ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ពារប្ញ​! សម្លា.ប់​ស្ត្រី​ជា​សង្សារ​រួច ខ្លួនឯង​​​ដេក​គាំងបេះដូង​​​​ដែរ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​ប្រុស​ស្រី​២​នាក់ បាន​​​បាត់​បង់ជីវិត​បន្តបន្ទាប់​គ្នា បន្ទាប់​ពី​បុរស​ជា​សង្សារ​កើត​ចិត្ត​ខឹងសម្បារ បាន​ប្រើ​ហិង្សា​ច្របាច់​.​ក នឹង​ប្រើ​ខ្សែភ្លើង​ឆក់​ស្ត្រី​ជា​សង្សារ ​បណ្តាល​អោយ​ដេក​ស្លាប់​ក្នុង​បន្ទប់​ផ្ទះ​ជួល ហើយ​មិន​បាន​ប៉ុន្មាន​ថ្ងៃក្រោយ​ការ​សម្លាប់​ផង​ ខ្លួន​ក៏​ត្រូវ​ដេក​គាំងបេះដូង​ស្លាប់​តាម​ក្រោយ​តែ​ម្តង…

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​ប្រុស​ស្រី​២​នាក់ បាន​​​បាត់​បង់ជីវិត​បន្តបន្ទាប់​គ្នា បន្ទាប់​ពី​
បុរស​ជា​សង្សារ​កើត​ចិត្ត​ខឹងសម្បារ បាន​ប្រើ​ហិង្សា​ច្របាច់​.​ក នឹង​ប្រើ​ខ្សែភ្លើង​ឆក់​ស្ត្រី​ជា​សង្សារ ​បណ្តាល​អោយ​ដេក​ស្លាប់​ក្នុង​បន្ទប់​ផ្ទះ​ជួល ហើយ​មិន​បាន​ប៉ុន្មាន​ថ្ងៃក្រោយ​ការ​សម្លាប់​ផង​ ខ្លួន​ក៏​ត្រូវ​ដេក​គាំងបេះដូង​ស្លាប់​តាម​ក្រោយ​តែ​ម្តង ។

ហេតុការណ៍​ប្រទះ​ឃើញ​សព​អ្នក​ទាំង​២​នេះ បាន​កើតឡើង​ផ្ទួន​ៗគ្នា ដោយ​បុរស​ជា​សង្សារ​ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ នា​វេលា​ព្រឹក​ថ្ងៃ​ទី​២២ ​កក្កដា ឆ្នាំ​២០២០ ។ ហើយ​សព​ស្ត្រី​ជា​សង្សារ​ក៏​ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​ក្នុង​សភាព​ហើម​ស្អុយ នា​វេលា​ថ្ងៃត្រង់​ថ្ងៃខែ​ឆ្នាំ​ដូច​គ្នា នៅផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ។

ប្រភព​ពី​សមត្ថកិច្ច​អោយ​ដឹង​ថា សព​បុរស​រូប​នោះ​មាន​ឈ្មោះពៅ ពុត ​អាយុ​៣១​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ភូមិ​រោង​ដំរី ឃុំ​ស្វាយ​ចេក ស្រុក​រំដួល ខេត្តស្វាយរៀង ។ រីឯ​សព​ស្ត្រី​រងគ្រោះ​​មាន​ឈ្មេ​ាះ សួង ធី អាយុ​៣៣​ឆ្នាំ មុខរបរ​ជាក​ម្មការ​នី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​កើតហេតុ មានស្រុក​កំណើត​នៅ​ភូមិ​ខ្វិត ឃុំ​ពាំង​ល្វា ស្រុក​ឧត្ដុង្គ ខេត្តកំពង់ស្ពឺ ។ សព​របស់​នាង ត្រូវ​បាន​ម្ចាស់ផ្ទះ​ជួល គាស់​ទ្វារ​ចូល​ទៅ​ខាងក្នុង​ប្រទះ​ឃើញ​ដេក​ស្លាប់ ដោយសារ​បាត់​ខ្លួន​នាង​ជា​ច្រើន​ថ្ងៃ ហើយ​មាន​ធំក្លិន​ចេញពី​បន្ទប់​នាង ខ​ណះ​បន្ទប់​របស់​នាង មាន​ចាក់សោរ​ពី​ខាងក្រៅ ។

ក្រោយ​ប្រទះ​ឃើញ​សព​ហើយ​នេ​ាះ នគរបាល​ជំនាញ​កោសល្យ​វិ​ច្ច័​យ បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​រួច បញ្ជាក់​ថា សព​ត្រូវ​បាន​ស្លាប់​ដោយសារ​ការ​ប្រើ​ហិង្សា​ច្របាច់​.​ក រួច​យក​ខ្សែភ្លើង​ឆក់​អោយ​ស្លាប់​នៅ​ហ្នឹង​កន្លែង​តែ​ម្តង ។ ហើយ​សព គឺ​ស្លាប់​មិន​ក្រោម​ពី​៣ ទៅ​៤​ថ្ងៃ​ឡើយ ។

ក្រោយ​ដឹង​ថា ករណី​ស្លាប់​របស់​ស្ត្រី​រង​គ្រេ​ាះ ជា​អំពើ​ឃាតកម្ម​ហើយ​នេ​ាះ សមត្ថកិច្ច​បាន​បើក​ការ​ស្រាវជ្រាវ នឹង​សាកសួរ​នាំ​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​ជួល​រួច ក៏​លិច​ចេញ​ព័ត៌មាន​ថា សព​ស្ត្រី​រង​គ្រេ​ាះ គឺជា​មិត្ត​ស្រី​របស់​បុរស​ដែល​ប្រទះ​ឃើញ​គាំងបេះដូង​ស្លាប់​នៅ​ឯ​ផ្ទះ​ជួល ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ នា​ថ្ងៃ​ជាមួយ​គ្នា ។

តាម​ការ​ឆ្លើយ​អោយ​ដឹង ពី​បុរស​ជា​ម្ចាស់ផ្ទះ ពិសេស​អ្នក​ជួល​បន្ទប់​ជាប់​គ្នា អោយ​ដឹង​ថា ៖ នាង​ជួល​បន្ទប់​ស្នាក់​នៅ​តែ​ម្នាក់ឯង​បាន​រយះ​ពេល​៣​ខែ​មក​ហើយ ហើយ​កន្លង​មក​គេ​ឧស្សាហ៍​ឃើញ​បុរស​ជា​សង្សារ​តែង​មក​លេង​បន្ទប់​ជា​ញឹក​ញ៉ាប់​ផង​ដែរ មិន​ថា ពេល​ថ្ងៃ ឬ​យប់​ឡើយ តែ​មិន​បានដឹង​ថា​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ​ទាំង​២​ស៊ីជម្រៅ​ប៉ុណ្ណា​ឡើយ ។

អធិការរង​នគរបាល​ខណ្ឌមានជ័យ ទទួល​ផែន​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ទោ កឹ​ម កល្យាណ អោយ​ដឹង​ថា ៖ ជំ​ុ​វិញ​ករណី​ឃាតកម្ម​សម្លាប់​ស្ត្រី​រង​គ្រោះ​ខាងលើ ជន​ល្មើស​ជា​អ្នក​ប្រព្រឹត្តិ គឺជា​សព​បុរស​ជា​សង្សារ ដែល​ជា​អ្នក​សម្លាប់ ហើយ​ការ​អះអាង​ថា​បុរស​ជា​សង្សារ​ជា​អ្នក​សម្លាប់ គឺ​ដោយ​ផ្អែក​លើ​ចំណុច​មួយ​ចំនួន​ជា​ច្រើន ប៉ុន្តែ​នគរបាល​មិន​អាច​បញ្ជាក់​ប្រាប់​សារព័ត៌​មានបាន​នោះទេ ។ ដោយឡែក ចំពោះ​​មូលហេតុ នៃ​ការ​សម្លាប់​វិញ​ក៏​ពំ​ុ​មាន​ប្រភព​ណាមួយ បញ្ជាក់​អោយ​ដឹង​ឡើយ ថា​តើ​ផ្តើម​ចេញពី​ដើមចម​អ្វី​ដែល​នាំ​អោយ​បុរស​ជា​សង្សារ​ដាច់​ចិត្ត​ឈាន​ទៅ​សម្លាប់​មនុស្ស​ដែល​ខ្លួន​ធ្លាប់​ស្រលាញ់ បែប​នេះ ?

យ៉ាងណាមិញ បច្ចុប្បន្ន​សព​របស់​អ្នក​ទាំង​២ ត្រូវ​បាន​បងប្អូន​សាច់ញាតិ​ទៅ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ឯ​ស្រុក​កំណើត​រៀង​ៗ​ខ្លួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ