ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក! បាត់បង់គោបាតម្លៃ​ជាង៣ពាន់ដុល្លារ ម្ចាស់ស្តាយ​ពន់ពេក

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ម្ចាស់​គោបា​មានការ​សោកស្តាយ​ជា​ពន់ពេក ខណៈ​ខំប្រឹង​ចិញ្ចឹម​គោ​ចំនួន​៣​ក្បាល ក្នុង​នោះ​គោ​ឈ្មោល​២​ក្បាល​គោ​មេ​១​ក្បាល ហើយ​ពិសេស​ទៀត​នោះ​មាន​គោ​ឈ្មោល​១​ក្បាល​ជា​គោបា​សម្រាប់​ដាក់​មេ​ឱ្យ​គោ​អ្នក​ភូមិ ហើយ​ឈ្មួញ​ក៏​ធ្លាប់​សួរ​ចរចា​ហ៊ាន​ទិញ​ក្នុង​តម្លៃ​ជាង​៣.០០០​ដុល្លារ បែរជា​ត្រូវ​រន្ទះបាញ់​ងាប់ ។ ម្ចាស់​គោ​និយាយ​ថា…

ខេត្ត​ប៉ៃលិន ៖ ម្ចាស់​គោបា​មានការ​សោកស្តាយ​ជា​ពន់ពេក ខណៈ​ខំប្រឹង​ចិញ្ចឹម​គោ​ចំនួន​៣​ក្បាល ក្នុង​នោះ​គោ​ឈ្មោល​២​ក្បាល​គោ​មេ​១​ក្បាល ហើយ​ពិសេស​ទៀត​នោះ​មាន​គោ​ឈ្មោល​១​ក្បាល​ជា​គោបា​សម្រាប់​ដាក់​មេ​ឱ្យ​គោ​អ្នក​ភូមិ ហើយ​ឈ្មួញ​ក៏​ធ្លាប់​សួរ​ចរចា​ហ៊ាន​ទិញ​ក្នុង​តម្លៃ​ជាង​៣.០០០​ដុល្លារ បែរជា​ត្រូវ​រន្ទះបាញ់​ងាប់ ។

ម្ចាស់​គោ​និយាយ​ថា គាត់​ម្ចាស់​មិន​ទាន់​ចង់​លក់​ទេ ព្រោះ​គោបា​១​ក្បាល​នេះ​ធំធាត់​ល្អ ហើយ​ស្អាត​គួរ​ឱ្យ​ស្រឡាញ់​ទៀត ។ អ្វី​ដែល​គួរ​ឱ្យ​ហួសចិត្ត​នោះ គឺ​ពេល​យក​ទៅ​ចងឱ្យ​ស៊ី​ស្មៅ​ក្បែរ​ដើមឈើ​ធំ​២​ដើម​ខាងក្រោយ​ផ្ទះ ស្រាប់តែ​មាន​ភ្លៀង​១​មេ​ធំ​លាយឡំ​ដោយ​ផ្គរលាន់​រញ្ជួយ​មេឃ​និង​បន្តិច​ក្រោយមក រន្ទះ​បាន​បាញ់​គោបា​សំណព្វចិត្ត​របស់​គាត់​ងាប់​តែ​ម្តង ។

រន្ទះបាញ់​គោបា​ងាប់​ខណៈ​មាន​ភ្លៀង​ធ្លាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

ម្ចាស់​គោ​ឈ្មោះ ភី អាយុ​៤១​ឆ្នាំ ប្រពន្ធ​ឈ្មោះ ឆ វៀត អាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​សង្កាត់​ខាងលើ ។ គាត់​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ គាត់​បាន​ដឹកគោ​ទាំង​៣​ក្បាល​ទៅ​ចងឱ្យ​ស៊ី​ស្មៅ​នៅ​ខាងក្រោយ​ផ្ទះ​ក្បែរ​ដើម​ក្រសាំង និង​ដើម​អំពិល​បារាំង ។ លុះដល់​ពេល​រសៀល ស្រាប់តែ​មេឃ​ខ្មៅ​អួអាប់ និង​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ផ្លេកបន្ទោរ និង​រន្ទះបាញ់់ដើមឈើ បណ្តាល​ឱ្យ​បាក់មែក ហើយ​ប៉ះ​ចំ​គោបា​របស់​គាត់​ងាប់​នៅ​នឹង​កន្លែង​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​រន្ទះបាញ់​ងាប់​គោបា​របស់​គាត់ ឈ្មួញ​ហ៊ាន​ទិញ​ត្រឹម
តែ​តម្លៃ​១.០០០​ដុល្លារ​ប៉ុណ្ណោះ ដោយ​ឈ្មួញ​មក​ពី​ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ទិញ​យកទៅ​កាប់​សាច់​លក់​ឱ្យ​ម៉ូយ​នៅ​ទីនោះ​ភ្លាម​ៗ ដោយស្ទូច​ដឹក​តាម​រថយន្ត​យក​ទៅ បន្ទាប់​ពី​គាត់​សម្រេចចិត្ត​លក់​ទាំង​ការ​សោកស្តាយ​បំផុត ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ