ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចម្លើយ​សារភាព​យ៉ាងហួសចិត្ត​! ក្រោយ​ធ្វើ​​ស៊ីមិត្តភក្តិ​ក្នុងផ្ទះ​សំណាក់​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​លួ​ច​​​ម៉ូតូ​មួយគ្រឿង​​របស់​មិត្តភក្តិ​យក​ទៅ​បញ្ចាំ​ ខណៈ​ពេលទាំងជនសង្ស័យ និង​ជនរងគ្រោះ​​​នាំគ្នា​ចូល​ទៅ​ដេក​ក្នុងផ្ទះ​សំណាក់​​​មួយកន្លែង​ ។ បន្ទាប់ពី​ដឹងថាបាត់ម៉ូតូ ជនរងគ្រោះ​ព្យាយាមតាមរកជនសង្ស័យគ្រប់ទីកន្លែង លុះជាង​​២ខែ​ក្រោយ​មក​ក៏ប្រទះឃើញជនសង្ស័យ​…

​រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​លួ​ច​​​ម៉ូតូ​មួយគ្រឿង​​របស់​មិត្តភក្តិ​យក​ទៅ​បញ្ចាំ​ ខណៈ​ពេលទាំងជនសង្ស័យ និង​ជនរងគ្រោះ​​​នាំគ្នា​ចូល​ទៅ​ដេក​ក្នុងផ្ទះ​សំណាក់​​​មួយកន្លែង​ ។ បន្ទាប់ពី​ដឹងថាបាត់ម៉ូតូ ជនរងគ្រោះ​ព្យាយាមតាមរកជនសង្ស័យគ្រប់ទីកន្លែង លុះជាង​​២ខែ​ក្រោយ​មក​ក៏ប្រទះឃើញជនសង្ស័យ​ ទើប​ចាប់​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែម្តង ។​

ហេតុការណ៍​​ចាប់ឃាត់ខ្លួនជនសង្ស័យ​ខាងលើនេះ​បង្ក​អោយ​មាន​ការណ៍​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០​ ត្រង់​ចំណុច​ក្បែរ​រោងចក្រ​ទឹកកក តាម​បណ្ដោយ​ផ្លូវ​២០០២ ស្ថិត​ក្នុង​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ ។

ជន​រង​គ្រោះ​ជាម្ចាស់ម៉ូតូ​ឈ្មោះ សុ​ខន វី​ថា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជា​ជាងដែក ស្នាក់​នៅ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​។ ចំណែក​ជនសង្ស័យឈ្មោះ អ៊ុំ វុ​ធ្ថា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​និង​កន្លែង​ស្នាក់​នៅ​មិន​ពិតប្រាកដ​ ។ រីឯម៉ូតូមួយគ្រឿ​ដែល​ត្រូវជនសង្ស័យយកទៅបាត់នោះម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​​ឆ្នាំ​២០២០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ​1IB-9414 ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ​គាត់​​និង​ជនសង្ស័យ​គឺជា​មិត្តភក្តិ​នឹង​គ្នា​​តាំង​តែ​ពី​នៅ​តូច​ៗមក​ម្ល៉េះ​។ មុនពេលកើតហេតុ កាលពី​ថ្ងៃ​ទី​៣ ខែឧសភា កន្លង​ទៅ ​គាត់​​និង​ជនសង្ស័យ​ រួម​ជាមួយ​មនុស្ស​ស្រី​ម្នាក់​ទៀត បាន​ទៅ​ដើរ​លេង​ជាមួយ​គ្នា​រហូត​ដល់​យប់​ជ្រៅ​។ បន្ទាប់​មក​ពួក​គាត់​ទាំង​បី​នាក់​ក៏​បាន​ទៅ​ជួល​បន្ទប់ដេក​នៅផ្ទះ​​សំណាក់​មួយកន្លែង​ ស្ថិត​ក្នុង​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

តាម​ប្រភពដដែល​បាន​បន្ត​ថា នៅ​ពេល​​គាត់​​ដេកលង់​​លក់ ស្រាប់តែ​ជនសង្ស័យ​ក៏​បាន​ឆ្លៀតឱកាស​លួច​យក​សោ​ម៉ូតូ​របស់​​គាត់​ជិះ​​ទៅ​បាត់​ស្រមោល​ ។ លុះ​ពេល​ព្រឹក​ឡើង ពេល​គាត់​​ងើប​ពី​ដេក ទើប​ដឹង​ថា ​ជនសង្ស័យ​បាន​លួច​យក​ម៉ូតូ​របស់គាត់​​ជិះ​ចេញ​ទៅ​បាត់​ ក៏​​មាន​ការ​​ឆោឡោកើតឡើង រួច​គាត់​រ​ត់ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ
បាល​អូ​បែក​ក្អម ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ធ្វើការ​អន្តរាគមន៍​តែ​ម្តង​។

តាម​ប្រភព​ដដែល​​បាន​បន្ត​ថា ក្រោយ​ពី​ជនសង្ស័យ​បាន​លួច​យក​ម៉ូតូ​ទៅ​បាត់ ​គាត់​​ក៏​​ព្យាយាម​ដើរ​រក​គ្រប់​ទីកន្លែង និង​បាន​ទៅ​សួរនាំ​ដល់​ផ្ទះ​របស់​ជនសង្ស័យ​ថែម​ទៀត​ផង ប៉ុន្តែ​ឪពុក​ម្ដាយ​របស់​ជនសង្ស័យ​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​បាត់​បង់​ម៉ូតូ​របស់​​គាត់​នោះ​ទេ​។ លុះដល់​វេលា​កើតហេតុ​ខាងលើ​ ខណៈ​ពេល​ដែល​គាត់​និង​ប្អូនប្រុស​ម្នាក់​ទៀត ​ជិះ​ម៉ូតូ​មក​ពី​ដើរ​លេង ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ដើរ​តែ​ម្នាក់ឯង នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ​ទើប​នាំគ្នា​ចាប់​ឃាត់ខ្លួនជនសង្ស័យ ​និង​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាម​ៗ​តែ​ម្ដង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ប្រាកដ​មែន​។ ម៉ូតូ​នោះ​គឺ​​ខ្លួន​បាន​យក​ទៅ​ដាក់​ប​ញ្ជាំ​នៅ​ម្តុំ​ឃ្លាំង​រំសេវ ក្នុង​តម្លៃ​៥០០​ដុល្លារ​​ ចំណែកឯ​លុយ​ដែល​បានមក​​ពី​កា​រប​ញ្ជាំ​ម៉ូតូ​នោះ គឺ​​ខ្លួន​បាន​យក​ទៅ​ចាយវាយ និង​លេងល្បែង​អស់​បាត់​ទៅ​ហើយ​។

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូ​បែក​ក្អម​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​រង់ចាំ​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ