ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ពាន​ទៅ​កាន់​ត្រើយ​កោះ​ បើ​យឺត​យ៉ាវ​​ការ​សាង​​សង់​​ ពិតជា​គួរបារម្ភ​

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖​ ស្ពានដែក​ដែល​មាន​វ័យចំណាស់​មួយ​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ត្រើយ​កោះ ​ប្រមាណ​ជាង​1​ពាន់​300​គ្រួសារ​ ទាមទា​អោយ​អាជ្ញាធរ​ខេត្ត​កសាង​ថ្មី​ងាយស្រួល​ធ្វើ​ដំណើរ​ចេញចូល​បាន ​ដោយ​មិន​ភ័យ​ខ្លាច​គ្រោះថ្នាក់​។ ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា ប្រជា​ការ​សង្កាត់​ត្រើយ​កោះ​ឈ្មោះ​អេ​ល​…

ខេត្តកំពត ៖​ ស្ពានដែក​ដែល​មាន​វ័យចំណាស់​មួយ​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ត្រើយ​កោះ ​ប្រមាណ​ជាង​1​ពាន់​300​គ្រួសារ​ ទាមទា​អោយ​អាជ្ញាធរ​ខេត្ត​កសាង​ថ្មី​ងាយស្រួល​ធ្វើ​ដំណើរ​ចេញចូល​បាន ​ដោយ​មិន​ភ័យ​ខ្លាច​គ្រោះថ្នាក់​។

​នៅ​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា ប្រជា​ការ​សង្កាត់​ត្រើយ​កោះ​ឈ្មោះ​អេ​ល​ ការី​ន​ អាយុ​52​ឆាំ្ន​ ​ឈរ​យាម​បិទ​បើក​ប៉ា​រ៉ា​ស​ស្ពាន​ទៅ​កាន់​ត្រើយ​កោះ​ បាន​និយាយ​ថា ​ពួក​គាត់​ជា​ប្រជា​ការពារ​មក​ពី​សង្កាត់​ត្រើយ​កោះ ​ត្រូវ​បាន​ថ្នាក់លើ​ចាត់តាំង​អោយមក​ឈាម​ស្ពាន​ទ្រុឌទ្រោម​នេះ​​ព្រោះ​រថយន្ត​ធំ​ៗ មិន​អាច​បើកបរ​ឆ្លងកាត់​ស្ពាន​នេះ​បាន​ទេ​។

ប្រជា​ការពារ​រូប​នេះ​និយាយ​ថា ​ពួក​គាត់​បាន​មក​យាម​ស្ពាន​ទ្រុឌទ្រោម​នេះ​ចំនួន​4​ខែ​មក​ហើយ​។​ លោក​ពៅ ​សុ​ន​ចៅ សង្កាត់​ត្រើយ​កោះ​បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា ​ថា ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ត្រើយ​កោះ​នេះ ​មាន​ចំនួន​​ជាង​1​ពាន់​300​គ្រួសារ​។ ហើយ​ប្រជា​ពលរ​ដ្ខ​រស់នៅ​កោះ​មួយ​នេះ ​មាន​តែ​ស្ពាន​ដែក​​មួយ​នេះ​គត់​ដែល​ធ្វើ​ចរាចរ​ចេញចូល​បាន ។

លោក​ពៅ​ សុ​ន​ និយាយ​ត្អូញត្អែ​ប្រាប់​បន្ត​ថា ​ប្រជាពលរដ្ឋ​បាន​សួរ​ដេញដោល​រឿង​ស្ពានដែក​នេះ​ ជា​រៀងរាល់ថ្ងៃ​ថា​ តើ​ថ្ងៃ​ណា​ត្រូវ​បាន​ធ្វើ​ថ្មី​ជូន​នាក់​ត្រើយ​កោះ​ ព្រោះ​ពលរដ្ឋ​នៅ​ត្រើយ​កោះ​ទន្ទឹង​រង់ចាំ​ចង់បាន​ស្ពាន​ថ្មី​ ។​ លោក​ពៅ​ សុ​ន​ បាន​និយាយ​ថា​ស្ពានដែក​នេះ ​មាន​ប្រវែង​ជាប់​80​ម៉ែត្រ ហើយ​សាងសង់​អោយ​បាន​ខ្ពស់​ជាង​មុន​ងាយ​ស្រួល​ដល់​អ្នកនេសាទ​បើកទូក​ចេញចូល​ទៅ​សមុទ្រ​បាន​ ។ លោក​ពៅ​សុ​ន​និយាយ​ថា​ លោក​មានការ​ព្រួយ​បារ​ម្ភខ្លាច​បាក់​ស្ពាន ខណៈ​ពេល​មានការ​យឺតយ៉ាវ​ក្នុង​ការ​សាង​សង់​ថ្មី​។ ​

លោក​ជី​ង ​គួ​ង​ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តកំពត បាន​និយាយ​ប្រាប់​កាលពីរសៀល​ថ្ងៃ​ទី​22​កក្កដា​ដែរថា ស្ពានដែក​ទៅ​កាន់​ត្រើយ​កោះ​នេះ ​មាន​គម្រោង​សាងសង់​ហើយ ​។​ លោក​អះអាង​ថា​ មិនដឹង​ខែ​ណា​នោះ​ទេ តែបើ​តាម​គម្រោង​ត្រូវ​ចាប់​ការ​សាងសង់​នៅ​ឆាំ្ន​2020​នេះ​ ។​

បើ​តាម​ឯកឧត្តម​ជាវ​ តា​យ​ អភិបាល​ខេត្តកំពត​ ធ្លាប់​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ស្ពាន​នោះ​ម្ដង​ដែរ​នៅ​ពាក់កណ្ដាល​ឆាំ្ន​2019 ។​ លោក​ធ្លាប់​បាន​ប្រកាសប្រាប់​ពលរដ្ឋ​រស់នៅ​សង្កាត់​ត្រើយ​កោះ​ថា​ នឹងសង់ស្ពាន​ថ្មី​ជូន​ពលរ​ដ្ខ​រស់នៅ​លើ​កោះ​មួយ​នេះ​ ។

អត្ថបទសរសេរ ដោយ