង​ថ្ងៃ​សុក្រ ទី​២៤ កក្កដា​នេះ គឺ​លាភ​សំណា​ង​ទាំងនោះ​កើតមក​អំពី​សេចក្តី​ល្អ​របស់​លោក​អ្នក​ទាំង​អតីតជាតិ និង​បច្ចុប្បន្ន​ជាតិ​ហុច​ផល​ឱ្យមក​ឯង​ៗ ។ សូម​លោក​អ្នក​បួងសួង​សុំ​លាភ​សំណាង និង​សិរី​មង្គល​ឥឡូវនេះ ប៉ង​អ្វី​នឹង​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។

ឆ្នាំមមី លុយ​ចូល​ឈឹប​ៗ​នៅ​ក្នុង​ថ្ងៃ​សុក្រ​ស្អែក​នេះ លោក​អ្នកមាន​លាភ​សំណាង​ខ្ពស់ អាច​ជា​លុយកាក់ ឬ​ឋានៈ​បុណ្យស័ក្តិ ទ្រព្យសម្បត្តិ ។ ពណ៌​នាំ​សំណាង ស សំណាង​ក្នុង​រឿង​ការងារ និង​ការ​រក​ទទួលទាន កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ សំណាង​ក្នុង​រឿង​ប្រាក់​កាស កាក់កប​ប្រសើរ​ណាស់ ។ សំណាង​ក្នុង​រឿង​ស្នេហា គូស្នេហ៍​មាន​ភាព​ល្អូកល្អិន​ល្អ​ប្រសើរ​ណាស់ ។

ឆ្នាំខាល លាភ​ធំ​ទាំងពួង​ហូរ​ចូល​ដូច​ទឹក នៅ​ក្នុង​ថ្ងៃ​សុក្រ​ស្អែក​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី​។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​កប់​ក្តោង ប្រសិនបើ​ចង់​ទិញ​ផ្ទះ ទិញ​ដី ទិញ​ឡាន​ទទួល​បាន​ផល​ល្អ និង​បាន​លាភ​មក​វិញ​ចំណេញ​ភ្លាម​ៗ ។

ឆ្នាំឆ្លូវ នៅ​ក្នុង​ថ្ងៃ​សុក្រ​ស្អែក​នេះ​ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ។ នៅ​កំឡុង​ពេល​នេះ​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​រកគ្នា​ជា​និច្ច ។

ឆ្នាំរោង នាំ​មង្គល​លើករាសី​ឡើង​ខ្ពស់ត្រដែត ពណ៌​នាំ​លាភ​សំណាង​ខៀវ នៅ​ក្នុង​ថ្ងៃស្អែក​នេះ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ​បើ​ចង់​ធ្វើការ​ដាក់ ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វី​ៗ​គឺជា​ឱកាសល្អ​បំផុត​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា​។ រីឯ​សម្ព័ន្ធភាព ស្នេហា​គូ​ស្វាមីភរិយា កំលោះ ក្រមុំ មេម៉ាយ ពោះម៉ាយ មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំជូត នៅ​ក្នុង​ថ្ងៃ​សុក្រ​ស្អែក​នេះ លោក​អ្នកមាន​លាភ​មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ តាម​ទំនាយ​កំពូល​ហោរា​ចិន​សែ​បាន​បង្ហាញ​ថា​លោក​អ្នកមាន​លាភ​ធំ​លុយ​មហាសាល​ហូរ​ចូល​មក​កាន់តែ​ខ្លាំង​រាសី​ឡើង​ខ្ពស់ត្រដែត បើ​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​និង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ផ្ទះ និង​ការងារ​តាម​ស្ថាប័ន​កាន់តែ​ជោគជ័យ​ដ៏​ត្រចះត្រចង់ ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​ផ្អែមល្ហែម និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំវក លោក​អ្នកមាន​លាភ​មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេឃ តាម​ទំនាយ​កំពូល​ហោរា​ចិន​សែ​បាន​អះអាង​ថា លោក​អ្នកមាន​លាភ​ធំ​លុយ​ធំ​ហូរ​ចូល​កាន់តែ​ខ្លាំង រាសី​ឡើង​ខ្ពស់ត្រដែត​នៅ​ក្នុង​ថ្ងៃស្អែក​នេះ បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​និង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ផ្ទះ ពណ៌​នៃ​លាភ​សំណាង​ពណ៌​ក្រហម ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ