ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់វុនកូរ៉េ ចាញ់កម្លាំងប្រាក់រៀលខ្មែរ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់វុនកូរ៉េបានចុះខ្សោយកម្លាំងជាងប្រាក់រៀលខ្មែរ បន្តិចនៅថ្ងៃទី ២៣ខែកក្កដា ឆ្នាំ ២០២០នេះដែលធនាគារជាតិនៃកម្ពុជា ឱ្យដឹងថា ១០០វុន កូរ៉េ…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់វុនកូរ៉េបានចុះខ្សោយកម្លាំងជាងប្រាក់រៀលខ្មែរ បន្តិចនៅថ្ងៃទី ២៣ខែកក្កដា ឆ្នាំ ២០២០នេះដែលធនាគារជាតិនៃកម្ពុជា ឱ្យដឹងថា ១០០វុន កូរ៉េ ទិញចូលត្រឹមតែ ៣៤១ រៀល ហើយលក់ចេញតែ ៣៤៥ រៀលប៉ុណ្ណោះ ខណៈកាលពី ថ្ងៃម្សិលមិញ ទិញចូលរហូតដល់ ៣៤៣ រៀល និងលក់ចេញដល់ទៅ ៣៤៦ រៀលឯណោះ ។

សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបជាមួយប្រាក់នៃ បណ្តាប្រទេសមួយចំនួនដែលរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៩០ រៀល, ១អឺរ៉ូ ទិញចូល ៤៧៣០ រៀល លក់ចេញ ៤៧៧៧ រៀល និង ១ដុល្លារេអូស្ត្រាលី ទិញចូល ២៩១៨ រៀល លក់ចេញ ២៩៤៧ រៀល ។

ទន្ទឹមនេះ ១យន់ចិន ទិញចូល ៥៨៤ រៀល លក់ចេញ ៥៩០ រៀល, ១០០យ៉េនជប៉ុន ទិញចូល ៣៨១៦ រៀល លក់ចេញ ៣៨៥៤ រៀល ហើយ ១ដុល្លារសាំងហ្គាពួរ ទិញចូល ២៩៥២ រៀល លក់ចេញ ២៩៨២ រៀល ។ ចំពោះអត្រាប្តូរប្រាក់បាតថៃធៀបនឹងប្រាក់រៀលខ្មែរនៅថ្ងៃនេះដែរ គឺ ១បាតថៃ ទិញចូល ១២៩ រៀល លក់ចេញ ១៣១ រៀល ហើយសម្រាប់ប្រាក់ដុងវៀតណាម វិញគឺ ១០០០ដុង ទិញចូល ១៧៧ រៀល និងលក់ចេញ ១៧៨ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ