ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ម៉​ម ប៊ុ​ន​ហេង​៖ ពលរដ្ឋ​ត្រូវ​អនុ​វត្ត​​វិធាន​​ការណ៍​​៤​ ពីជំងឺឈីក ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​ នៅ​ព្រឹក​ថ្ងៃ​ទី២៣ កក្កដា ​នេះ​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ចូលរួម​អនុវត្ត​វិធាន​ការណ៍​សំខាន់​ៗ​មួយ​ចំនួន ដើម្បី​ការពារ​ខ្លួន​របស់​យើង​ក្រុម​គ្រួសារ​រ​យើង ដើម្បី​ចៀស​ផុត​ពី​ការ​ឆ្លង​ជំ​ងឺឈី​ក និង​ជំងឺគ្រុនឈាម…

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​ នៅ​ព្រឹក​ថ្ងៃ​ទី២៣ កក្កដា ​នេះ​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ចូលរួម​អនុវត្ត​វិធាន​ការណ៍​សំខាន់​ៗ​មួយ​ចំនួន ដើម្បី​ការពារ​ខ្លួន​របស់​យើង​ក្រុម​គ្រួសារ​រ​យើង ដើម្បី​ចៀស​ផុត​ពី​ការ​ឆ្លង​ជំ​ងឺឈី​ក និង​ជំងឺគ្រុនឈាម ឬ​ជំងឺ​ហ្ស៊ីកា បន្ទាប់​ពី​ក្រសួង​បាន​បញ្ជាក់​ជា​ផ្លូវការ​នូវ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ឈី​ក (CHIK) នៅ​ខេត្តបន្ទាយមានជ័យ ទីកន្លែង​ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន៦ភូមិ​ទាំង​ចាស់ទាំងក្មេង​បាន​ធ្លាក់ខ្លួន​ឈឺចាប់​តាំងពី​ថ្ងៃ​ទី ១៩ កក្កដា មក ។

យោង​តាម​សេចក្តី​បញ្ជាក់​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ ជំងឺ​គ្រុន​ឈី​ក​នេះ​ បង្ក​ឡើង​ដោយ​វីរុស​ឈី​ក ហើយ​ចម្លង​តាម​រយៈ «​មូស​ខ្លា​ញី​ខាំ​» ជា​ពិសេស​ ខាំ​ពេល​ថ្ងៃ ។ ភ្នាក់ងារ​ចម្លង​ គឺ​សត្វ​មូស​មួយ​ប្រភេទ​ក្រុម អា​អេ​ដេ​ស ដែល​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុន​ឈាម​ផង​ដែរ ។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉​ម ប៊ុ​ន​ហេង បាន​មាន​ប្រសាសន៍​ថា​ពលរដ្ឋ​ទាំង​អស់ ​ត្រូវ​អនុវត្ត​នូវ​វិធាន​ការណ៍​សំខាន់​ៗ​មួយ​ចំនួន​ ដើម្បី​ចៀសផុត​ពី​ការ​ឆ្លង​ជំងឺ​ឈី​ក ជំងឺគ្រុនឈាម ឬ​ជំងឺ​ហ្សី​កាដោយ ​៖

១- បំបាត់​ជម្រក​មួ​ស​ខ្លា ដោយ​ធ្វើ​អនាម័យ​សំអាត​ជុំវិញ​ផ្ទះ លុប​បំបាត់​គុម្ពោត​ស៊ុបទ្រុប​នៅ​ជុំវិញ​ផ្ទះ ការពារ​កុំ​ឲ្យ​មានទឹក​ដក់​នៅ​ជុំវិញ​ផ្ទះ លុប​បំបាត់​ថ្លុក សំបក​កំប៉ុង សំបក​កង់​ឡាន ត្រឡោក​ដូង ធុង​ទឹក ផើងផ្កា និង​ប្រើ​អា​បែ​ត​ដាក់​ក្នុង​ពាង ឬ​អាង​ស្តុក​ទឹកជា​រៀង​រាល់​អាទិត្យ ។

២-ស្លៀកពាក់​ខោជើងវែង អាវដៃវែង និង​ស្រោមជើង ធ្វើ​យ៉ាងណា ​គ្របដណ្តប់​ភាគ​
ច្រើ​ន​នៃ​រាង​កាយ​ឲ្យ​ជិត (​សម្លៀក​បំពាក់​គួរតែ​មាន​ពណ៌​ភ្លឺ កុំ​ខ្មៅ ឬ​ងងឹត​)

៣- ប្រើ​ថ្នាំ​បាញ់ (Spray) ឬ​លាប (repellent) កុំ​ឲ្យ​មូស​មក​ជិត ព្រោះថ្នាំ​នេះ ស្ត្រី​មាន​ផ្ទៃពោះ​អាច​ប្រើ​បាន​ដោយ​មាន​សុវត្ថិភាព មិន​មាន​ផល​ប៉ះពាល់​ទេ

៤- សំរាន្ត​ក្នុង​មុង រាល់ពេល​សំរាន្ត​នៅ​ពេល​យប់ និង​ថ្ងៃ ព្រមទាំង​បើក​បង្អួច ទ្វារ ឲ្យ​ធំ ដើម្បី​ឲ្យ​ពន្លឺ​ថ្ងៃ និង​មាន​ខ្យល់​ចេញចូល​បាន​ល្អ ៕

អត្ថបទសរសេរ ដោយ