ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះចំ​សម្បុកឪម៉ាល់ គឺបង្កគ្រោះ​ថ្នាក់​ដល់ជីវិត​មនុស្ស​មែន​

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្មេង​ប្រុស​ម្នាក់​បាន​បាត់បង់ជីវិត​ពេល​នាំ​មក​ដល់​ផ្ទះ ចំណែក​ជីដូន​រង​របួសធ្ងន់​ដោយ​ងងឹតភ្នែក ដោយសារ​ការ​វាយប្រហារ​ពី​សំណាក់​សត្វ​ឪម៉ាល់ ក្រោយ​ពី​ជីដូន​និង​ចៅ​នាំ​គ្នាទៅ​កាប់​កំពូល​ត្នោត​នៅ​ក្បែរ​ផ្ទះ​ ប៉ះ​ចំ​សម្បុក​ឪម៉ា​ល់ ហើយ​គ្មាន​អ្នក​ភូមិ​ណា​ម្នាក់​ជួយ​បាន ។ ហេតុការណ៍​នេះ…

ខេត្តតាកែវ ៖ ក្មេង​ប្រុស​ម្នាក់​បាន​បាត់បង់ជីវិត​ពេល​នាំ​មក​ដល់​ផ្ទះ ចំណែក​ជីដូន​រង​របួសធ្ងន់​ដោយ​ងងឹតភ្នែក ដោយសារ​ការ​វាយប្រហារ​ពី​សំណាក់​សត្វ​ឪម៉ាល់ ក្រោយ​ពី​ជីដូន​និង​ចៅ​នាំ​គ្នាទៅ​កាប់​កំពូល​ត្នោត​នៅ​ក្បែរ​ផ្ទះ​ ប៉ះ​ចំ​សម្បុក​ឪម៉ា​ល់ ហើយ​គ្មាន​អ្នក​ភូមិ​ណា​ម្នាក់​ជួយ​បាន ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក នៅ​ភូមិ​ពោន ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្តែត ។នគរបាល​ប៉ុស្តិ៍​ឃុំ​ពេ​ជ​សារ បាន​ឲ្យ​ដឹង​ថា នាព្រឹក​ថ្ងៃ​នោះ ស្ត្រី​ជា​ជីដូន​ឈ្មោះ ជេន អឿ​ន អាយុ​៦២​ឆ្នាំ បាន​នាំ​ចៅប្រុស​ឈ្មោះ មន កក្កដា អាយុ​៥​ឆ្នាំ ទៅ​កាប់​កំពូល​ត្នោត​នៅ​ខាងក្រោយ​ផ្ទះ​។

ជា​ចៃដន្យ ពេល​កាប់​នោះ​ក៏​បាន​ប៉ះ​ចំ​សម្បុក​ឪម៉ា​ល់ ធ្វើ​ឲ្យ​ផ្អើល​ហើយ​ត្រូវ​សត្វ​ឪម៉ាល់​ទិច​ជា​ច្រើន​មេ បណ្តាល​ឲ្យ​ចៅប្រុស​ស្លាប់​ពេល​នាំ​យក​មក​ដល់​ផ្ទះ ។ចំណែក​ជីដូន​បាន​រង​របួសធ្ងន់​ដោយ​ងងឹតភ្នែក ហើយ​ពេល​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​គិរីវង់ ៕

អត្ថបទសរសេរ ដោយ