ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ​ក្រុម​ជនសង្ស័យ​ ២​នាក់​ធ្វើ​សកម្មភាព ២​នាក់​គូស្នេហ៍​ជា​អ្នក​​បិទ​គូទ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ស្រា​ជ្រាវ និង​ស៊ើបអង្កេត​ដោយ​សហការ​ជាមួយ​នគរបាល​ខណ្ឌចំការមន ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​4​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ជិះ​ម៉ូតូ​ឆក់​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ចំហៀង​របស់​ស្ត្រី​ជនជាតិ​ជប៉ុន និង​កូន​២​នាក់ កាលពី​ថ្ងៃ​ទី​17…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ស្រា​ជ្រាវ និង​ស៊ើបអង្កេត​ដោយ​សហការ​ជាមួយ​នគរបាល​ខណ្ឌចំការមន ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​4​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ជិះ​ម៉ូតូ​ឆក់​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ចំហៀង​របស់​ស្ត្រី​ជនជាតិ​ជប៉ុន និង​កូន​២​នាក់ កាលពី​ថ្ងៃ​ទី​17 ខែកក្កដា បណ្ដាល​ឲ្យ​នារី​រង​គ្រោះ​ដួល​រង​របួសស្រាល ។ ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ បាន​កើតឡើង​កាលពី​ម៉ោង​10​យប់ ថ្ងៃ​ទី​22 ខែកក្កដា ឆ្នាំ​2020 ចំណុច​កា​រ៉ា​ស់​សាំង​តេ​ឡា រង្វង់​មូល​ព្រហ្ម​មុខ​បួន ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​រួម​មាន ១- ឈ្មោះ សុខ ចំរើន​ភេទ​ប្រុស អាយុ​15​ឆ្នាំ មុខរបរ​ដឹក​ឥ​វ៉ា​ន់​អន​ឡាញ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ជិត​វត្ត​បទុម​វ​តី​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ជា​អ្នក​បើក​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ចំហៀង​ពី​នារី​រង​គ្រោះ ហើយ​ក៏​ម្ចាស់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1IC-1459​។ ២-​ឈ្មោះ ផែន តុង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ផ្លូវលំ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ជា​អ្នក​អង្គុយ​ពីក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​។

សេចក្តីរាយការណ៍​បន្ត​ថា ចំណែក​2​នាក់​ទៀត​ជា​សង្សារ​នឹង​គ្នា (​ដែល​មាន​រហ័ស​នាម​ថា ចោរ​ញី​ឈ្មោល​) ជា​អ្នក​ជិះ​ម៉ូតូ​បិទ​គូទ​ពីក្រោយ រួម​មាន​ម្នាក់​ឈ្មោះ​ហេង យី​ហុង ភេទ​ប្រុស​អាយុ​17​ឆ្នាំ ជា​សិស្ស​រៀ​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ស្នាក់​នៅ​សង្កាត់​ផ្សារ​កណ្តាល ខណ្ឌដូនពេញ ជា​អ្នក​បើក​បរ​ម៉ូតូ និង​ម្នាក់​ទៀត​ឈ្មោះ អ៊ៀ សុភា​វិ​ន ភេទ​ស្រី អាយុ​16​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​121 ផ្លូវ​23 ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ អ្នក​ទាំង​ពីរ​នាក់​ជា​សង្សារ​នឹង​គ្នា ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ស៊េរី​ឆ្នាំ​2020 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1-7686. មិន​ចាំ​អក្សរ​ខាង​មុខ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​ម៉ោង​3​និង​20​នាទី​រសៀល ថ្ងៃ​ទី​14 ខែកក្កដា គឺ​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​នោះ ជិះ​ម៉ូតូ​2​គ្រឿង​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ចំហៀង​ពី​ស្ត្រី​ជនជាតិ​ជប៉ុន​ម្នាក់​ដេ​ល​កំពុង​ដើរ​តាម​បណ្តោយ​ផ្លូវ​លេខ​294 ជាមួយ​កូន​តូច​2​នាក់​ទៀត ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈនោះ​ក៏​លេចមុខ​ជនសង្ស័យ​ទាំង​៤​នាក់​បាន​ជិះ​ម៉ូតូ​ពីក្រោយ រួច​មក​អែប​ក្បែរ​នារី​រង​គ្រោះ ហើយ​ជនសង្ស័យ​2​នាក់​ដែល​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​សេ​125 ក៏​បាន​ឆក់​កាបូបស្ពាយ​ចំហៀង​ពី​នារី​រង​គ្រោះ​បាន​សម្រេច​តែ​ម្តង បណ្ដាល​ឲ្យ​នារី​រង​គ្រោះ​ដួល​បោក​នឹង​ថ្នល់​រង​របួស​រលាត់​ដៃជើង បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ជន​សង្ស័យ​ទាំង​៤​នាក់​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​បំបែក​ផ្លូវ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​នៅ​ក្នុង​កាបូប​នារី​រង​គ្រោះ​មាន​ប្រាក់​ចំនួន​120​ដុល្លារ ទូរស័ព្ទ​ដៃ​មួយ​គ្រឿង និង​ឯកសា​មួយ​ចំនួន​ទៀត ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ធ្វើ​សកម្មភាព​បាន​សម្រេច ជនសង្ស័យ​ទាំង​៤​នាក់​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​បំបែក​ផ្លូវ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​ជនសង្ស័យ​ឈ្មោះ សុខ ចំរើន និង​ឈ្មោះ ផែន តុង បាន​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន​ទៅ​ដល់​ជ្រោយចង្វា​ត្រើយម្ខាង នៅ​ចំណុច​រង្វង់​មូល​ព្រហ្ម​មុខ​បួន ក្នុង​សង្កាត់​ជ្រោយចង្វារ រួច​ជនសង្ស័យ​ក៏​នាំ​គ្នា​ឆែក​ក្នុង​កាបូប​ជន​រង​គ្រោះ​យក​លុយ និង​សម្ភារៈ ហើយ​ក៏​បោះ​កាបូប​ចោល​នៅ​ទីនោះ​។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​ក៏​ជិះ​ម៉ូតូ​ត្រលប់​មក​កោះ​ពេជ្រ​វិញ ទើប​ចែក​លុយ​គ្នា ដោយ​ឈ្មោះ ផែន តុង ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​លុយ​40​ដុល្លារ និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ចំណែក​ឈ្មោះ សុខ ចំរើន ជា​អ្នក​បើក​ម៉ូតូ​បាន​លុយ​40​ដុល្លារ រីឯ​2​នាក់​ទៀត​ជា​សង្សារ​នឹង​គ្នា ហើយ​ក៏​ជា​អ្នក​បិទ​គូទ​ពីក្រោយ​ឱ្យ​បក្សពួក​ធ្វើ​សកម្មភាព ទទួល​បាន​ប្រាក់​ម្នាក់​20​ដុល្លារ ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ពាក់​បណ្តឹង​ពី​ជន​រង​គ្រោះ នគរបាល​ប៉ុស្តិ៍​ទន្លេ​បាសាក់ បាន​ចុះ​ឆែក​កាមេរ៉ា​សុវត្ថិភាព​នៅ​កន្លែង​កើតហេតុ និង​តាម​ដងផ្លូវ រួច​កំណត់​មុខសញ្ញា​បាន​​ច្បាស់​ក៏​ចាប់ខ្លួន​សង្ស័យ​ទាំង​៤​នាក់​បាន​តែ​ម្តង ក្រោយមក​ក៏​កសាង​សំណុំរឿង​បញ្ជូន​ជន​សង្ស័យ​ទាំងអស់ ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ