ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ-វៀតណាម​​៥​នាក់​ត្រូវ​ថៃចាប់​ខ្លួន​ក្នុង​​យប់​តែ​មួយ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរសនិង​ស្ត្រី​ជា​ជនជាតិ​ខ្មែរ ​និងជនជាតិ​វៀតណាម​សរុប​​ចំនួន​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ធ្វើការ​ចាប់ខ្លួន ដោយ​​ចោទពីបទ​​លួច​ឆ្លង​ដែន​ខុសច្បាប់​នៅ​ច្រក​អន្តរជាតិ​ខ្ល​ង​លឹ​ក ​ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​ និង​ច្រករបៀង​ក្បែរ​នោះ​កាលពី​យប់​ថ្ងៃ​ទី​២២​ កក្កដា ​ឆ្នាំ​​២០២០​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរសនិង​ស្ត្រី​ជា​ជនជាតិ​ខ្មែរ ​និងជនជាតិ​វៀតណាម​សរុប​​ចំនួន​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ធ្វើការ​ចាប់ខ្លួន ដោយ​​ចោទពីបទ​​លួច​ឆ្លង​ដែន​ខុសច្បាប់​នៅ​ច្រក​អន្តរជាតិ​ខ្ល​ង​លឹ​ក ​ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​ និង​ច្រករបៀង​ក្បែរ​នោះ​កាលពី​យប់​ថ្ងៃ​ទី​២២​ កក្កដា ​ឆ្នាំ​​២០២០​ នេះ​បើ​តាម​កា​រ​ចុះ​ផ្សាយ​របស់​គេហទំព័រ​និង​កាសែត​ថៃ​មួយ​ ។​

ករណី​ខាងលើ​នេះ​បាន​កើតឡើងចំនួន​២​​ករណី​​ផ្សេង​គ្នា ​ដោយ​ករណី​​ទី​១-​​មាន​ស្ត្រី​ជាជនជាតិខ្មែរ​​ម្នាក់​លោត​ឡើង​លើ​រថ​យន្ត​ដឹក​ទំនិញ​ថៃ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ពួន​ក្បែរ​ទូ​ក្លា​ស្សេ​ត្រី​ ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​បាន​នៅ​លើ​ទឹកដី​គេ​ រួច​យក​ទៅ​សួរនាំ​ ។

​បើ​តាម​ប្រភព​ព័ត៌មាន​ថា​ ស្ត្រី​ម្នាក់​​ខាងលើ​នោះ​ឈ្មោះ​ម៉េ​ត ណា​រី​ អាយុ​៣៦​ឆ្នាំ ​ចេះ​ស​សេរ​និង​អាន​​ចំនួន​៣​ភាសា​ ដូច​ជា​អង់គ្លេស​,​ ថៃ​និង​វៀតណាម​ ប៉ុន្តែ​សមត្ថកិច្ច​កម្ពុជា​អះអាង​ថា​ ស្ត្រី​​ម្នាក់នេះ​មាន​សតិ​មិន​គ្រប់​ ព្រោះ​ឃើញ​ដើរ​ចុះឡើង​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​​ច្រើន​ថ្ងៃ​មក​ហើយ​។​

ដោយឡែកករណីទី​២-​មានបុរសនិង​ស្ត្រីជាជនជាតិខ្មែរ និង​វៀតណាមសរុប​ចំនួន​​៤​នាក់​ទៀត (​ស្រី​ម្នាក់​​) ត្រូវ​ទាហាន​ព្រាន​ថៃ​លេខ​១២០១​ប្រចាំ​នៅ​ជិត​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក​ប៉ោយ​ប៉ែ​តចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​២២​ ខែ​​កក្កដា ខណៈ​ពួក​គេ​ទាំងនេះ​ដើរ​ឆ្លង​អូរ​ព្រំដែន​ចូល​ផ្សារ​រុង​ក្លឿ​ ក្នុងគោល​បំណង​ទៅ​លក់ដូរ​ និង​ខ្លះ​ប្រុង​ទៅ​រក​ការងារ​ធ្វើ​។

តាម​ប្រភពពី​​បុរស​វ័យ​៤០​ឆ្នាំ​ម្នាក់ ​ឈ្មោះ​រុន​ សាន ​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​​ប្រាប់​សមត្ថកិច្ច​ថៃ​ថា​ ​គាត់​​ចូល​ទៅ​ទឹកដី​ថៃ​ក្នុង​គោលបំណង​ទៅ​លក់ដូរ​ស្បែកជើង​ជជុះ​នៅ​ផ្សារ​រុង​ក្លឿ​ ហើយ​អះអាង​ថា​ ពួក​គាត់​ចំណាយ​ប្រាក់​ឲ្យ​មេខ្យល់​នាំ​ឆ្លង​អូរ​ព្រំដែន​ម្នាក់​៣០០០​បាត​។

បច្ចុប្បន្ន បុរសនិងស្ត្រីជាជនជាតិ​ខ្មែរ និង​វៀតណាមសរុប​ចំនួន​៥​នាក់​ខាងលើនេះ​​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ស្ថានីយតម្រួត​ខ្ល​ង​លឹ​ក​ ដើម្បី​ធ្វើការ​សាកសួរ​បន្ត​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ