ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ៃ​ឃើ​ល ជេ​ក​សុ​ន ធ្វើ​គ្រប់​បែប​យ៉ាង ព្រោះ​ចង់រ​ស់បាន​១៥០​ឆ្នាំ តែ​ទៅ​មិន​រួច

3 ឆ្នាំ មុន

គ្រប់​សុបិន​ទាំងអស់​មិន​ប្រាកដ​ថា​អាច​ក្លាយជា​ការ​ពិត​បាន​ទេ ព្រោះ​សុបិន និង​ការ​ពិត​គឺជា​ប​ដិ​វាទ​កម្ម​ម្យ៉ាង​ដែល​សឹងតែ​រក​យល់​ពុំ​ច្បាស់លាស់​ទាល់តែ​សោះ ព្រោះ​ក្នុង​ន័យ​ម្យ៉ាងទៀត​គ្មាន​នរណា​ម្នាក់​អាច​ឃាត់​ការ​ពិត​មិន​ឱ្យ​ស្ថិត​នៅ​ជា​ការ​ពិត​បាន​ឡើយ ។ ដំណើរ​របស់​ធម្មជាតិ គឺជា​ភាព​ទៀងទាត់​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​ពុំ​អាច​គេច​បាន ទោះ​ខិតខំ​អស់​គ្រប់​មធ្យោបាយ​ក៏​ដោយ​ចុះ ។ អត្ថបទ​ស្រង់​ចាក​ពី​សមាគម​អ្នក​អក្សរសិល្ប៍​កម្ពុជា…

គ្រប់​សុបិន​ទាំងអស់​មិន​ប្រាកដ​ថា​អាច​ក្លាយជា​ការ​ពិត​បាន​ទេ ព្រោះ​សុបិន និង​ការ​ពិត​គឺជា​ប​ដិ​វាទ​កម្ម​ម្យ៉ាង​ដែល​សឹងតែ​រក​យល់​ពុំ​ច្បាស់លាស់​ទាល់តែ​សោះ ព្រោះ​ក្នុង​ន័យ​ម្យ៉ាងទៀត​គ្មាន​នរណា​ម្នាក់​អាច​ឃាត់​ការ​ពិត​មិន​ឱ្យ​ស្ថិត​នៅ​ជា​ការ​ពិត​បាន​ឡើយ ។ ដំណើរ​របស់​ធម្មជាតិ គឺជា​ភាព​ទៀងទាត់​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​ពុំ​អាច​គេច​បាន ទោះ​ខិតខំ​អស់​គ្រប់​មធ្យោបាយ​ក៏​ដោយ​ចុះ ។

អត្ថបទ​ស្រង់​ចាក​ពី​សមាគម​អ្នក​អក្សរសិល្ប៍​កម្ពុជា ពី​ប្រភព​Janratana Sam​បាន​អត្ថាធិប្បាយ​ថា ខាងក្រោម​នេះ​ជា​ឧទាហរណ៍​ស្ដី​ពី​សេចក្ដី​សុបិន​មួយ​របស់​អ្នកចម្រៀង​ដ៏​ល្បី​មួយ​រូប​របស់​ពិភពលោក គឺ​ម៉ៃ​ឃើ​ល ជែក​សុ​ន (Michael Jackson) ៖

លោក Michael Jackson ចង់​រស់នៅ​ឱ្យ​បាន​១៥០​ឆ្នាំ តែ​លោក​អាច​រស់នៅ​បាន​ប៉ុន្មាន​ត្រឹមតែ​កន្ទុយ​ឆ្នាំ​នៃ​គោលដៅ​ចុង​ក្រោយ ។ គាត់​បាន​ជ្រើ​ស​រើ​ស​វេជ្ជបណ្ឌិត​ផ្ទាល់ខ្លួន​ចំនួន​១២​នាក់ ប្រចាំការ​នៅផ្ទះ​គាត់ ។ ជា​រៀងរាល់ថ្ងៃ​ក្រុម​គ្រូពេទ្យ​ពិនិត្យ​មើល​សុខភាព​គាត់ ពី​សក់​រហូត​ដល់​ចុង​ជើ​ង ។

អាហារ​របស់​គាត់​តែងតែ​ត្រូវ​បាន​ធ្វើតេស្ត​នៅ​មន្ទីរពិសោធន៍ មុន​នឹង​យក​ឲ្យ​គាត់ ទទួលទាន ។
មនុស្ស​១៥​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ជ្រើស​រើ​ស​ដើម្បី​មើល និង​ណែនាំ​គាត់ ក្នុង​ការ​ធ្វើ​លំ​ហាត់​ប្រាណ​ប្រចាំ​ថ្ងៃ ។ គ្រែ​គេង​របស់​លោក មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ម្យ៉ាង ដែល​គ្រប់គ្រង​កំរិត​អុក​ស៊ី​សែន នៅ​កន្លែង​សម្រាក ។

អ្នក​បរិច្ចាគ​សរីរាង្គ ត្រូវ​បាន​គេ​រៀបចំ​ទុកជា​មុន ដើម្បី​ឱ្យ​ពួក​គេ​អាច​បរិច្ចាគ ភ្លាម​ៗ ពេល​ណា​ក៏​បាន ។ រូប​គាត់​ផ្ទាល់​ជា​អ្នក​ថែរក្សា អ្នក​បរិច្ចាគ​សរីរាង្គ​ទាំងនោះ ដោយ​យកចិត្តទុកដាក់​បំផុត ។
គាត់​មាន​បំណង សម្រេច​ក្តី​សុបិន ដោយ​អាច​រស់នៅ​បាន​១៥០​ឆ្នាំ ។

គួរ​ឲ្យ​ស្ដាយ ! គាត់​បាន​បរាជ័យ ។

នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា​ឆ្នាំ​២០០៩ នៅ​អាយុ ៥០​ឆ្នាំ បេះដូង​របស់​គាត់​បាន​ឈប់​ដំណើរការ ។ កិច្ច​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​ឈរ​របស់​គ្រូពេទ្យ​ទាំង​១២​នាក់​នេះ​មិន​អាច​ជួយ​គាត់​បាន​ទេ ។
សូ​ម្បី​តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​របស់​គ្រូពេទ្យ​មក​ពី​ទីក្រុង Los Angeles និង​រដ្ឋ California ក៏​មិន​អាច​ជួយ​សង្គ្រោះ​គាត់​បាន​ដែរ ។

ទោះបីជា​គាត់​មិន​ដែល ធ្វើ​ដំណើរ​ទៅ​មុខ​មួយ​ជំហាន ដោយ​គ្មាន​ការ​ផ្តល់​យោបល់​ពី​វេជ្ជបណ្ឌិត​អស់​រយៈពេល​២៥​ឆ្នាំ​ចុង​ក្រោយ​របស់​គាត់​នោះ ក៏​គាត់​នៅ​តែ​មិន​អាច​បំពេញ​សុបិន​របស់​គាត់ ដែល​អាច​រស់នៅ​បាន​១៥០ ឆ្នាំ​ដដែល ។

ការ​ធ្វើ​ដំណើរ​ចុង​ក្រោយ​របស់​គាត់ ស្ថិត​ក្រោម​ក្រសែភ្នែក​របស់​មនុស្ស​ជាង​២,៥​លាន​នាក់ ដែល​ជា​ចំនួន​ដ៏​ច្រើន​បំផុត មក​ទល់​បច្ចុប្បន្ន ។

នៅ​ថ្ងៃ​ដែល​គាត់​បាន​ស្លាប់ ពោល​គឺ​ថ្ងៃ​ទី​២៥ ខែមិថុនា​ឆ្នាំ​២០០៩ វេលា​ម៉ោង​៣ និង​១៥​នាទី​រសៀល វិ​គី​ភី​ឌា ទ្វី​ត​ធ័​រ កម្មវិធី​ឆាត AOL គាំង​លែង​ដំណើរការ ។ មនុស្ស​រាប់​លាន​នាក់ កំពុង​ស្វែងរក​ព័ត៌មាន​ពី​លោក​Michael Jackson នៅ​លើ Google ក្នុង​ពេល​តែ​មួយ ។

Jackson បាន​ព្យាយាម​ប្រជែង​នឹង​ការ​ស្លាប់ ប៉ុន្តែ​ចុង​ក្រោយ ការ​ស្លាប់​បាន​ប្រជែង​គាត់​វិញ ។
ជីវភាព​ដ៏​សំបូរ​បែប ក្នុង​ពិភព​សម្ភារ​និយម បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​យ៉ាងណា​ក្តី ក៏​មិន​អាច​បញ្ចៀស​សេចក្ដីស្លាប់​បាន​ដែរ ។ នេះ​គឺជា​ច្បាប់​នៃ​ជីវិត ។

ឥឡូវ​សូម​យើង​គិត ។
តើ​យើង​ខំ​រក​ប្រាក់ គឺ​ដើ​ម្បី​តែ​ជួល អ្នក​សាងសង់ វិស្វករ អ្នក​រចនា​ម៉ូ​ដ ឬ​អ្នក​តុបតែង ផ្ទះ​ឲ្យ​យើង?
តើ​យើង​ចង់​ឲ្យ​គេ​ស្ញប់​ស្ញប់ស្ញែង ដោយ​ការ​បង្ហាញ​ពី​ផ្ទះ រថយន្ត​និង​ពិធី​អាពាហ៍ពិពាហ៍ ដែល​ថ្លៃ​អស្ចារ្យ ?

តើ​អ្នក​នៅ​ចាំ មុខម្ហូប​នៅ​ក្នុង​ពិធី​មង្គលការ​ដ៍​អស្ចារ្យ ដែល​អ្នក​បាន​ចូលរួម​កាលពី​ពីរ​ថ្ងៃមុន​ទេ ?
ហេតុ​អ្វី​បាន​ក្នុង​ជីវិត យើង​ត្រូវធ្វើ​កា​លំបាក​ដូច​សត្វ ?
តើ​អ្នក​ចង់​ឲ្យ​សាច់ញាតិ​ប៉ុន្មាន​ជំនាន់ សោយសុខ ដែល​អ្នក​ចាំបាច់ ត្រូវ​ខំ​ដល់​ថ្នាក់​នេះ ?
យើង​ភាគច្រើន​មានកូន​ម្នាក់​ឬ​ពីរ​នាក់ ។ តើ​អ្នក​ធ្លាប់​គិត​ថា​តើ​យើង​ត្រូវការ​ប៉ុន្មាន​ហើយ​យើង​ចង់បាន​ប៉ុន្មាន ?

តើ​យើង​គិត​ថា កូន​ៗ របស់​យើង​នឹង​មិន​អាច​រក​ប្រាក់​ចំណូល​ច្រើន​ទេ តេ​ី​ចាំបាច់​ប្រឹង​ដើម្បី​សន្សំ​ប្រាក់​បន្ថែម​សម្រាប់​ពួក​គេ​ទេ ?

តើ​អ្នក​បាន​ចំណាយពេល​ខ្លះ ជាមួយ​ខ្លួន​អ្នក គ្រួសារ ឬ​មិត្តភក្តិ ក្នុង​ស​ប្តា​ហ៍​កន្លង​មក​ទេ ?
តើ​អ្នក​បាន​ចំណាយ​៥​ភាគរយ​នៃ​ប្រាក់​ចំណូល​ដើម្បី​ខ្លួនឯង​ទេ ?
ហេតុ​អ្វី​យើង​មិន​មាន​សុភមង្គល​ក្នុង​ជីវិត ជាមួយនឹង​អ្វី​ដែល​យើង​រកបាន ?

ប្រសិនបើ​វិភាគ​ស៊ីជម្រៅ​បន្តិច យើ​ង​អាច​ជួប​ប្រទះ ការ​គាំងបេះដូង ស្ទះ​សរសៃឈាម គេង​មិន​លក់ ជាដើម ។ នា​ពេល​ណាមួយ ។

ជា​រួម ចំណាយពេល​ខ្លះ​សម្រាប់​ខ្លួនឯង​។ យើង​មិន​មានទ្រព្យ​សម្បត្តិ​ទេ មាន​តែ​ឈ្មោះ នៅ​ក្នុង​ឯកសារ​មួយ​ចំនួន​ដែល​ត្រូវ​បាន​សរសេរ​ជា​បណ្តោះអាសន្ន​ប៉ុណ្ណោះ ។

កុំ​ចាប់អារម្មណ៍​លើ​មនុស្ស​ដែល​មាន​អំនួត រឿង​ឡាន ឬ​សម្លៀក​បំពាក់ថ្លៃ​ៗ ។ គណិត​វិទូ និង​អ្នក​វិទ្យាសាស្ត្រ​ដ៏​អស្ចារ្យ​របស់​មនុស្សជាតិ បាន​ប្រើ​កងើ ឬ​ម៉ូតូ សម្រាប់​ការ​ធ្វើ​ដំណើរ​ប៉ុណ្ណោះ ។
កុំ​សាង​បាប​ដើម្បី​ក្លាយជា​អ្នកមាន កុំ​មាន​ហើយ​ដេក​ឱប​តែ​លុយ ។

ត្រូវ​គ្រប់គ្រង​ជីវិត​អ្នក បើ​មិន​ដូច្នោះ​ទេ ជីវិត​នឹង​គ្រប់គ្រង​អ្នក​វិញ​មិន​ខាន ។
អ្វី​ដែល​សំខាន់​បំផុត នៅ​ចុងបញ្ចប់​នៃ​ជីវិត​គឺ ការ​ស្កប់ចិត្ត ការ​ពេញចិត្ត និង​សន្តិភាព ។
គួរ​ឱ្យ​ស្តាយ​, របស់​ទាំងនេះ​មិន​អាច​ទិញ​បាន ។

ព្រះពុទ្ធ​អង្គ​បាន​សម្ដែង​ថា «​អនិមិត្ត​មន​ញ្ញា​តំ ម​ច្ចា​នំ ឥ​ធ ជី​វិ​តិ ក​សិរ​ញ្ច បរិត​ញ្ច ត​ញ្ច​ទុ​ក្ខេ​ន​សញ្ញុ​តំ​» ប្រែ​ថា «​ជីវិត​នៃ​សត្វ​ទាំងឡាយ​ក្នុង​លោក​នេះ​មិន​មាន​នរណា​កំណត់​បាន មិន​មាន​នរណា​ដឹង​មុន ជីវិត​ជា​របស់​លំបាក​ផង ព្រោះ​វត្ថុ​ធាតុ​ដែល​ត្រូវ​រស់​សុទ្ធតែ​បាន​មក​អំពី​ស្វែងរក ជា​របស់​តិច​ណាស់​ផង ព្រោះ​ទោះណាជា​មាន​គ្រឿង​ឧបភោគបរិភោគ​សម្រាប់​ចិញ្ចឹម សម្រាប់​រក្សា​គ្រប់គ្រាន់​ក៏​នៅ​តែ​ស្លាប់ ជា​របស់​ប្រកបដោយ​ទុក្ខ​ផង ព្រោះ​ប្រភព​នៃ​ជីវិត​មានកំណើត មាន​ចំណាស់ មាន​ជំងឺ មាន​សម្លាប់​ជា​ធម្មតា​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ