ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តំបន់​ក្តាន់​ពីរ​​នឹងលែង​​កកស្ទះក្រោយ​​​កែ​សម្រួល​​ប្រ​ព័​ន្ធចរាចរ​ណ៍​រួច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ បាន​អះអាង​ថា តំបន់​អតីត​រង្វង់​មូល​ក្តាន់​ពីរ និង​តំបន់​ខាង​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ជា​ចំណុចប្រសព្វ​មហាវិថី​សហ​ព​ន្ធ័​រុ​ស្សី និង​ផ្លូវ​ចូល​តំបន់​អភិវឌ្ឍ​ន៏​បឹង​កក់ ដែល​តែងតែ​មានការ​កកស្ទះ​ចរាចរ​ស្ទើរ​រាល់ថ្ងៃ​នោះ នឹង​មិន​មានការ​កកស្ទះ​ចរាចរ​ទៀត​ទេ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ បាន​អះអាង​ថា តំបន់​អតីត​រង្វង់​មូល​ក្តាន់​ពីរ និង​តំបន់​ខាង​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ជា​ចំណុចប្រសព្វ​មហាវិថី​សហ​ព​ន្ធ័​រុ​ស្សី និង​ផ្លូវ​ចូល​តំបន់​អភិវឌ្ឍ​ន៏​បឹង​កក់ ដែល​តែងតែ​មានការ​កកស្ទះ​ចរាចរ​ស្ទើរ​រាល់ថ្ងៃ​នោះ នឹង​មិន​មានការ​កកស្ទះ​ចរាចរ​ទៀត​ទេ បន្ទាប់​ពី​កែសម្រួល​ប្រ​ព​ន្ធ័​ចរាចរ​នៅ​តំបន់​ក្តាន់​ពីរ​រួច ប៉ុន្តែ​សុំ​អោយ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៏​ទាំងអស់​គ្នា​ផង​ដែរ ។

លោក សាំ ពិសិដ្ឋ នាយក​មន្ទី​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានអោយ​កោះសន្តិភាព​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៣ ​ខែ​ក​ក្កដា​ ឆ្នាំ​២០២០​នេះ​ថា រហូត​មក​ដល់​ពេល​នេះ ការដ្ឋាន​កែសម្រួល​ប្រព័ន្ធ​ចរាចរ​នៅ​តំបន់​ក្តាន់​ពីរ​អនុវត្ត​ន៏​បាន​ជិត​រួចរាល់​ហើយ គឺ​នៅ​សល់​តែ​ការងារ​រៀប​ការ៉ូឡា​លើ​ចិញ្ចើម​ផ្លូវ​ប៉ុណ្ណោះ ដែល​គ្រោង​បញ្ចប់​នៅ​ក្នុង​ស​ប្តា​ហ៏​ក្រោយ​នេះ ។

លោក​បាន​អះអាង​ថា បន្ទាប់​ពី​កែសម្រួល​ប្រ​ព​ន្ធ័​ចរាចរ​រួច នៅ​តំបន់​អតីត​រង្វង់​មូល​ក្តាន់​ពីរ និង​តំបន់​ខាង​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី នឹង​មិន​មានការ​កកស្ទះ​ចរាចរ​ទៀត​ទេ តែ​ក៏​សុំ​អោយ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដែល​បើកបរ​ត្រូវ​គោរព​ច្បាប់​ចរាចរ​ណ៏​ផង​ដែរ ខណៈ​ដែល​តំបន់​នោះ​មានការ​កកស្ទះ​ស្ទើរ​រាល់ថ្ងៃ​ពី​មុន​មក​នោះ ។

មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ចំពោះ​ការ​កែសម្រួល​ប្រព័ន្ធ​ចរាចរ​នៅ​តំបន់​ក្តាន់​២​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្តូរ​ទីតាំង​ភ្លើងស្តុប ពង្រីក​ផ្លូវ​សហ​ព័​ន្ឋ​រុ​ស្ស៊ី ជីក​ដាក់​លូ​ទំហំ​១​ម៉ែត្រ និង​អ៊ុត​កៅស៊ូ​ផ្លូវ​បាន​រួចរាល់​ហើយ​។ ក្នុង​នោះ​មាន​ពង្រីក​កំណាត់​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ចិញ្ចើម​ផ្លូវ​ខាងជើង ដោយ​ចាប់ពី​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់​ដល់​ផ្លូវកែង មហាវិថី​ស៊ី​ធី​សេន​ធ័​រ ចូល​ទីក្រុង​រណប​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ (​តំបន់​អភិវឌ្ឍន៍​បឹង​កក់​)​នឹង​ដាក់​លូ​ទំហំ​១​ម៉ែត្រ ដើម្បី​រំដោះ​ទឹក​ចេញពី​ដង​មហាវិថី​ព្រះ​មុនី​វង្ស​និង​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​។

មន្ត្រីដដែលបាន​អះអាងបន្តថា ការ​កែសម្រួល​ប្រព័ន្ធ​ចរាចរណ៍ នៅ​ត្រង់​ចំណុចប្រសព្វ​ក្តាន់​២​រវាង​វិ​ថី​ស៊ី​ធី​សេន​ធ័​រ​(​ផ្លូវ R៦)​និង​វិ​ថី​សាធារណរដ្ឋ​ឆេ​ក​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​កែសម្រួល​ផ្ទៃ​សួនច្បារ​ក្តាន់​ពីរ​មួយ​ផ្នែក​ទៅ​ជា​រង្វង់​មូល​ក្តាន់​២​និង​ស្ថាបនា​ផ្លូវ​ជុំវិញ​រង្វង់​មូល​នេះ​ដោយ​រក្សា​រូបសំណាក​ក្តាន់​២​ឱ្យ​នៅ​ដដែល ។

មន្ត្រី​ដដែលបាន​អះអាងបន្តទៀត​​ថា ក្រោយ​ពី​ដាក់​អោយ​ដំណើរការ​ភ្លើងស្តុប​ថ្មី និង​ការ​ពង្រីក​ផ្លូវ​រួច តំបន់​ខាងលើ​នេះ​កាត់​បន្ថយ​នូវ​ការ​កកស្ទះ​ចរាចរណ៍​បាន​ប្រមាណ​៦០% ហើយ​ក៏​ទទួល​បាន​នូវ​ការ​កោតសរសើរ​និង​សាទរ​ពី​សំណាក់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង​ផង​ដែរ​។

សូម​បញ្ជាក់​ថា ដើម្បី​លើក​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​មាន​ភាព​ស្រស់​ស្អាត​និង​មាន​សណ្ដាប់ធ្នាប់​ល្អ​ផង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ស្ថាបនា​របង​ថ្ម នៅ​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី​តាម​បណ្តា​យ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ប្រវែង​ជិត​១​គីឡូម៉ែត្រ ចាប់ពី​កា​រ៉ា​ស​សាំង​តូ​តា​ល់រ​ហូត​ដល់​ស្តុ​ប​វត្ត​នាគ​វ​ន្ត័ ដែល​គម្រោង​នេះ​ធ្វើ​ជា​ពីរ​ដំណាក់កាល គឺ​ដំណាក់កាល​ទី​១ ចាប់ផ្ដើម​អនុវត្ត​ន៏​ចេញពី​​ស្ថានីយប្រេង​​តូ​តា​ល់​ដល់​ផ្លូវ​R៦ (​ស្តុ​ប​ក្តាន់​២)​មាន​ប្រវែង ៦៥០​ម៉ែត្រ​កម្ពស់ ២​ម៉ែត្រ និង​ណា​ក់​ការ​ទី​២ ចាប់ផ្ដើម​ពី​ផ្លូវ​R៦ (​ស្តុ​ប​ក្តាន់​២)​នេះ រហូត​ដល់​ទប់​វត្ត​នាគ​វ័​ន្ត​មាន​ប្រវែង​៤៣៧​ម៉ែត្រ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ