ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រុក​ចោទអភិបាល​ស្រុកថា ផ្អឹបសំណុំរឿងមិនដោះ​ស្រាយ

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ពលរដ្ឋ​ជាង​២០០​គ្រួសារ បាន​ចោទ​អភិបាលស្រុក​អង្គរបុរី​ថា​ បាន​ផ្អឹប​បណ្ដឹង​ពួក​គាត់​រឿង​សង់​របង​បិទផ្លូវ​ទឹកពលរដ្ឋ​ជាង​២០០​គ្រួសារ​ រស់នៅ​ក្នុង​ឃុំ​អង្គរបុរី​ ស្រុក​អង្គរបុរី​ ខេត្តតាកែវ បាន​នាំ​គ្នា​ចោទ​លោក​ឌឹ​ម គឹ​ម​សាន​អភិបាលស្រុក​អង្គរបុរី​ថា​មាន​ចេតនា​ផ្អឹប​បណ្ដឹង​ពួក​គាត់​មិន​ព្រម​ដោះស្រាយ…

ខេត្តតាកែវ ៖ ពលរដ្ឋ​ជាង​២០០​គ្រួសារ បាន​ចោទ​អភិបាលស្រុក​អង្គរបុរី​ថា​ បាន​ផ្អឹប​បណ្ដឹង​ពួក​គាត់​រឿង​សង់​របង​បិទផ្លូវ​ទឹកពលរដ្ឋ​ជាង​២០០​គ្រួសារ​ រស់នៅ​ក្នុង​ឃុំ​អង្គរបុរី​ ស្រុក​អង្គរបុរី​ ខេត្តតាកែវ បាន​នាំ​គ្នា​ចោទ​លោក​ឌឹ​ម គឹ​ម​សាន​អភិបាលស្រុក​អង្គរបុរី​ថា​មាន​ចេតនា​ផ្អឹប​បណ្ដឹង​ពួក​គាត់​មិន​ព្រម​ដោះស្រាយ ពាក់​ព​ន្ធ័​និង​អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុក​ស្ដម​មួយ​គ្រួសារ​សង់​របង​បិត​ប្រ​ព​ន្ធ័​ផ្លូវទឹក​ស្អុយ​។

បើ​យោង​តាម​ពាក្យបណ្ដឹង​បានអោយ​ដឹង​ថា ១​គ្រួសារ​ដែល​ត្រូវ​ប្រជាពលរដ្ឋ​ប្ដឹង​ឈ្មោះ​លោក​ង៉ែត សំណាង​ និង​ភរិយា​ឈ្មោះ​ផុ​ន សុភ័ក្រ ដោយ​ចោទប្រកាន់​ថា​ ឈ្មោះ​ប្ដី​ប្រពន្ធ​ខាងលើ បាន​សង់​របង​ថ្ម​លើ​ផ្លូវទឹក​ ដើម្បី​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ ហើយ​បណ្ដឹង​របស់​ពលរដ្ឋ​បាន​ប្ដឹង​ទៅ​អាជ្ញាធ​រ​ស្រុក​ជា​យូ​រណាស់​មក​ហើយ ​តែ​បែរជា​​​ស្រុក​មិន​ព្រម​ចាត់វិធានការ​អ្វី​សោះ ។

ពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា ប្រឡាយ​រំដោះ​ទឹក​ស្អុយ​នេះ​ មាន​ទទឹង​៤​ម៉ែត្រ ដោយ​រំដោះ​ទឹក​ស្អុយ​ ស្ទើរតែ​មួយ​ឃុំ​អង្គរបុរី​ទាំងមូល​តែ​ម្ដង តែ​នៅ​ពេល​នេះ​ ទឹក​ស្អុយ​មិន​អាច​រំដោះ​ចេញ​បាន​ទេ​ ដោយ​ជាប់​គាំងស្ញេញ​ត្រឹម​របង​ថ្ម​ខាងលើ ​ធ្វើ​អោយ​ទឹក​ស្អុយ​ហៀរ​ចូល​លំនៅ​ឋាន​របស់​ពួក​គាត់​នៅ​ពេល​ភ្លៀង​ម្ដង​ៗ​។

ពាក់​ព​ន្ធ័​ករណី​ខាងលើ​លោក​ឡេ​ង ខូ​វ ប្រ​ធាន​​ភូមិ​បាល​ស្រុក​អង្គរបុរី​បានអោយ​ដឹង​ថា លោក​ទទួលស្គាល់​ថា​ម្ចាស់​ដែល​សង់​របង​ថ្ម​ គឺ​ពិតជា​បាន​សង់​របង​បិទផ្លូវ​ទឹក​មែនហើយ​លោក​កំពុង​​រក​ដំណោះស្រាយ​។

ចំណែក​លោក​ឌឹ​ម គឹ​ម​សាន ​អភិបាលស្រុក​អង្គរបុរី​ បានអោយ​ដឹង​ថា ​លោក​បាន​ប្រើ​អភិបាលរង​ស្រុក​របស់​លោក​ រួម​ទាំង​មន្ត្រី​ពាក់​ព័ន្ធ ចុះ​ទៅ​ធ្វើ​ហើយ លោក​បាន​បញ្ជាក់​ទៀត​ថា​ចំពោះ​ករណី​ខាងលើ​ជាក់ស្ដែង​មិនមែន​រឿង​បិទផ្លូវ​ទឹក​ទេ​ គឺ​រឿង​កើត​ចេញពី​ការ​ច្រណែន​តែ​លោក​មិន​បាន​បញ្ជាក់​ថា​ពលរដ្ឋ​ជាង​២០០​គ្រួសារ​ច្រណែន​រឿង​ម្ចាស់​របង​ថ្ម​ឬ​ម្ចាស់​របង​ថ្ម​ច្រណែន​ពលរដ្ឋ​នោះ​ទេ​។

អត្ថបទសរសេរ ដោយ